ក្ដៅៗ!ហុយៗ Frank Lampard​យល់ព្រមចុះកុង​ត្រា​បី​ឆ្នាំ​ដឹកនាំ Chelsea

បន្ទាប់​ពី​ចូល​បង្វឹកក្រុម​កីឡាករ Derby ត្រៀម​សម្រាប់ Pre-Season, Frank Lampard នឹង​ត្រូវប្រកាសធ្វើ​ជា​គ្រូ​បង្វឹកក្លិប​តោ​ខៀវ Chelsea ក្នុង​រយៈ​ពេល​៤៨ម៉ោង​ទៀត។

SOCCER Chelsea 100419

តាម​ប្រភព​ជា​ច្រើនក្នុង​ប្រទេស​អង់គ្លេស Frank Lampard និង​Chelsea បាន​យល់​ព្រម​លើ​កុងត្រា៣ឆ្នាំ​ខណៈកុង​ត្រា​នេះ​តោ​ខៀវ​នឹងផ្ដល់​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​៤​លាន​ផោន​បូក​ជមួយប្រាក់បន្ថែម​លើក​ទឹក​ចិត្ត​លើ​ទម្រង់​លេង​របស់​ក្រុម​រួម​ទាំង​ប្រាក់​រង្វាន់ទទួល​បាន​កៅអី​Champions League ដែល​លុយ​សរុប​នេះ​អាច​ឡើង​ដល់​៥​លាន​ផោន។

ធរានក

ខណៈ​ដែល​កុង​ត្រានៅ Derby ដល់​២​ឆ្នាំ​ទៀត​ Chelsea ក៏បាន​បង់លុយផ្ដាច់​កុង​ត្រា​នេះ​ទាំងអស់​តែ​ម្ដង​ដោយ​ចំណាយ​លុយ​៤​លាន​ផោន។ Lampard ក៏​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​នាំលោក Jody Morris ដែល​បច្ចុប្បន្ន​ជា​គ្រូជំនួយនៅ​ Derby ដែល​កាល​កាល​ពី​មុន​ក៏​ជា​ខ្សែ​បម្រើ​ក្លិប​​Chelsea ដូចគ្នា។

_Frank Lampard Agrees £4m A Year Contract With Chelsea

លើស​ពី​នេះ​លោក Chris Jones ដែលធ្លាប់​ចំណាយ​ពេល​១២​ឆ្នាំ​ធ្វើ​ជា​បុគ្គលិកក្លិប​​Chelsea កាល​ពី​មុន​ក៏​ត្រូវយក​មក​វិញ​ដែរ។ គេ​បាន​ដឹង​ថា​ការ​បន្ថែម​បុគ្គលិក​ក្នុង​ផ្នែកគ្រូ​បង្វឹកនឹង​ឡើង​ដល់​ពី​៦​ទៅ​៨​នាក់​ហើយ​សូម្បី​តែ​ប្រធាន​ផ្នែក​ពិនិត្យទម្រង់​លេង​កីឡាកររបស់​លោក Derby លោក Steve Rands ក៏​ត្រូវ​យក​មក​ដែរ។

1144533

Lampard ធ្លាប់ចំណាយ​ពេល​១៣​ឆ្នាំ​នៅ​ Chelsea ដោយ​ជួយក្លិប​ឈ្នះ​ពាន Premier League ៣​ដង Champions League ម្ដង, FA Cup ៤ដង, League Cup ២​ដង​ និង​ពាន​ Europa League ម្ដង៕

ប្រភព៖ Metro