ចេញ​ហើយ! បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា​ត្រៀម​ប្រកួតក្នុង​ពូលមរណៈនៃពានរង្វាន់ AFF U18 Championship 2019

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា(FFC)​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជាវ័យក្រោម​១៨​ឆ្នាំសម្រាប់​ត្រៀមហ្វឹកហាត់ក្នុង​ដំណាក់កាល​ទី​មួយនៃ​ពាន​រង្វាន់ជម្រើស​ជើង​ឯក​យុវជនអាស៊ាន​វ័យ​ក្រោម​១៨​ឆ្នាំ​ឬ​ឈ្មោះ​ជា​ភាសាអង់គ្លេស AFF U18 Championship ។

Screenshot_2

ក្នុង​បញ្ជី​នេះ​គឺ​ជា​ឈ្មោះ​កីឡាករ​ក្នុង​ដំណាក់កាលដំបូង​ដើម្បី​ហ្វឹកហាត់​ត្រៀមប្រកួត​ពាន​រង្វាន់​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៦​ដល់​ទៅ​១៩​ខែ​សីហាឆ្នាំ​២០១៩​នៅ​ទីក្រុងហូជីមិញ​ប្រទេស​វៀតណាម។

ក្រុមជម្រើស​ជាតិកម្ពុជា​ស្ថិត​ក្នុង​ពូល​ B ដែល​ជាពូលមរណៈ ដូច​ជា U18 ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី និងអូស្រ្តាលី ខណៈ​ពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំងអស់៖

66147178_2417302128507281_879084306893373440_n