ឈានដល់វ័យ២០ជាងហើយ គួរចេះគិតគូរ កុំធ្វើរឿងទាំងនេះ

ឈានដល់វ័យ២០ជាងហើយ គួរចេះគិតគូរ កុំធ្វើរឿងទាំងនេះ

អាយុច្រើន កុំច្រើនតែអាយុ តែអ្វីក៏មិនចេះគិត អ្វីក៏ធ្វើមិនបានឱ្យសោះ។ កុំធ្វើជាមនុស្សនៅតែមិនដឹងអី កុំធ្វើជាមនុស្សដែលចាំតែអ្នកដទៃគេប្រាប់ គេបញ្ជា ត្រុវចាស់ចិត្ត ចាស់គំនិត គិតគូរឱ្យបានល្អ ព្រោះវាជាដំណើរជិវិត និងអនាគតរបស់យើងខ្លួនឯង។

ដូចនេះ យើងឈានដល់វ័យ២០ជាងហើយ គួរចេះគិតគូរ

កុំធ្វើរឿងទាំងនេះ ៖

១. កុំចាំដល់ឃ្លានទើបហូប

មិនមែនកូនក្មេងទេ ដែលទាល់តែឃ្លាន ទើបរកញុំា ស្រែកឱ្យគេធ្វើអីឱ្យញុំា វ័យយើងគឺត្រុវតែញុំាឱ្យមានកម្លាំង ព្រោះយើងត្រូវធ្វើការ ត្រូវគិតច្រើនណាស់ ដូចនេះហើយ ឃ្លាន ឬមិនឃ្លាន ក៏ត្រុវតែញុំា តិច ឬច្រើន ត្រូវតែមានអាហារចូលក្រពះ។

២. កុំចាំដល់ងងុយ ទើបចូលគេង

ដល់ម៉ោងគេង ត្រូវតែគេង កុំចេះតែអែអង់ មិនព្រមគេនាំឱ្យបាក់កម្លាំង បាត់បង់សមត្ថភាពខួរក្បាល ចុះខ្សោយមិនខាន។ គេងទៅ ព្រោះថាពេលគិតមានច្រើនណាស់ តែបើមិនគេងទេ មានកម្លាំងឯណាបន្តការគិត។

៣. កុំចាំដល់ឈឺ ទើបរកពេទ្យ

សុខភាពគឺជារឿងសំខាន់ កុំចាំដល់ឈឺខ្លាំងទើបរកពេទ្យ ពេទ្យមិនចេះជប់ជីវិតអ្នកមកវិញបានទេ ដូចនេះ ត្រូវចេះរក្សាថែសុខភាពខ្លួនឯង ល្មមៗគួរតែរកពេទ្យពិភាក្សា និងឆែកសុខភាពឱ្យទៀងទាត់

61559959_2470817419608754_2001763374811054080_n

Loading...

៤. កុំចាំដល់ហួសពេល ទើបស្ដាយក្រោយ

រឿងខ្លះ ឱកាសខ្លះ មិនមែនចេះតែកើតឡើងលើយើងនោះឡើយ ដូច្នេះត្រូវចេះក្ដោបក្ដាប់ឱ្យបាន កុំចាំដល់គ្រប់យ៉ាងហួសទៅ ទើបស្ដាយនោះទេ។

៥. កុំចាំបាត់បង់ ទើបចង់ដែរក្សា

មិនថាការងារ ឬជាមនុស្សជាទីស្រឡាញ់ សូមកុំព្រងើយកន្តើយ មិនឱ្យតម្លៃ ព្រោះបើបណ្ដោយឱ្យបាត់បង់ទៅ គេមិនអាចត្រឡប់រកយើង ដើម្បីឱ្យយើងកែប្រែនោះឡើយ។

៦. កុំចាំ គេស្ដីបន្ទោស ទើបនឹកកែ

មនុស្សខ្លះ ទាល់តែគេស្ដី គេថា ទើបកម្រើកខួរក្បាល ចេះកែកំហុស រឿងខ្លះ យើងគួរតែចេះនឹក ចេះគិតដោយខ្លួនឯង ធំៗហើយ កុំចាំគេស្ដីឱ្យទើបចេះឈឺ។

59796586_2432133893477107_518622364758441984_o

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...