មិនត្រឹមតែស្នេហាកុន ​តែក្រុមវិភាគកុនពោតផ្ទុះបាត់ដំបង និងភ្នំពេញ បានរួមគ្នាធ្វើល្អជួយសង្គម ​ចូលរួមកម្មវិធីសប្បុរសធម៌ជួយសិស្សក្រីក្រនៅបាត់ដំបង!

បាត់ដំបង៖ ​យុវជនស្នេហាវិស័យភាពយន្ត មួយក្រុមធំ មានឈ្មោះថា «​ពោតផ្ទុះបាត់ដំបង »  បានរួមគ្នាជាមួយនឹង «ពោតផ្ទុះភ្នំពេញ » និង សប្បុរជននានា បានចូលរួមនៅក្នុងកម្មវិធីសប្បុរធម៌មួយដោយពាំនាំ ជាថវិការ និងសម្ភារៈសិក្សា ជាសណ្តានចិត្តដ៏ប្រពៃ ចុះជួយដល់សិស្សានុសិស្សនៅខេត្តបាត់ដំបងផ្ទាល់ កំពុងតែទទួលបានការកោតសរសើរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមានឈ្មោះថា Sun Edward ដែលគេស្គាល់ថាជាស្ថាបនិក ​«ពោតផ្ទុះប្រចាំខេត្តបាត់ដំបង » ​បានបង្ហោះរូបភាព ​និងជាសាររៀបរាប់ពីកម្មវិធីសប្បុរសធម៌របស់ខ្លួនយ៉ាងលម្អិតផងដែរថា៖

« ពួកយើងមិនមែនវិភាគតែកុន តែពួកយើងក៏បានចូលរួមសង្គមជាមួយជនក្រីក្រផងដែរ💥។ យើងរួបរួមគ្នា ចែករំលែកក្តីស្រលាញ់ក្នុងឈាមជ័រជាខ្មែរ💙។ យើងផ្តល់នូវក្តីសង្ឃឹមនិងកម្លាំងចិត្តដល់ក្មេងៗដែលកំពុងជួបបញ្ហាខ្វះខាតសម្ភារះសិក្សា អោយពួកគាត់ខិតខំប្រឹងសិក្សាដើម្បីជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត💪។ ខ្ញុំបាទAdmin ពោតផ្ទុះបាត់ដំបងក៏តំណាងជំនួសមុខសប្បុរសជនទាំងអស់ជាពិសេសបានប្រគល់នូវសម្ភារះប្រើប្រាស់និងថវិកាមួយចំនួនជូនខាងម្ចាស់កម្មវិធីCharity ដែលក្នុងនោះខ្ញុំបាទសូម អរគុណជ្រាលជ្រៅក្រៃលែងទៅដល់ខាង :

-ម្ចាស់Page : @CambodiaMobileTechnology ចំពោះសៀវភៅនិងប៊ិចចំនួន100ក្បាល

- អេតមីនផេក៖  ពោតផ្ទុះ - Popcornkh និងបាត់ដំបង  សម្រាប់ការចូលជាថរិកាចំនួន 55$

ដែលបានបរិច្ចាគសម្ភារៈសិក្សានិងថវិកាក្នុងកម្មវិធី Charity ដែលបង្កើតជាគម្រោងសប្បុរសធម៌​ ដើម្បីចែកជា​សម្ភារៈ​សិក្សា​ដល់​ក្មេងៗដែល​ស្ថិត​នៅភូមិព្រែកត្រប់​ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ​ ខេត្ត​បាត់ដំបង​ នៅថ្ងៃទី18នេះ។សូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅក្រៃលែងដល់មិត្តភិក្ត ពុកម៉ែបងប្អូន និងសប្បុរសជនជាទីគោរពស្រលាញ់រាប់អាន ដែលបានចូលជាថវិកាចូលរួមយ៉ាងសកម្មរហូតមក🙏🙏។ ពត៍មានលម្អិតក្នុងកម្មវិធីសប្បុរសធម៍ : សប្បុរសធម៌ដើម្បីកុមារ - Charity for children

#WeAreTheOne #WhoMakeaBrighterDay #ForChildren #CambodiaMobileTechnology #ពោតផ្ទុះPopcornKH  #ពោតផ្ទុះបាត់ដំបង  #Charity ​»។

នេះពិតជាទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ​ខ្មែរជួយខ្មែរប្រាកដមែន  ​ទោះត្រឹមជាយុវជនក្មេងៗដែលចូលចិត្តកុន ​តែមិនដែលបំភ្លេចការចូលរួមការធ្វើអំពើល្អក្នុងសង្គមឡើយ ​ដែលនេះពិតជាទង្វើគួរឱ្យកោតសរសើរជាខ្លាំង។ ​ដូច្នេះប្រសិនជាមានសប្បុរជនណាចង់ចូលរួមជួយដល់សិស្សក្រីក្រខ្វះខាតជាបន្តទៀត ​លោកអ្នកអាចចូលរួមសាកសួរព័ត៌មានលម្អិត​ ដើម្បីចូលរួមជាថវិការ និងសម្ភារៈសិក្សាផ្សេងៗបាន តាមរយៈគណនីហ្វេសប៊ុកផេក  សប្បុរសធម៌ដេីម្បីកុមារ - Charity for children

អត្ថបទដោយ៖ ​Admin_Scarlet W. (ពោតផ្ទុះ-PopcornKh)

Pop Scren

62452348_2177104969254087_116262144772669440_n

64342042_635460006927714_9114458851708502016_n

62242475_433711160795987_6929013276269346816_n