អ្នក​គ្រូពេទ្យ​មី​យ៉ាន់​ម៉ា​ដ៏ស្រស់ស្អាតម្នាក់​ ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ ដោយសារ​បង្ហោះ​រូប​សិច​ស៊ី​

តារា​បង្ហាញ​ម៉ូត​និង​ជា​គ្រូពេទ្យ​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់​នាង​ Nang Mwe San​ បាន​និយាយថា នាង​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​វេជ្ជសាស្ដ្រ ដែល​លុបចោល​អ​ជ្ញាប័​ណ្ណ​គ្រូពេទ្យ​របស់​នាង​។ ក្រុមប្រឹក្សា​វេជ្ជសាស្ដ្រ​មី​យ៉ាន់​ម៉ា​បាន​ផ្អាក​អាជ្ញាប័ណ្ណ​វេជ្ជសាស្ដ្រ​របស់​នាង​ Mwe San នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​នាង​តាំងពី​ថ្ងៃទី​០៣​មិថុនា ដោយ​បញ្ជាក់ថា​មកពី​នាង​ស្លៀកពាក់​មិន​សមរម្យ​។

នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន តារា​បង្ហាញ​ម៉ូត​និង​ជា​គ្រូពេទ្យ​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​បង្ហោះ​នូវ​រូបថត​ដែល​នាង​ស្លៀក​សម្លៀកបំពាក់​តឹងៗ ស្លៀកខោ​រហែក ហើយ​សូម្បី​សម្លៀកបំពាក់​បែប​ប្រពៃណី​ក៏មាន​សិច​ស៊ី​ដែរ​។ ក្រៅពីនេះ​នាង​ក៏បាន​បង្ហោះ​នូវ​រូបភាព​ស្លៀក​ឈុត​ប៊ី​គីនី​ថែមទៀត ដែល​ធ្វើឲ្យ​ក្រុមប្រឹក្សា​វេជ្ជសាស្ដ្រគិត​ថា​ជា​រឿងមិន​សមរម្យ ទើប​ដកហូត​អាជ្ញាប័ណ្ណ​គ្រូពេទ្យ​របស់​នាង​តែម្ដង​។ ក្រុមប្រឹក្សា​បន្ថែមថា​នាង​បានធ្វើ​រឿង​ដែល​ប្រាសចាក​នឹង​ប្រពៃណី​មី​យ៉ាន់​ម៉ា ទោះបី​ធ្លាប់​សន្យាថា​ឈប់​ធ្វើ​ដូច្នេះ ក្រោយពេល​មាន​ការព្រមាន​កាលពី​ខែមករា​ក្ដី​។

ប៉ុន្ដែ​សម្រាប់​នាង​ Mwe San នាង​មិនអាច​ទទួលយក​សេចក្ដីសម្រេច​នេះ​បានទេ ដូច្នេះ​នាង​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​៕