ធម្មជាតិពិតៗមិនបាច់ប្រើម៉ាស៊ីនត្រជាក់ តោះ! សាកស្នាក់នៅបែបជនបទផ្ទះប្រក់ស្បូវម្តងមើល៍ដឹងតែប្លែកអារម្មណ៍

កំពត៖ ស្នាក់នៅផ្ទះថ្ម នៅក្នុងទីក្រុងណែនធុញថប់ ​ក្តៅស្អុះស្អាប់ ​ជឿថាគ្រប់គ្នាប្រាកដជាធុញទ្រាន់នឹងការរស់នៅបែបនេះជាមិនខាន។  ប្រសិនជាមានពេលទំនេរ ​លោកអ្នកគួរតែព្យាយាមរកអ្វីថ្មីប្លែកសម្រាប់ខ្លួនឯង នៅក្នុងការសម្រាកលំហែរអារម្មណ័ទើបជាការប្រសើរសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។

Bungalow Garden

ថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមនាំអារម្មណ៍មិត្តអ្នកអានមកស្គាល់ទីតាំងស្នាក់នៅថ្មីទៀតហើយ  ធានាថាប្លែកតែម្តង ​នោះគឺ ​« GreenHouse » ​កន្លែងស្នាក់នៅបែបស្រុកស្រែចម្ការពិតៗស្ថិតនៅក្នុងខេត្តកំពត។ GreenHouse មានការរចនាផ្ទះស្នាក់នៅជារបៀប ​Homestay  ក្បែរមាត់ព្រែក ​ដែលផ្ទះស្នាក់នៅជាប្រភេទផ្ទះប្រក់ស្បូវរបៀបស្រុកស្រែចម្ការតែម្តង ​ជាពិសេសកន្លែងគេងគឺត្រជាក់ស្រិបដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់ឡើយ  គឺប្រើតែខ្យល់ធម្មជាតិ និងកង្ហាតែប៉ុណ្ណោះ។

Garden Bungalows

បន្ថែមពីការគេងស្នាក់នៅរបៀបជនបទ ​Greenhouse  ថែមទាំងមានបម្រើសេវាកម្ម ជូនភ្ញៀវទេសចរទៅទស្សនាចំការម្រេច រូងភ្នំ ជិះកាយ៉ាក់ Paddle board ជិះទូកគយគន់ទេសភាពមាត់ព្រែកទៅចំការធុរេន និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិពិតៗដឹងតែសប្បាយអារម្មណ៍។

60637611_2134903196637103_5791476954402127872_n

គួរឱ្យដឹងផងដែរថា រីហ្សត Green House មានទីតាំងនៅ ភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត បត់ចូលតាមផ្លូវទៅកាន់ ឧទ្យានដងព្រែក ប្រហែល ៧០០ ម៉ែត្រ ពីផ្លូវធំ។ Green House មាន​ ១២​បន្ទប់ ចែកចេញជា ៥ ប្រភេទ ដូចជា៖ River Front ៤ បន្ទប់ Deluxe Bungalow ២ បន្ទប់​ Double Bed Cold Shower ៤​ បន្ទប់ Bungalow ១ បន្ទប់ដែលមានគ្រែពីរ និង Big Bungalow ១ បន្ទប់ ដោយតម្លៃបន្ទប់នីមួយៗអាចផ្លាស់ប្តូរទៅតាមរដូវការដូចជា៖

-River Front 30$ (Low Season)  40$ (High Season)

-Deluxe Bungalow 25$ (Low Season) 35$ (High Season)

-Double Bed 20$ (Low Season) 30$ (High Season)

-Twin Bungalow 30$ (Low Season) 40$ (High Season)

-Big Bungalow 32$ (Low Season) 50$ (High Season) លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 088 88 63 071 / 096 58 57 947៕

 

Greenhouse Kampot

60988467_2134899419970814_7363104688868163584_n

Greenhouse Kampot River2

DSC_0403

21034336_1344858018974962_8618425102103185181_n

26994172_1485098564950906_329589043810674845_n

11392898_716197505174353_7160902185371095209_n

34727801_1628808603913234_659980325564186624_n

33395770_1611636698963758_1494839306966007808_n

43065995_1801154146678678_6905828158042275840_n

61072882_2134898786637544_7781561656005361664_n

33186773_1611634392297322_7977990688207798272_n

33094459_1611636092297152_5484912453785485312_n

12552524_853655871428515_6941006793396598720_n

25552333_1456307074496722_2050052487862853226_n

25659778_1456306997830063_2767484239178982261_n

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ​Google /GreenHouse