ឃើញតែរូបក៏ទ្រាំឃ្លានមិនបានដែរ! ​អ្នកចូលចិត្តការ៉េមបង្អែមទឹកកកព្រិល ដឹងតែញ័រចង់ញ៉ាំហ្មង

សៀមរាប៖ ខេត្តសៀមរាប  មិនត្រឹមតែសម្បូរទៅដោយប្រាសាទបុរាណ និងកន្លែងដើរលេងនៅពេលថ្ងៃប៉ុណ្ណោះទេ ​តែសម្រាប់ពេលរាត្រី ​ផាប់ស្ទ្រីតគឺជាកន្លែងប្រជុំតំបន់កម្សាន្តចម្រុះជាច្រើនដែលអាចឱ្យលោកអ្នកមកកម្សាន្តលេងមិនជិនណាយដូចជា ​ភោជនីយដ្ឋានទំនើបៗ ​កន្លែងញ៉ាំអីតាមផ្លូវបែប​​ Street Food  បារ  ក្លឹបរាត្រី និងកន្លែងសប្បាយៗជាច្រើនទៀត ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចូលលេងមិនចេះដាច់នោះឡើយ។

នៅក្នុងនោះ បង្អែមការ៉េមទឹកកកព្រិល នៅ Temple Coffee, Bakery n Pool Sky Lounge Siem Reap គឺជាហាងមួយដ៏ល្បីល្បាញមួយប្រចាំផាប់ស្ទ្រីតខេត្តសៀមរាប តែម្តង ​អាចនិយាយបានថាអ្នកមកលេងផាប់ស្ទ្រីតពិតជាមិនអាចរំលងកន្លែងនេះបានទេ ​ដោយទីនេះគឺជាកន្លែងដែលលក់បង្អែមប្រភេទនេះដំបូងបង្អស់តែម្តង​ ល្បីថាមានរសជាតិពិសេស និងឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ដោយហាងការ៉េមមួយនេះ ​មិនត្រឹមតែអាចទទួលទានពេលថ្ងៃក្តៅដើម្បីបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ​តែជាបង្អែមផ្អែមៗសម្រាប់អ្នកដែលមានកម្មវិធីជប់លៀងលើផ្លូវផាប់ស្ទ្រីតដាច់យប់ផងដែរ ញ៉ាំហើយដឹងតែជួយឱ្យស្វាងជាតិស្រវឹង។  បង្អែមទឹកកកព្រិល B i n g s u នៅទីនេះ ដែលមានគ្រប់រសជាតិថ្មីៗគ្រប់មុខ បែបខ្មែរពិតៗដែលមានដូចជា ទឹកកកព្រិលក្រូចឆ្មាររសជាតិអំបិលម្ទេស ទឹកកកព្រិលអំពិលទុំ និង រសជាតិស្វាយទុំជូរអែម.ល។

គួរឱ្យដឹងផងដែរថា Temple Coffee, Bakery n Pool Sky Lounge Siem Reap  មិនត្រឹមតែលក់បង្អែមទឹកកកព្រិលដ៏ពិសេស ​តែហាងនេះគឺជាហាងអាហារ ដែលមានអាហារឆ្ងាញ់ៗ រួមទាំងមានការរចនាអាងទឹកដ៏ពិសេសស្រស់ស្អាតសម្រាប់ការអង្គុយលំហែរអារម្មណ៍ និងជួបជុំមិត្តភក្តិនាពេលរាត្រីផងដែរ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទទួលទាននោះ  Temple Coffee, Bakery n Pool Sky Lounge Siem Reap មានទីតាំង លើផ្លូវផាប់ស្រ្តីត ផ្សាររាត្រី ខេត្តសៀមរាប ដោយចាប់បើកលក់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣ភ្លឺ ប្រសិនជាចង់ធ្វើការកក់ទុកជាមុនសូមទំនាក់ទំនង 090 9999 55 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Temple Coffee, Bakery n Pool Sky Lounge Siem Reap

51877562_2132206840189111_3881113232429023232_n

52527133_2132206596855802_4894838888536735744_n

51927873_2132206070189188_2122703507768213504_n

51849535_2132206736855788_3056839202223161344_n

64488234_2309688845774242_1004279811843031040_n

64348572_2309689395774187_7742175800878694400_n

64324253_2309689752440818_3671785696177160192_n

64257291_2309702355772891_2511835443230670848_n

62650660_2309691612440632_7497098219575312384_n

62458121_2309691622440631_4189322185828990976_n

62499616_2309689995774127_5714042215928430592_n

62536355_2309689839107476_613340180480262144_n

62562654_2309689865774140_7636919612881240064_n

62644067_2309689592440834_9158697620447690752_n

62428216_2309689559107504_5906967336501379072_n

62375180_2306097639611226_6668456353658306560_n

62359611_2306097542944569_5027118684343107584_n

61714540_2280292978713829_418218592157302784_n

61409732_2280297845380009_364823636042842112_n

61378827_2280297518713375_2437190981800427520_n

61198416_2280293085380485_811293075669254144_n

61136668_2280292985380495_7793437292118409216_n

61091887_2280297352046725_3190993300282671104_n

60346165_2255945007815293_3961657175037706240_n

57056220_2246944092048718_7609595095368597504_n