Vloger ល្បី H.E.NG ឈានចូល DitWay Nation ក្រោមឈ្មោះក្រុម WASSGUDD ភ្លាម ចេញបទចម្រៀងភ្លែត! (មានវីដេអូ)

ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គម Facebook និង Youtube ជាច្រើន បានស្គាល់លោក Chan Bin Heng ដែលមាន Nick Name ថា H.E.N.G តាមរយៈវីដេអូប្លែកៗ វីដេអូ Reaction បទចម្រៀងជាច្រើន និង Vlog ប្រចាំថ្ងៃរបស់លោកផងដែរ ពេលនេះបានឈានចូលក្រុមជាមួយលោក ងួន ចាន់ដេវីដ ក្រោមឈ្មោះ Ditway Nation

55686737_2283170405078977_8907701599980224512_n

WASSGUDD ជាក្រុមចម្រៀងរបស់លោក ហេង ដែលបានបង្កើត និងបញ្ចេញបទចម្រៀងស្នាដៃថ្មី ជាមួយក្រុមលោក ពីរនាក់ទៀត ក្រោមចំណងជើងថា Man In Black (MIB) ហាក់ទទួលបានការគាំទ្រគួឱ្យកត់សម្គាល់ នៅក្នុង Channel Youtube របស់ Ditway Nation។ បទចម្រៀងជាប្រភេទ Hip Hop មួយបទបទនេះហាក់ទាក់ទាញចិត្តអ្នកគាំទ្រជាច្រើន ខណៈបទចម្រៀងប្រភេទនេះ កំពុងវាយលុកក្នុងចិត្តប្រិយមិត្តជាច្រើន ឱ្យគាំទ្រ និងពេញនិយមខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

Maxresdefault

គួរបញ្ជាក់ផងដែរថា លោក H.E.N.G ជា Vloger ល្បីម្នាក់នៅក្នុង Youtube ខណៈគណនីរបស់លោក មានអ្នក Subscribe ដល់ទៅជាង ២សែននាក់ ផងដែរ៕

64419601_2413816588681024_3894959987947995136_n

តោះចូលស្ដាប់បទចម្រៀងថ្មីរបស់ក្រុម WASSGUDD នៅទីនេះ៖

https://www.youtube.com/watch?v=EQMhPnqpmZ0