ខ្សែប្រយុទ្ធវៀតណាមម្នាក់ចុះកុងត្រាលេងឲ្យក្លិប​លីគកំពូលបែលហ្សិកមួយ

តារាបាល់ទាត់​ជម្រើស​ជាតិវៀតណាម លេង​ដំណែង​ជាខ្សែប្រយុទ្ធ Nguyen Cong Phuong បាន​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លិប Sint-Truidense V.V នៃ​លីគ​កំពូល​បែលហ្សិក (Belgium Pro League) ក្នុង​កុង​ត្រាខ្ចី​ជើង​រយៈ​ពេល​វែង​​ពី​ក្លិប​ Hoang Anh Gia Laiរបស់វៀតណាម។ នេះ​បើ​តាម​ប្រភពកាសែត FoxSport Asian ចុះ​ផ្សាយ​កាល​ពី​២​ម៉ោង​មុននេះ។

Screenshot_3

មួយរយៈមុន! កីឡាករ​វ័យ​២៤​ឆ្នាំ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ទាក់ទង​ជាមួយក្លិប​បែល​ហ្សិក​​​មួយនេះ ហើយ​ព័ត៌មានក៏​ក្លាយ​ជា​ផ្លូវ​ការ​ហើយដែរ។ ក្លិប​ដើម​របស់​គេ​គឺ Hoang Anh Gia Lai បាន​ប្រកាស​ពី​កិច្ចព្រមព្រៀងខិត​ជិតក្នុង​ការ​សម្រច​ជោគជ័យតាំង​តែ​កាល​ពី​២​ថ្ងៃ​មុន​មក​ម្លេះ។

Clb Phap Len Tieng Ve Viec Cong Phuong Lat Keo Den Bi Thi Dau1562124947

កិច្ចព្រមព្រៀង​បានបង្ហាញចាសាធារណៈក្នុង​ទំព័រហ្វេសបុករបស់ក្លិប​​ហើយ​រូប​គេ​ត្រូវបាន​គេ​ដឹង​ថា​នឹង​ពាក់​អាវ​លេខ​១៥​នៅ​ក្លិប​លីគ​កំពូល​បែលហ្សិក​រូប​នេះ។ Cong Phuong  បាន​និយាយ​ក្នុង​ពិធីចុះ​ហត្ថលេខានេះថា៖

Rkshesvmleubbb1crozy

“ពិត​ជា​មាន​មោទនភាព​​ និង​សប្បាយរីករាយដែល​បាន​ចូល​រួម​ជាមួយ Sint-Truidense VV ក្នុង​លីគ​កំពូល​បែលហ្សិក។នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរដ៏សំខាន់​មួយនៃ​អាជីព បាល់ទាត់​របស់​ខ្ញុំ។ អរគុណ​ដល់​លោក Mr Doan Nguyen Duc,​បុគ្គលិក​គ្រូ​បង្វឹក ​នៅ HAGL Club, មន្ត្រី​បាល់​ទាត់​វៀតណាម​ និង​ក្លិប Sint-Truidense VV Club។ ខ្ញុំ​នឹង​ព្យាយាម​ហ្វឹកហាត់​ហើយ​លេង​ឲ្យ​បាន​ល្អបំផុត​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​សប្បាយរីករាយ”៕