ចង់ដឹងថាប្រហិត ​Street  Food  កន្លែងណាឆ្ងាញ់ ហើយថោក  តោះ!ចូលអានទាំងអស់គ្នា!

ចង់ដឹងថាប្រហិត ​Street Food កន្លែងណាឆ្ងាញ់ ហើយថោក តោះ!ចូលអានទាំងអស់គ្នា!

អាហារតាមផ្លូវ ឬគេនិយមហៅថា Street Food បានក្លាយទៅជាទីពេញនិយមមែនទែនសម្រាប់យុវវវ័យសព្វថ្ងៃនេះ ដោយសារតែវាជាពពួកអាហារងាយទទួលទាន និងមិនសូវជាមានតម្លៃថ្លៃផងដែរ សាកសមសម្រាប់សិស្ស និស្សិត និងអ្នកធ្វើការដែលមិនសូវជាសម្បូរថវិកា។

ថ្ងៃនេះ យើងខ្ញុំសូមណែនាំកន្លែងញ៉ាំអាហារតាមផ្លូវបែបជាប្រហិត មកជម្រាបមិត្តអ្នកអាន ដោយសុទ្ធតែជាកន្លែងល្បីៗ និងពេញនិយមសម្រាប់អ្នកលេងបណ្តាញសង្គមចូលចិត្តទទួលទាន ដែលមានដូចជា៖

១. ប្រហិត០០៧

ក្រោយពីប្តូរទីតាំងពីក្បែររបងសាលាស៊ីសុវត្ថិ ប្រហិត ០០៧ ដែលធ្លាប់មានឈ្មោះល្បីជាច្រើនឆ្នាំ បានប្តូរមកនៅក្បែរសាលាបាក់ទូកវិញម្តង តែរសជាតិនៅតែរក្សាដដែល ពោលគឺឆ្ងាញ់ពិសាតែម្តងជាមួយនឹងប្រហិតគ្រប់មុខ ច្រើនជម្រើស។

ទីតាំង៖ ផ្ទះលេខ92&93 ខាងត្បូងវិទ្យាល័យបាក់ទូក (អតីតក្រោយវិទ្យាល័យស៊ីសុវត្ថិ)។

1

1 1

1 1 1

1 2

២. ចែម៉ី ប្រហិតសាលាចិន

ជាហាងប្រហិត ដែលធ្វើដោយខ្លួនឯង រសជាតិប្រហិតសាច់គោសុទ្ធគ្មានលាយសារធាតុគីមី ថែមទាំងមានរសជាតិឆ្ងាញ់ពិសា បូករួមនឹងទឹកជ្រលក់បង្កើតថ្មីប្លែកឆ្ងាញ់ជាប់មាត់។

ទីតាំង៖ ផ្ទះលេខ168 Aeo ផ្លូវ 215 សង្កាត់វាល់វង់ ខណ្ឌ ៧មករា។

2

2 1

2 2

៣. ស៊ុមតាំម៉ាឡាដឺសាខា ៣១០

ក្រៅពីមានលក់ប្រហិតឆ្ងាញ់ៗ ក៏នៅមានលក់បុកល្ហុង និងមុខម្ហូបកូនកាត់បែបថៃយ៉ាងឆ្ងាញ់ពិសាជាច្រើនមុខផងដែរ។

ទីតាំង៖ ផ្លូវ ៣១០។

3

3 1

Loading...

3 3

៤. ហាងប្រហិតមូល MOOL

ជាហាងអាហារ Street Food ទើបតែបើកថ្មី មានប្រហិតថ្មីៗ ស្រស់ៗ ដែលមានរសជាតិឆ្ងាញ់ ជាពិសេសភេសជ្ជៈស្រស់ៗសម្រាប់សុខភាពផងដែរ។  ថ្មីៗនេះថែមទាំងមាន គាវ ​សៀវម៉ៃ ​និងខ្យងទឹកជ្រលក់ហឹរ២រស់ជាតិទៀតផង ​១ចាន ​ត្រឹមតែ  ១ម៉ឺនរៀលប៉ុណ្ណោះ។

ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ជិតម៉ូតូកាហ្វេ។

លេខទូរស័ព្ទ៖ 096 86 86 368។

4

4 1

4 3

4 4

4 5

៥. តូបប្រហិត

ហាងអាហារតូចៗតាមផ្លូវមួយនេះ ទើបតែបើកថ្មីតែមានភ្ញៀវចូលទៅទទួលទានច្រើនមែនទែន ដោយសារតែប្រហិតនៅទីនោះស្រួយ ស្រស់ឆ្ងាញ់ល្អ ជាពិសេសគឺទឹកជ្រលក់២រសជាតិប្លែកឆ្ងាញ់ជាប់មាត់ មានទាំងទឹកជ្រលក់ធម្មតា និងទឹកជ្រលក់បែបហឹរទៀតផង។ ក្រៅពីនេះមានអាហារប្លែកៗ និងមានរសជាតិផ្សេងទៀតផងដែរដូចជា៖ មាន់បំពង បុកល្ហុង និងបុកជើងមាន់ជាដើម។

ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក។ លេខទូរស័ព្ទ៖ 076 998 8181។

៦. ផាឡែនប្រហិតបំពង ៣ រសជាតិ

នៅទីនោះមានប្រហិតបំពងគ្រប់មុខឈ្ងុយឆ្ងាញ់ ហើយទឹកជ្រលក់ក៏មានរសជាតិម៉ាកប់ ជាមួយនឹងប្រហិតសាច់ត្រីខ្ចប់បន្លែបំពងក្ដៅៗស្រួយៗទៀតផង។

ទីតាំង៖ ស្ថិតនៅ  នៅលើផ្លូវកោសដូង ចំងាយប្រហែល៥០០ម៉ែត្រ។

​ ទូរស័ព្ទលេខ៖  012-723232 &017-500501 ។

តោះ! នៅចាំអីទៀត មកភ្លក់ទាំងអស់គ្នាណា!

Loading...