អារម្មណ៍ពេលបែកបាក់ស្នេហាដំបូង គឺវាបែបហ្នឹង អ្នកធ្លាប់បែកបាក់ស្នេហា ទើបដឹងច្បាស់ …

ជាការពិតណាស់ មនុស្សធ្លាប់តែស្រឡាញ់គ្នា មនុស្សក៕ពុងតែល្អល្អូកល្អើននឹងគ្នាសើ សុខៗក៏ស្រាប់តែត្រូវមកបាក់បែកចែកផ្លូវគ្នាទីទៃ សួរថាតើមាននរណាអាចធ្វើចិត្តទទួលយកបាននោះ គឺមិនមែនជារឿងងាយឡើយ។

ការដែលត្រូវប្រឈមមុខនឹងការបែកបាក់ដំបូងៗគឺវាបែបនេះឯង បាយមិននឹក ទឹកមិនស្រេក ចង់តែដេក គ្មានកម្លាំងនឹងធ្វើអ្វី គ្មានអារម្មណ៍នឹងចេញទៅណា ស្មារតីមិននឹងន សូម្បីតែឈរក៏មិនចង់ឈរផង ទឹកក៏មិននឹកនាចង់ងូតដែរ គឺមិនខុសពីមនុស្សដែលគ្មានវិញ្ញាណជាប់នឹងខ្លួនឡើយ ។ ចំណែកអ្នកខ្លះទៀត ព្រោះតែមានការងារ ក៏ត្រូវព្យាយាមធ្វើចិត្តជាមនុស្សរឹងមាំ ខំញញឹមនៅចំពោះមុខគេឯង ទាំងការពោត ចិត្តនេះធ្លុះធ្លាយ ទន់ជ្រាយខ្លាំង ចង់តែស្រែលម្ដងៗទៅហើយ។

0118d1f9646ae5a351e6c8b510d0ce53

ហើយក៏មានសំណួរ ចោទសួរដេញដោលពេញខួរក្បាលដែលមានចម្លើយឆ្លើយថា " វាមិនសម មិនពិតទេ មិនអាចទេ មិនមែនទេ យើងមិនបែកគ្នាទេ ... តើខ្ញុំខុសអី? ហេតុអ្វីបែកគ្នា ... ? " ក៏នៅមាមសំណួរជាច្រើនទៀត ដែលមានតឩអ្នកធ្លាប់បែកបាក់ទើបយល់ច្បាស់។

ត្រូវហើយ បើសួរថា អារម្មណ៍ពេលបែកគ្នា វាបែបម៉េច? ពិបាកខ្លាំងអត់? ចម្លើយគឺ ពិបាក គឺពិបាកខ្លាំងណាស់ ពិបាកនឹងទទួលយកតែម្ដង។ ទម្រាំតែអាចឆ្លងផុត នូវអារម្មណ៍ដែលពិបាកនេះមួយថ្ងៃៗបាន ស្ទើរតែចង់ផុតដង្ហើមម្ដងម្កាលហើយ ព្រោះអារម្មណ៍ វានៅតែនឹកដល់រឿងគ្រប់យ៉ាងដែលសាងជាមួយគ្នា នឹកដល់អនុស្សាល្អៗ នឹកគ្រប់ពេលដែលនៅក្បែរគ្នា ... ក៏មានពេលខ្លះសួរខ្លួនឯងថា តើគួរធ្វើអ្វីបន្ត? តើស្អែកនឹងបែបណា? អារម្មណ៍នេះ វាពិបាកនឹងបកស្រាយណាស់ បើចង់ដឹងច្បាស់ សាកល្បងមានស្នេហា ស្រឡាញ់ខ្លាំង ហើយបែកគ្នាសាកមើលទៅដឹងហើយ៕

323a0bccfb68176d70565f7b6f0b4119

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ