ទាល់តែសាកបានដឹង! ប្រើពោតកិនជាមួយគ្រឿងផ្សំងាយៗ​ ជួយឱ្យផ្ទៃមុខស្អាតបានដល់ទៅ៥មុខ

ពោត គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលអាចយកមកទទួលទានច្នៃជាម្ហូបអាហារ ​ជាគ្រឿងបង្អែមចម្អាប ឬអាចស្ងោរទទួលទានស្រស់ៗក៏បាន ​ជាពិសេសគឺមានធាតុផ្សំជាច្រើនមុខ អាចជំនួយសុខភាពបានច្រើនយ៉ាង ​ថែមទាំងអាចជួយដល់សុខភាពស្បែកបានផងដែរ ​តាមរយៈការយកមកប្រើប្រាស់ជាគ្រឿងផ្សំលាបមុខតាមរបៀបងាយៗ។

Corn

តោះ! មករៀនធ្វើម៉ាសឱ្យមុខស្អាតដូចខាងក្រោម ​

# វិធីធ្វើម៉ាស់ពីពោត

-វិធីងាយៗ អ្នកគ្រាន់តែកិន ​ឬក្រឡុកពោតស្រស់ៗឱ្យហ្មត់ ​រួចលាយជាមួយនឹងទឹកដោះគោជូរក៏បាន  ឬទឹកឃ្មុំក៏បានក្នុងបរិមាណសមល្មម រួចកូរចូលគ្នាឱ្យសព្វ។

-បន្ទាប់មកលុបលាងផ្ទៃមុខឱ្យស្អាត ​សឹមយកល្បាយម៉ាស់ពោតមកលាបឱ្យសព្វមុខទុកចោលរយៈពេល ​១៥នាទី ​ចាំលាងមុខចេញនឹងទឹកត្រជាក់ជាការស្រេច។

ចំណាំ៖ នៅក្នុងនោះអ្នកអាចកិន ​ឬក្រឡុកពោតស្រស់ៗមកលាបលើផ្ទៃមុខ ​ដោយមិនបាច់លាយអ្វីទាំងអស់ក៏បាន  បើពិបាករកគ្រឿងផ្សំ។

8 DIY Honey Facial Masks Essential Oils

Honey And Banana Hydrating Face Mask

# គុណប្រយោជន៍នៃម៉ាស់ពោត

១. ជំនួយស្បែកមុខដែលមានពណ៌មិនស៊ីគ្នា

ការប្រើម៉ាស់ពោត  រួមទាំងការទទួលទានពោត ​និងអាចរកប្រេងពោតមកម៉ាស្សាជាប្រចាំបន្ថែម  អាចជួយធ្វើឱ្យផ្ទៃមុខប្រែជាភ្លឺ រលោង ស្រស់ស្អាត ថែមទាំងអាចព្យាបាលបញ្ហាស្បែកមុខមានពណ៌មិនស៊ីគ្នា ​ដែលកើតឡើងពីជំងឺស្បែកផ្សេងៗដូចជាជំងឺអុតជាដើម។

២. ការពារ និងកម្ចាត់ស្នាមមុន

មិនថាស្នាមមុន  និងស្នាមអុតផ្សេងៗនោះទេ ​ការប្រើម៉ាស់ពោតជាប្រចាំពិតជាអាចជួយព្យាបាលបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព ​ដោយសារតែពោតមានផ្ទុកនូវជាតិវីតាមីន ​E  ជាច្រើនដែលអាចកែខៃបញ្ហាស្បែកនេះបាន។

៣. ការពារស្បែក និងធ្វើឱ្យស្បែកមានសុខភាពល្អ

សារធាតុ ​Beta-Carotene  វីតាមីន ​C  និង ​លីកូប៉ែន ​(Lycopene) នៅក្នុងពោត បានដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយរារាំងរ៉ាឌីកាល់សេរី និងមេរោគផ្សេងៗដែលបង្កបញ្ហាដល់ស្បែកបាន ​ថែមទាំងជួយបន្ថែមជាតិខូឡែជែនដល់ស្បែកផងដែរ។ ដូច្នេះការប្រើប្រាស់ម៉ាស់ពោតជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ ​ភ្លឺថ្លា ក្មេងជាងវ័យ និងបំបាត់ភាពយារធ្លាក់ ​ឬភាពជ្រីវជ្រួញបានយ៉ាងល្អ។

៤.  ព្យាបាលបញ្ហាកន្ទួល និងរមាស់ស្បែក

ការប្រើប្រាស់ម៉ាស់ពោត ​អាចជួយកាត់បន្ថយ និងព្យាបាលបញ្ហាស្បែកឡើងកន្ទួល និងរមាស់បាន ​ដូច្នេះហើយបានជាមានគ្រឿងសម្អាងភាគច្រើនសុទ្ធតែមានផ្សំដោយម្សៅពោត ព្រោះវាអាចជួយការពារបញ្ហាស្បែកមុខកន្ទួល ​ឬប្រតិកម្មបានយ៉ាងមានប្រសិទ្ធភាព។

៥. ពន្យារភាពចាស់

ប្រើម៉ាស់ពោត និងការទទួលទានពោតបន្ថែមនោះ ​អាចជួយធ្វើឱ្យសម្រស់ស្បែករបស់អ្នកនៅស្រស់ស្អាតក្មេងជាងវ័យ ​នោះក៏ដោយសារតែសារធាតុប្រឆាំងអុកស៊ីតនៅក្នុងផ្លែពោត មានប្រយោជន៍ក្នុងការថែសម្រស់បានល្អ ​ថែមទាំងពន្យារភាពចាស់នៃស្បែក ​និងការពារភាពជ្រីវជ្រួញផងដែរ៕

CleAurum 24K Gold Mask Facial And Powder By Www_CornucAupia_com 012

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers