ទើបតែដឹង! រីហ្សតឡើងស្អាត ហើយពណ៌បៃតងស្រស់ ​ការពិតនៅកណ្តាលក្រុងភ្នំពេញយើងសោះ!

ទើបតែដឹង! រីហ្សតឡើងស្អាត ហើយពណ៌បៃតងស្រស់ ​ការពិតនៅកណ្តាលក្រុងភ្នំពេញយើងសោះ!

ភ្នំពេញ៖​ ជារឿងគួរឱ្យភ្ញាក់ផ្អើល ​និងមិនសូវមានអ្នកណាដឹងនោះទេថា ​ការពិតនៅកណ្តាលក្រុងភ្នំពេញយើងក៏មានរីហ្សតស្អាតៗ  និងអាងហែលទឹកឡើងប្រណីតផងដែរ ​ពិតជាពិសេសសម្រាប់អ្នកដែលគ្មានពេលវេលាលំហែរនៅរីហ្សតតាមខេត្តនានា។

រីហ្សតដែលកំពុងតែចាប់មានអ្នកស្គាល់មួយកន្លែងនេះមានឈ្មោះថា  Baitong Hotel & Resort Phnom Penh ដែលជារីហ្សតដ៏ប្រណីតមួយស្ថិតនៅកណ្តាលក្រុងភ្នំពេញងាយស្រួលរក ​តែស្ថិតនៅទីកន្លែងមួយដែលស្ទើរតែគ្មានអ្នកណាចាប់អារម្មណ៍ថា  ក្នុងរបងដ៏ធំ រីហ្សតនេះមានរំលេចអគារស្រស់ស្អាត ​បន្ទប់ប្រណីតៗ និងអាងហែលទឹកដល់ទៅធំៗចំនួន២នោះទេ។

សណ្ឋាគារបែបរីហ្សតមួយនេះមិនត្រឹមតែផ្តល់ទីកន្លែងស្នាក់នៅដ៏ប្រណីតសម្រាប់ជនបរទេសប៉ុណ្ណោះទេ តែក៏ជាជម្រើសដ៏ពិសេសសម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍សាកល្បងគេងនៅខាងក្រៅ  ដើម្បីលំហែរអារម្មណ៍ និងបំបាត់ក្តីនឿយហត់ពេលសម្រាកដោយចង់រកកន្លែងស្រស់ស្អាតថ្មីនៅកណ្តាលក្រុងនេះផងដែរ ​ដោយសណ្ឋាគារបែបរីហ្សតមួយនេះមានបន្ទប់ស្នាក់នៅចំនួន  ១០៦បន្ទប់  អាងហែលទឹកចំនួន២ ​កន្លែងហាត់ប្រាណ ​ភោជនីយដ្ឋាន  Sky Bar  លើដំបូលអគារអាចទស្សនាទស្សនីយភាពទីក្រុងពេលរាត្រីដ៏ស្រស់ស្អាត  កន្លែងស្បារ និងមានបន្ទប់សម្រាប់ប្រជុំផងដែរ ដែលបរិយាកាសជុំវិញថែមទាំងមានដើមឈើតូចធំប្រកបដោយពណ៌បៃតងស្រស់ដូចរស់នៅក្បែរធម្មជាតិពិតៗទៀតផង។

គួរឱ្យដឹងផងដែរថា Baitong Hotel & Resort Phnom Penh មានទីតាំងនៅផ្ទះលេខ ១០ ​ផ្លូវ  ២៨២ ​សង្កាត់បឹងកេងកង១ ​ក្រុងភ្នំពេញ ​សម្រាប់ព័ត៌មានបន្ថែម ​និងការកក់ទុកមុនដើម្បីទទួលបានតម្លៃពិសេសសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ (855) 078-666-593  ដោយតម្លៃក្នុងមួយយប់ មានចាប់ពី ​70$  ឡើងទៅ ទៅតាមប្រភេទបន្ទប់ស្នាក់នៅ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖​ Baitong Hotel & Resort Phnom Penh

64295551_450643275729733_3512780109889142784_n

62120828_450643322396395_1197065165590233088_n

Loading...

62487633_450643349063059_1082555126956163072_n

Filename Baitong Jpg

62073568_450643595729701_6578554549190000640_n

62082643_450643555729705_596582266063290368_n

64323364_450643649063029_1191082078578409472_n

62089672_450643415729719_2728889780266860544_n

62065065_450643479063046_9133724975486730240_n

62312256_450643522396375_1798492214892953600_n

Loading...