អ្នកដែលស្រលាញ់ការមើលកុន ​ចង់ដឹងចង់ស្វែងយល់ពីភាពយន្ត  និងការវិភាគកុន កុំមើលរំលង គេហទំព័រហ្វេសប៊ុកល្បីៗទាំង ៧ នេះឱ្យសោះ!

ជាការពិតណាស់ នៅក្នុងពេលបច្ចប្បន្ន ​ការមើលកុន ​បានក្លាយទៅជារសនិយម ​និងជាចំណង់ចំណូលចិត្តនៅពេលទំនេរ សម្រាប់ប្រជាជនខ្មែរ  ជាពិសេសគឺយុវវ័យតែម្តង មានទាំងការមើលកុនជាលក្ខណៈជួបជុំគ្នាជាក្រុម ​ជាមិត្តភក្តិ ​ជាក្រុមគ្រួសារ ​និងលក្ខណៈ ​Single  អត់លិឍតែម្តង។

សម្រាប់អ្នកដែលចូលចិត្តមើលកុន ​ព័ត៌មាននៃភាពយន្តថ្មីៗ ​ច្បាស់ណាស់គឺជារឿងដែលលោកអ្នកត្រូវដឹង និងគួរតែត្រៀមខ្លួនទុកជាមុន ​ដើម្បីឱ្យដឹងថា ​តើមានខ្សែភាពយន្តណាខ្លះកំពុងតែចាក់បញ្ចាំង និងត្រៀមចាក់បញ្ចាំង ​ជាពិសេសគឺវិភាគថា ​តើភាពយន្តណាស័ក្តិសមនឹងទស្សនាហើយមិនស្តាយលុយនោះ។

ដូច្នេះហើយ ​« ក្នុងស្រុក ​» ​សូមលើកឡើងពីគណនីហ្វេសប៊ុកផេកល្បីៗប្រចាំស្រុកខ្មែរ ​ដែលនិយាយពីភាពយន្ត និងវិភាគកុន  ដើម្បីជាប្រយោជន៍ចំណេះដឹងសម្រាប់អ្នកចូលចិត្តមើលកុន ​ចូលស្វែងយល់បន្ថែម ដែលមានដូចជា៖

១. ពោតផ្ទុះ-PopcornKh  

ជាគណនីហ្វេសប៊ុកផេក និយាយពីពត៌មានល្បីៗស្តីពីភាពយន្តក្តៅហុយៗ ឈ្ងុយផ្ទុះដូចពោត រួមទាំងមានអត្ថបទវិភាគកុន ​ទាំងរឿងបរទេស ​និងរឿងក្នុងស្រុក ក៏ដូចជាការរៀបចំការទស្សនាកុនជុំគ្នាផងដែរ  ដែលមានអ្នកគាំទ្រចុច ​Like មានចំនួន ​31000 Likes (31K) ។

គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/PopcornKhmer/

60319210_2193560074096602_8828608110777073664_n

២. Comic Verse

Comic Verse ជាទំព័រមួយដែលបរិយាយពីកុនប្រភេទ Super Hero និងសៀវភៅ Comic ដែល Content ល្អៗជាច្រើន ដែលមានអ្នកគាំទ្រចុច ​Like មានចំនួន 15000likes (15K)។

គេហទំព័រហ្វេសប៊ុក៖  https://www.facebook.com/comicverse.kh/

64582205_2163316977129461_6315134545544871936_n

 

៣. Stephen Row : អ្នកវិភាគឯករាជ្យ

Stephen Row : អ្នកវិភាគឯករាជ្យ  គឺជាទំព័រដែលមាន ​Content  ល្អៗប្លែកៗទាក់ទងនឹងភាពយន្ត ​ជាពិសេសការវិភាគខ្សែភាពយន្តប្រកបដោយភាពលម្អិត ​លាយឡំនឹងភាពកំប្លុកកំប្លែងក្លែមពាក្យសម្តីធ្វើឱ្យអ្នកអានសើចឡើងហៀរទឹកមាត់កក្លេកកក្លាក់  ដែលមានអ្នកគាំទ្រចុច Like មានចំនួន 10000 likes (10K)។

គេហទំព័រហ្វេសប៊ុក៖  https://www.facebook.com/MeetStephenrow/

59039642_567246933785907_5172775645419143168_n

 

៤. Film Nerd

Film Nerd នឹងនាំលោកអ្នកទៅទស្សនា និងស្វែងយល់ពីកុនក្នុងស្រុក ក៏ដូចជាកុនបរទេសជាច្រើន! លឿន ហើយរហ័សច្រើន  ដែលមានអ្នកគាំទ្រចុច Like មានចំនួន 2300likes  (2.3k) ។

គេហគំព័រហ្វេសប៊ុក៖  https://www.facebook.com/FilmNerd.Kh/

62360665_2163316837129475_1820404334878261248_n

 

៥. វិភាគកុន- Movie Review

ទំព័រ វិភាគកុន - Movie Review ជាទំព័រវិភាគកុនបែបកម្សាន្ត អានដាច់បាយ ហើយផ្ដល់ឱ្យអ្នកនូវរឿងរ៉ាវទាក់ទងនឹងកុនខ្មែរ និងបរទេសជាច្រើន  ដែលមានអ្នកគាំទ្រចុច Like មានចំនួន 2302 Likes  (2.2K)។

គេហទំព័រហ្វេសបុក៖ https://www.facebook.com/MoviereviewKH/

62463590_2163316900462802_2219488405350252544_n

 

៦. Pop Corn

Pop Corn គឺជាទំព័រដែលវិភាគខ្សែភាពយន្ត ​និងបង្ហាញពីព័ត៌មានភាពយន្តថ្មីៗទាំងក្នុងស្រុក និងរឿងបរទេស ដែលមានអ្នកគាំទ្រចុច Like មានចំនួន 1700 likes (1,7k)។

គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/PopCornOfficialKH/

62651987_2163680907093068_4802607124439891968_n

 

៧. មើលកុនអត់?

មើលកុនអត់ ជាទំព័រដែលទើបតែបង្កើតថ្មី និយាយពីព័ត៌មានស្តីពីភាពយន្ត បរទេស និងស្រុកខ្មែរ ដែលមានអ្នកគាំទ្រចុច Like មានចំនួន ​850 Likes។

គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/MerlKonOt/

62234564_2163680923759733_55140825960546304_n

 

សូមចូលរួម ​Likes  និង ​Share  គណនីហ្វេសប៊ុកផេកទាំង ៧ខាងលើ ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីភាពយន្ត ​និងផ្តល់ជាកម្លាំងចិត្តសម្រាប់អ្នកវិភាគកុនខ្មែរវ័យក្មេងផងដែរ៕

( ចំណាំ៖ ​ចំនួន ​Likes  លើគេហទំព័រហ្វេសប៊ុកទាំងអស់ខាងលើ គឺជាទិន្ននិ័យដែលខាងវែបសាយយើងខ្ញុំធ្វើការដកស្រង់ពីលើគេហទំព័រទាំងនោះដោយផ្ទាល់ ​វានឹងអាចមានភាពល្អៀងចំនួនតួលេខ ​ព្រោះតែការ ​Like  គឺមានការកើនឡើងជាលំដាប់ )។

ដកស្រង់ពី៖ ស្នាមញញឹម - Smile

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក