Real Madrid រក​បាន​ដំណោះស្រាយ​មួយ​ឲ្យ​ Isco បាន​លេង​នៅ Man Utd រដូវ​កាល​ក្រោយ

Real Madrid ត្រូវ​បាន​គេ​រាយការណ៍ថា​ត្រៀម​ខ្លួនបាត់បង់ខ្សែ​បម្រើ Isco ដើម្បីពន្លឿននិង​បើក​ផ្លូវ​ក្នុង​ការ​យក​ខ្សែ​បម្រើ​ក្រុមបិសាចក្រហម Manchester United កីឡាករ Paul Pogbaទៅ Santiago Bernabeu វិញ។

Man Utd Transfer News Real Madrid Isco

Isco គឺ​ជា​កីឡាករ​ត្រូវ​បាន​គេ​ប្រៀប​ទៅ​នឹង​សន្លឹក​បៀធីបចោល(កីឡាករ​គេ​មិន​ត្រូវ​ការ)​ជាមួយនឹង​មិត្តរួម​ក្រុមរបស់​គេ​មួយក្ដាប់តូចដទៃ​ទៀត ខណៈដោយ​លោក​ Florentino Perez​ចង់​ឲ្យ​ស្ដេច​សម្រួច​ក្រុម​នៅ​រដូវ​កាល​ក្រោយ។

អញ្ចឹង​ក៏ដោយ! លោក Zinedine Zidane ត្រូវបាន​គេ​និយាយ​ថានឹង​រក្សាកីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញរូប​នេះបន្ត​ទៀត​ខណៈ​គាត់​ជា​គ្រូ​បង្វឹក​មាន​អារម្មណ៍ថា គាត់​(Isco)អាច​នៅ​តែ​លេង​ល្អ​និង​ជា​ផ្នែក​មួយនៃ​គម្រោង​ប្រើ​ប្រាស់​របស់​លោក​នៅ​រដូវ​កាល​ក្រោយ។

Real Madrid 17/18 Manchester United 17/18 Final Supercopa De Europa 17/18 Final Uefa Super Cup 17/18

តាម​ប្រភពកាសែត​ក្នុង​ស្រុកអេស្ប៉ាញជាច្រើនបាន​រាយការណ៍ថា​ ប្រសិន​បើ Perez ស្នើឲ្យ Isco ចាក​ចេញ​ពី Real Madrid មក​លេង​នៅ Old Trafford ក្នុង​រដូវ​ក្ដៅ​នេះ​ហើយ​ ខណៈ Pogba គឺ​ជាគោលដៅ​ចង់​បាន​របស់ Zidane នោះ​ឲ្យ​ផ្ទេរមក​លេង​នៅ Bernabeu វិញ​នោះ​នេះ​គឺ​ជា​មធ្យោបាយមួយអាច​និយាយបានថាជាជម្រើស​ល្អ។

Isco 927711

ក្នុង​កិច្ចព្រមព្រៀង​នេះ Real Madrid ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ហុច​លុយ​លើស​ពី​៤០​លាន​ផោន​បន្ថែម​ទៀត​ដើម្បី​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្មទិញ​ដូរកីឡាកររបស់ខ្លួន​ជាមួយ Manchester United។

Isco បាន​ចំណាយ​លុយ​៦​រដូវកាល​ជាមួយ Real Madrid រួច​ទៅ​ហើយ​ខណៈប្រភព​ជា​ច្រើន​ទៀត​បាន​ឲ្យ​ដឹង​ថា​រូប​គេក៏ជា​គោលដៅរបស់ Manchester City ដែល​ចង់​បាន​រូប​គេ​ទៅ​ជំនួស David Silva ផង​ដែរ៕

ប្រភព៖ Sport Mole