មនុស្សពីរនាក់ទាក់ទងគ្នា ស្រឡាញ់គ្នា ដាច់ខាតត្រូវតែមានពេលវេលាឱ្យគ្នា មែនអត់?

មនុស្សពីរនាក់ទាក់ទងគ្នា ស្រឡាញ់គ្នា ដាច់ខាតត្រូវតែមានពេលវេលាឱ្យគ្នា មែនអត់?

ឃើញគូគេ ស្រឡាញ់គ្នា គេមានពេលឱ្យគ្នា គេចេញទៅនេះទៅនោះជាមួយគ្នា ញុំាអីជាមួយគ្នា មើលកុនជាមួយគ្នា បណ្ដើរគ្នា មានពេលវេលាឱ្យគ្នា តែចង្រៃអីតែគូខ្ញុំ កុំថាឡើយទៅណាមកណា​ មើលកុន ញុំាអី បើសូម្បីតែពេល ទូរសព្ទឱ្យគ្នាហ្នឹង សឹងតែគ្មានផង ពេលខ្លះនឹកតូចចិត្ត គិតច្រើនតែម្នាក់ឯង ហើយសួរខ្លួនឯងថា គេស្រឡាញ់យើងមែនអត់? គេស្រឡាញ់យើងទេ? ហេតុអ្វី គេគ្មានពេលឱ្យយើងសោះ?

6a20f1def76d9b395dbf489bc85582d1

ក៏មានពេលខ្លះទៀត នឹកគិតតែម្នាក់ឯង មានសង្សារដូចគ្មានសង្សារ គ្មានពេលទៅណាមកណាជាមួយគ្នា មានអារម្មណ៍ថា គេមិនដែលទុកយើងសំខាន់សោះក្នុងចិត្តគេ គេគិតតែរឿងការងាររកស៊ី គេរវល់មួយថ្ងៃសឹងតែ២៤ម៉ោងហើយ។ ក៏យល់ដែរថា គេធ្វើគ្រប់យ៉ាងដើម្បីយើង គេធ្វើដើម្បីអនាគត ភាពស្រណុកសុខស្រួល ពេលរសល់នៅជាមួយគ្នា តែគេមិនដែលដឹងទេថា តាមពិតអ្វីដែលយើងត្រូវការ វាមិនមែនទាំងអស់ោះនោះឡើយ តែជាពេលវេលា ដែលគួរតែមានឱ្យគ្នា។

Loading...

D2d1b5276e4788e56e2f6fabffc3bf59

រហូតមកដល់ពេលនេះ វាក៏ក្លាយជាទម្លាប់ហើយដែលត្រូវនៅដោយគ្មានវត្តមានគេ គេបង្រៀនយើងឱ្យរឹងមាំ ក្នុងការដែល មានគេក៏បាន គ្មានគេក៏រឹតតែល្អ មិនចង់ទេ តែគេជាអ្នកបង្រៀនយើងឱ្យក្លាយជាមនុស្សបែបនេះ អាចនិយាយបានថា ធ្វើជាអ្នកដទៃទៅល្អជាង៕

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...