បុរាណលាយសម័យ  ម៉ូដែលអង្គររីសត ទឹកដីសៀមរាបពិតជាស្រស់ស្អាតប្លែកខ្លាំង!  

សៀមរាប៖ ប្រសិនជាអ្នកចង់ធ្វើដំណើរកម្សាន្តទៅលេងខេត្តសៀមរាប  អ្នកប្រាកដជាត្រូវការកក់កន្លែងស្នាក់នៅទុកជាមុន  ដើម្បីការពារខ្វះកន្លែងស្នាក់នៅផង និងដើម្បីធានាថាកន្លែងស្នាក់នៅរបស់អ្នកមានផាសុកភាពល្អផងដែរ ​ដើម្បីឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពរីករាយទ្វេរដង។

នៅក្នុងនោះ ​ដើម្បីការស្នាក់នៅរបស់អ្នកកាន់តែស្រស់ថ្លា  និងប្តូរបរិកាសឱ្យកាន់តែរីករាយប្លែកផងនោះ ​ថ្ងៃនេះ « ក្នុងស្រុក ​» ​សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដែលមិនសូវមានអ្នកស្គាល់តែមានភាពនិយមខ្លាំងសម្រាប់ជនបរទេស នោះគឺ « ម៉ូដែលអង្គររីសត (Model Angkor Resort) »។ 

ស្ថិតនៅក្នុងរបងយ៉ាងធំស្កឹមស្កៃ ​ស្ទើរតែមើលខាងក្រៅមិនឃើញនោះ មិននឹកស្មានថានៅខាងក្នុងគឺជា ម៉ូដែលអង្គររីសត (Model Angkor Resort) ដែលមានការរចនាតុបតែងជាលក្ខណៈស្នាក់នៅរចនាបថបែបបុរាណលាយសម័យដ៏ស្រស់ស្អាតទាក់ភ្នែកបែបនេះនោះឡើយ។

លើសពីនេះ ការស្នាក់នៅ ម៉ូដែលអង្គររីសត (Model Angkor Resort) ក៏មានការបម្រើជូនសេវាកម្មបន្ថែមជាច្រើនទៀតដោយឥតគិតថ្លៃដូចជា៖ អាហារប៊ូហេ្វពេលព្រឹកដ៏ច្រើនមុខ មានអាងហែលទឹកពីរ ទឹកប្រៃមួយ និងទឹកសាបមួយ ​ដ៏ទំទូលាយឱ្យភ្ញៀវមកស្នាក់នៅហែលលេងកម្សាន្ត ស្ទីម និងសោណា ការដឹកជញ្ជូនទៅមកពីព្រលានយន្តហោះ  ផ្ដល់ជូននូវការម៉ាស្សាជើងរយ:ពេល៣០នាទីក្នុងអំឡុងពេលស្នាក់នៅ(សំរាប់តែ១ពេល) ប្រើប្រាស់ WiFi ដោយឥតគិតថ្លៃ បញ្ចុះតម្លៃ២០%ទៅលើសេវាកម្មស្ប៉ា និងម៉ាស្សា ជាពិសេសគឺមានកន្លែងចតរថយន្តដ៏ធំទូលាយនៅក្នុងរីសតផងដែរ។

ម៉ូដែលអង្គររីសត (Model Angkor Resort) មានអាសយដ្ឋាននៅតាមផ្លូវបាក់ខែងក្រុងសៀមរាបចំងាយ 1.6km ពី Pubstreet ដោយលោកអ្នកអាចសាកសួរព័ត៌មាន ​និងធ្វើការកក់ទុកតាមរយៈលេខទូរស័ព្ទ  015 624 555 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖   Model Angkor Resort        

66362532_2294059177326987_3404701836320440320_n

56450560_2146143485451891_1468078387946848256_n

21751327_1471169726282607_4488477125868322386_n

17264672_1296576653741916_1123030492001357823_n

17309339_1296564350409813_9070835376721263085_n

17861513_1322327357833512_6284419889822201011_n

36424182_1756280281104882_5888682140303884288_n

36516546_1756280601104850_4744859721482108928_n

36524529_1756280704438173_6226627093619277824_n

26733653_1585896288143283_2315252952286040225_n

59564733_2193892804010292_6819852915755188224_n

59782424_2193915097341396_4563699834887864320_n

53540992_2110351999031040_2913035815888093184_n

53095709_2096025310463709_6307140456060813312_n

52602324_2086870338045873_7257778634637705216_n

46323231_1945783492154559_6717850616456019968_n

58542783_2181558285243744_1346195866150502400_n

65216027_2278499082216330_5780919783054639104_n

65028312_2262463247153247_5080443061259993088_n

64862806_2262463087153263_2402858709748285440_n

64584711_2262463170486588_8786964236724076544_n

60524472_2211758162223756_7153817409344765952_n

65992716_2294060353993536_3882389469076127744_n

66460769_2294059813993590_7372616121578422272_n

66031472_2294059527326952_6218439060592001024_n