ស្រុកខ្មែរស្អាតណាស់! រដូវផ្កា​រីកនៅតាមជួរភ្នំដងរែក  មើលមួយភ្លែតស្មានតែនៅបរទេស!

ស្រុកខ្មែរស្អាតណាស់! រដូវផ្កា​រីកនៅតាមជួរភ្នំដងរែក មើលមួយភ្លែតស្មានតែនៅបរទេស!

ឧត្តរមានជ័យ៖ ស្រុកខ្មែរ  ត្រូវបានគេប្រសិទ្ធនាមថា ​ជាទឹកដីសុវណ្ណភូមិ ​ព្រោះតែប្រទេសតូចតែសម្បូរមួយនេះ ​មានភោគទ្រព្យបែបធម្មជាតិសព្វបែបយ៉ាង ​ដែលប្រទេសជិតខាងមួយចំនួនមិនមានដូច  ជាពិសេសគឺ ​ទន្លេ បឹង បួរ សមុទ្រ ​ព្រៃភ្នំមិនចេះខ្វះ ​ដែលទាំងនេះគឺជាសម្បត្តិដ៏ថ្លៃថ្លា ​អាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

នៅក្នុងនោះតំបន់កម្សាន្តជាច្រើនបាននឹងកំពុងតែអភិរក្ស និងរៀបចំឱ្យបានល្អជាបណ្តើរៗហើយ  ថែមទាំងព្យាយាមផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ​ព្រោះតំបន់ទេសចរណ៍ខ្លះមិនសូវជាមានអ្នកស្គាល់នោះទេ។

ដោយឡែកថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក នៃរដូវផ្កា​រីកនៅតាមជួរភ្នំដងរ៉ែក​ ខេត្ត​ឧត្តរមានជ័យ​ប្រទេសកម្ពុជា  កំពុងតែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល មិននឹកស្មានថាស្រុកខ្មែរយើងមានធនធានធម្មជាតិស្អាតៗបែបនេះសោះ ព្រោះក្រៅពីមានទេសភាពព្រៃភ្នំជុំវិញដ៏ស្រស់ស្អាត ​ថែមទាំងមានផ្ការីកស្គុះស្គាល់គួរឱ្យរីករាយចិត្តផងដែរ។

រូបភាពនៃទិដ្ឋភាពដ៏ស្រស់ស្អាតនេះ លោកអ្នកអាចទស្សនាបានដោយការឡើងជណ្តើរទៅកាន់ប្រាសាទខ្នារ ដោយ​ជណ្ដើរចំនួន​ ១១៨១​កាំ​ លោកអ្នកនឹងប្រទះនឹងទស្សនីយ៍ភាពផ្ការីកអមសងខាងជណ្ដេីរឡេីង​លេីភ្នំ រួមជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងជាមិនខាន។

ចង់សាកល្បងទទួលបានភាពអស្ចារ្យមួយនេះកុំភ្លេចមកកម្សាន្តលេងខេត្តឧត្តរមានជ័យម្តងនាពេលថ្ងៃសម្រាក ​លោកអ្នកនឹងមិនអាចបំភ្លេចបាននូវភាពរីករាយមួយនេះនោះទេ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Brother Media ​(សុធីន)

62157161_1933064926794038_5445361985447264256_n

62224423_1933065296794001_7689687851662835712_n

Loading...

62263686_1933065860127278_2996224826990919680_n

62236595_1933065116794019_3639526664968339456_n

62137330_1933065393460658_4410440369381048320_n

62010126_1933064836794047_8382752572301115392_n

62019225_1933065633460634_8288547275026726912_n

62055447_1933066020127262_3097166634440196096_n

62148883_1933066053460592_6710399372183470080_n

62110342_1933065663460631_5258776627445235712_n

61916924_1933065213460676_646556654388641792_n

Loading...