🚨ផ្លូវការ៖ Manchester United ប្រកាស​ស៊ីញេកុងត្រា Aaron Wan-Bissaka ពី Crystal Palace

Aaron Wan-Bissaka បាន​ទទួល​ជោគជ័យក្នុង​ការ​ចុះ​ហត្ថលេខាផ្ទេរ​មក​លេង​នៅ​ Manchester United ដោយ​ចាក​ចេញ​ពីក្លិប Crystal Palace​ហើយ​កុង​ត្រា​នេះ​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករមាន​តម្លៃខ្លួនខ្ពស់​ទី​៤​របស់​បិសាច​ក្រហម។

Aaron Wan-Bissaka completes Manchester United move

Wan-Bissaka បាន​កមក​ពិនិត្យសុខភាពនៅទីលានហ្វឹកហាត់ Carrington របស់​ក្លិប​ហើយ​រូប​គេ​ក្លាយ​ជា​កីឡាករ​ចំណូលថ្មី​ទី​២របស់​ Man Utd នៅរដូវ​កាល​ថ្មី​នេះ។ ក្រុមរបស់លោក Ole Gunnar Solskjaer​បានចំណាយ​លុយ៥៥លាន​អឺរ៉ូ​សម្រាប់​តម្លៃខ្លួនកីឡាករ​ជម្រើស​ជាតិអង់គ្លេសវ័យ​ក្រោម​២១​ឆ្នាំ​ហើយ​រូប​គេ​កាន់​ប៊ិកសម្រក់ទឹក​ខ្មៅលើ​កុងត្រា​រយៈពេល​៥​ឆ្នាំ​និង​មាន​ជម្រើស​បន្ត១២ខែ​បន្ថែម​ទៀត។

D9 1Mr_XkAI_Svv

មែន​ទែន​ទៅ!​រូប​គេ​ទើប​តែ​ចុះ​បង្ហាញខ្លួន​ក្នុង​ពាន Premier League ទើប​តែ​រដូវ​កាល​មុន​នេះ​តេ តែរូបគេបាន​ក្លាយ​ជា​ខ្សែការពារស្លាប​ល្អបំផុតក្នុង Premier League ជា​កីឡាករ​បិទ​បាន​ជោគជ័យជាង​គេ៕