ទៅលេងសៀមរាប ​សាកល្បងកន្លែងស្នាក់នៅបែបប្រណីត ជាមួយការទទួលទានអាហារពេលព្រឹកក្នុងអាងទឹកឡើងកាលីបមួយនេះម្តងមើល៍!

សៀមរាប៖ ការធ្វើដំណើរកម្សាន្ត ក្រៅពីចង់ទៅដើរលេងឱ្យសប្បាយៗដើម្បីលំហែអារម្មណ៍ពីភាពស្មុកស្មាញហើយនោះ ​ លោកអ្នកប្រាកដគឺចង់ទទួលបានផាសុកភាពទាំងការទទួលទាន និងការស្នាក់នៅជាពិសេស។

ដូច្នេះសម្រាប់អ្នកដែលមកលេងខេត្តសៀមរាបក្រៅពី​ចង់ទស្សនាប្រាសាទ និងកន្លែងធម្មជាតិដ៏រីករាយ ​លោកអ្នកពិតជាកំពុងតែស្វែងរកកន្លែងស្នាក់នៅដ៏ល្អ ដែលនៅខេត្តសៀមរាបពិតជាមានកន្លែងស្នាក់នៅដ៏ពិសេសជាច្រើនកន្លែងណាស់ឱ្យអ្នកជ្រើសរើស។ តែប្រសិនជាអ្នកជាមនុស្សមានរសនិយមខ្ពស់ និងស្រលាញ់ភាពស្ងប់ស្ងាត់  «ក្នុងស្រុក ​» សូមណែនាំកន្លែងស្នាក់នៅដ៏ពិសេសមួយនោះគឺ « ​Templation Hotel »

Templation  Hotel  គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ មួយដែលមានភាពល្បីល្បាញខ្លាំងសម្រាប់ជនបរទេសមកកម្សាន្ត ​ដោយសារតែវាមានលក្ខណៈស្ងប់ស្ងាត់ មានភាពឯកជនខ្ពស់ ​ជាពិសេសគឺមានអាងទឹកធំដ៏ប្រណីតមួយ។ ចំពោះកន្លែងស្នាក់នៅគឺបែបវីឡា ដែលមានបណ្តប់មើលកុន  ថែមទាំងមានកូនអាងហែលទឹក១ ប្រចាំវីឡានីមួយៗផងដែរ ដោយសណ្ឋាគារមួយនេះក៏ធ្លាប់ទទួលបានពានរង្វាន់ទៅលើការរចនាអាងហែលទឹក និងទេសភាពនៃបរិវេណអាងហែលទឹកទៀតផង។ ជាពិសេសនៅពេលព្រឹកលោកអ្នកអាចទទួលបានបទពិសោធន៍ថ្មី ​នៃការទទួលទានអាហារលើអាងទឹក  ដោយថាសបណ្តែតទឹក ​ស្រដៀងនឹងការទទួលទានអាហារនៅកោះម៉ាឌីវដូចគ្នា។

គួរឱ្យដឹងផងដែរថា សណ្ឋាគារ Templation មានចំងាយ 3.3 គីឡូម៉ែត្រពី Pub Street 3,4 គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងពីរោងមហោស្រពអប្សរាមានចំងាយ 500 ម៉ែត្រ ដោយភ្ញៀវដែលស្នាក់នៅទីនេះអាចជួលឡាន ឬជួលកង់ជិះដើរលេងនៅជុំវិញប្រាសាទដោយគិតថ្លៃទៀតផង។ អាចស្វែងរកទីតាំងលំអិតទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 233 350 ។ តែចំពោះតម្លៃនៃការស្នាក់នៅវិញ ​រាងខ្ពស់បន្តិចហើយ ដោយតម្លៃទាបបំផុតគឺខ្ទង់  129$ ក្នុងមួយយប់ឯណោះ៕

66148_595502873939221_4435639954857499698_n

12391389_587807534708755_3785195660824033804_n

13566912_669007653255409_8164342034641072506_n

14199496_704712473018260_5352406238557078049_n

19701991_891876984301807_6619522551684631438_n

21740048_931262753696563_8891229117605932209_n

25299292_986532644836240_6270938077949865875_n

26165888_996025720553599_2279221817554238249_n

26230988_1001901843299320_3368421277324434685_n

26904334_1010163629139808_363048987928523231_n

29573036_1054902451332592_582993067276872239_n

31337780_1069745716514932_5060729208615993344_n

32423226_1081561492000021_5758660689841356800_n

34021963_1091461984343305_8751798028051939328_n

34138165_1092121574277346_8312846945857044480_n

36223439_1116092468546923_3129348489381675008_n

36227823_1116093845213452_1281441619186286592_n

36259659_1116092455213591_4244934904141316096_n

37647989_1148604638629039_7575126638493433856_n

39914645_1181899425299560_8003966092068257792_n

41482261_1197596357063200_5841293309405822976_n

41518498_1197596280396541_2817848805053956096_n

41545294_1197596130396556_5951956732379922432_n

42672722_1208833285939507_4031747790018183168_n

42708186_1208833292606173_808530724503158784_n

47492667_1264100153746153_5218278822465503232_n

47580146_1260309237458578_1583883105817591808_n

48164967_1264100357079466_7404181674482728960_n

48362805_1264100300412805_8906021606342524928_n

48415948_1274053849417450_3976529345408663552_n

49344584_1293348374154664_6359729165209436160_n

50313646_1293348394154662_4265456279356440576_n

50397931_1293348344154667_7677177312009256960_n

50407783_1293348420821326_762970570420649984_n

51231925_1307249479431220_2833512142760574976_n

51273455_1307249489431219_6637636488680964096_n

51510837_1307249572764544_8215577137877352448_n

51579135_1307249646097870_2807995703400333312_n

53532466_1339956606160507_1437713334236348416_n

54267870_1339956576160510_5542974128090251264_n

59337399_1371224569700377_4770889722966835200_n

60113430_1385022448320589_4815844398329757696_n

60138585_1379237722232395_8673986483507429376_n

60174274_1384092628413571_3226335701398192128_n

60284586_1385022404987260_8214234183208271872_n

60310282_1385022418320592_6713205982987550720_n

60340823_1386859308136903_2328333154487631872_n

60345436_1385022551653912_8530653348846632960_n

60395457_1384095785079922_4074217831095336960_n