ភ្នំពេញក្រោន​ប្រកាសពី​ការ​ចាក​ចេញ​របស់ខ្សែបម្រើកូនខ្មែរបារាំង ពេជ អូវែន

ក្លិបម្ចាស់​ជើង​ឯក​ Metfone Cambodian League ៦​សម័យ​កាលភ្នំពេញក្រោន ​បាន​ប្រកាស​ក្នុង​វេបសាយផ្លូវការរបស់ខ្លួន​នៅ​ព្រឹក​នេះថា ​បាន​សម្រេចចែកផ្លូវគ្នា​ជាមួយខ្សែ​បម្រើ​កូនខ្មែរ​នៅ​បារាំង ពេជ អូវែន ត្រឹម​ចប់​ជុំ​ទី​១​នៃ​លីគ​កំពូល​កម្ពុជា​។

Pich Owen 20380

តាម​ការ​បញ្ជាក់​របស់ក្លិប​គឺ​មិនលើកបង្ហាញមូលហេតុនៃការចាកចេញនេះឡើយ តែ​យ៉ាង​គេ​ដឹង​ថា​ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​មិន​សូវ​ទទួល​បានឱកាស​លេង​នោះ​ទេ​​ហើយ​រូប​គេ​តែងតែអង្គុយកៅអីបម្រុង ខណៈ​ពេល​ខ្លះ​គ្មាន​ឈ្មោះ​សូម្បី​តែ​កីឡាករ​បម្រុងទៀត​ផង។

Pich Owen

ឆ្លងកាត់​ជុំ​ទី​មួយ​នៃ​លីគ​កំពូល​កម្ពុជា​ពេជ អូវែន​បាន​បង្ហាញខ្លួន​២​ប្រកួតតែ​អត់​ពេញ​៩០​នាទី​នោះ​ទេ។ គេ​មិន​ដឹង​ថា​តើ​កីឡាករម្នាក់​នេះ​នឹង​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លិប​ណា​ទៀត​នោះ​ទេ ឬ​ក៏​ធ្វើ​ដំណើរទៅ​ប្រ?ទេស​បារាំង​វិញ​ក៏​មិន​ទាន់​ដឹង​ដែរ៕

ប្រភពនិងរូបភាព៖ ភ្នំពេញក្រោន