ធ្លាប់គិតថាធុញថប់ពេកចង់ទៅគេងលើចុងឈើអត់? ​ឱកាសល្អ  លោកអ្នកអាចស្នាក់នៅផ្ទះសម្បុកសត្វលើដើមឈើដ៏ប្រណីតបាន ​ធានាថាប្លែកហើយនៅជិតៗនេះទេ!

ថៃ៖ ជីវិតមនុស្សម្នាក់ៗអ្វីដែលសំខាន់បំផុតគឺការងារ ​របររកស៊ី និងការរកប្រាក់ដើម្បីចិញ្ចឹមជីវិត ​តែការគិតតែរឿងលុយតែមួយមុខ ​នឹងធ្វើឱ្យអ្នកបាត់បង់សេចក្តីសុខស្ទើរតែពាក់កណ្តាលជីវិតដើម្បីតែវា ​ជាពិសេសថែមទាំងអាចកើតស្ត្រេស ​ឬធុញថប់ជិវិតគ្មានពេលរីករាយទៀតផង។ ​ធ្លាប់ទេ? ពិបាកចិត្តពេកចង់គេងលើចុងឈើ? ពាក្យនេះត្រូវបានគេនាំគ្នានិយាយលេងពេលស្ត្រេសដោះស្រាយមិនចេញ  តែវាលែងជាក្តីស្រមៃទៀតហើយ!

ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំកន្លែងស្នាក់នៅដ៏ពិសសម្យ៉ាង ​ដែលរៀបចំផ្ទះនៅលើដើមឈើ  ប្រៀបបីដូចជាសម្បុកចាប  ដែលកំពុងតែទទួលបានភាពល្បីល្បាញនោះគឹ  Lanna Wild។

Lanna Wild  មិនត្រឹមតែជាកន្លែងបោះជំរុំនៅកណ្តាលព្រៃភ្នំក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដ៏ប្រណីតតែប៉ុណ្ណោះទេ ​តែទីនេះមានផ្ទះស្នាក់នៅរចនាម៉ូតលើដើមឈើគួរជាទីពេញចិត្ត សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចង់រកពេលសោយសុខដល់ខ្លួនឯងជាមួយនឹងធម្មជាតិពិតៗ។ បើទោះបីត្រឹមជាផ្ទះស្នាក់នៅធ្វើពីប្ញស្សី ​និងធ្វើពីឈើក៏ពិតមែន ​តែផ្ទះស្នាក់នៅមួយនេះរៀបចំជាមួយនឹងបរិក្ខារ និងសំភារៈក្នុងបន្ទប់ឡើងប្រណីតដូចបន្ទប់សណ្ឋាគារលំដាប់ផ្កាយ ​មានទាំងទឹកក្តៅ​ ទឹកត្រជាក់ ថែមទាំងមានកូនអាងត្រាំទឹកនៅសំយ៉ាបបន្ទប់ខាងក្រៅគយគន់ទេសភាពកណ្តាលទ្រូងព្រៃផងដែរ។

ក្រៅពីកន្លែងស្នាក់នៅលើចុងឈើដ៏ឥតខ្ចោះ ​ទីនោះគឺជាតំបន់ដែលសម្បូរទៅដោយទេសភាពស្រស់បំព្រង ព្រៃភ្នំ ​ទឹកជ្រោះ និងកន្លែងបែបធម្មជាតិដ៏ឥតខ្ចោះស្ទើរតែមិនអាចរៀបរាប់បាន។

គួរឱ្យដឹងផងដែរថា Lanna Wild  មានទីតាំងស្ថិតនៅក្នុងសង្កាត់ Mae On ខេត្តឈៀងម៉ៃប្រទេសថៃ ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 089 - 143 – 9225 ឬទីតាំងផែនទីមួយនេះ៖ https://goo.gl/maps/5C2kysiEow52 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Sneak out หนีเที่ยว និង Lan Na Wild

62234577_2104995203139005_1340543581814784000_n

61869007_2104994656472393_225951052552208384_n

61517443_829240774141533_3220307354021003264_n

59682615_814522852279992_4695829066320707584_n

62430433_838879079844369_1788697915636580352_n

62188316_2104995169805675_4799202980605722624_n

62167897_2104994809805711_8501778867831177216_n

62148380_2104994983139027_8887644811377508352_n

62127813_2104994869805705_2465475544762810368_n

62104231_2104995283138997_540275021474430976_n

62035196_2104994753139050_2737470012527738880_n

62031387_2104994383139087_1568814573836828672_n

61989936_2104995299805662_6656422383575891968_n

62040141_2104994699805722_3831666979052191744_n

62089599_2104994843139041_7695189335401824256_n

61973094_2104994919805700_427275041802027008_n

61925451_2104995006472358_2998348202987487232_n

61923532_2104994626472396_5539548822952214528_n

61921904_829240870808190_5803443274454663168_n

61905477_2104994619805730_1288349133484064768_n

61895609_2104995086472350_8028096279194107904_n

61895005_2104994893139036_5317378789024464896_n

61856844_2104995069805685_7372607205226315776_n

61855449_2104994739805718_151855423517884416_n

61653384_829241327474811_8818641209669976064_n

61725589_829240824141528_7427650814602117120_n

51150457_757016341363977_5774500237171228672_n

50288966_748206698911608_2986242180533714944_n

51359012_757016308030647_1948461430508355584_n

62591752_838879026511041_7552945236943568896_n

62612978_838878606511083_806442193576263680_n

62230386_2104995189805673_153194366687510528_n