Man Utd បន្ត​កុង​ត្រា​ឲ្យ​កីឡាករវ័យក្មេង​២​រូបដល់​ឆ្នាំ​២០២៣

Man Utd បន្ត​កុង​ត្រា​ឲ្យ​កីឡាករវ័យក្មេង​២​រូបដល់​ឆ្នាំ​២០២៣

ក្រុមបិសាចក្រហម Manchester United បាន​យល់​ព្រមបន្ត​កុងត្រា​ឲ្យ​ខ្សែបម្រើ Andreas Pereira ដល់​ឆ្នាំ​២០២៣ និងខ្សែការពារ Axel Tuanzebe រហូត​ដល់​ឆ្នាំ​២០២២​ហើយ​ពួក​គេទាំង​ពីរ​មាន​ជម្រើស​បន្ត​មួយឆ្នាំ​បន្ថែម​ទៀត​ដូច​គ្នា។

Andreaspereira0507jpg

Pereira មាន​វ័យ​២៣​ឆ្នាំ​បាន​ចូល​រួម​ក្នុង​ឈុត​យុវជន​របស់ Man Utd ក្នុងរដូវ​កាល​២០១១/២០១២​​ហើយ​មក​ដល់​ពេល​នេះ​រូប​គេ​បង្ហាញខ្លួនឲ្យឈុត​ធំ​បាន​៣៥​ប្រកួត។

ចំណែក Tuanzebe មាន​វ័យ​២១​ឆ្នាំ​គឺ​ជា​ផលិតផល​របស់​យុវជន​ថ្នាលបិសាចក្រហម​ហើយ​មក​ចូល​រួម​ជាមួយ​ក្លិប​តាំង​ពី​វ័យ​៨ឆ្នាំ។​រូប​គេ​ចូល​លេង​ឈុត​ធំ​ដំបូង​កាល​ពី​ឆ្នាំ​២០១៧​ហើយ​បាន​ចូល​លេង​ក្នុង​ឈុត​ដំបូង​បន​៥​ប្រកួត​នៅ​ពេល​នោះ។  Axel​ចំណាយ​ពេល​ក្នុង​រដូវ​កាល ២០១៨/១៩ លេងខ្ចី​ជើងនៅ Aston Villa ហើយ​ជួយក្លិប​ឡើង​ក​លេង​ក្នុង Premier League ដោយ​ការ​ជាប់​ជម្រុះ Play-offs។

Loading...

Axetltuanzebe0507

ក្នុង​កាល​វិភគ​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល! កីឡាករ​ទាំង​នឹង​មាន​វត្តមាន​ទាំងអស់​ហើយ​អ្នក​គាំទ្រ​ទន្ទឹង​រងចាំ​ការ​បង្ហាញ​ខ្លួន​ក្នុង​លីគ​នៅ​រដូវ​កាល​ក្រោយ៕

 

Loading...