ជោគជ័យ គឺជាជំងឺស្រេកឃ្លាន ជាដំណើរស្វែងរក និងជាតណ្ហា ដែលធ្វើអោយមនុស្សម្នាក់ៗមិនអាចសម្រាកបានស្ងប់សុខ!

គ្រប់ៗគ្នាសុបិនចង់ឃើញខ្លួនឯងនៅចំណុចកំពូល ដែលមនុស្សក្នុងពិភពលោកតិចបំផុតបានទៅដល់។ ប៉ុន្តែដើម្បីទទួលបានជោគជ័យ វាទាមទារនូវការប្តេជ្ញាចិត្តមានមហិច្ឆិតា និងការខិតខំប្រឹងប្រែង។

នៅលើលោកនេះគ្មានអ្វី អាចសម្រេចបានដោយគ្មានរបស់ទាំងនោះនៅក្នុងខ្លួនប្រាណសរសៃឈាមនិងកោសិការបស់ពួកយើងឡើយ។ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យយើងត្រូវការដំបូន្មានដែលអាចណែនាំនិងលើកទឹកចិត្ត ដើម្បីរក្សាជំហានដើរទៅមុខ និងមិនដែលបញ្ឈប់នោះទេ។

ហើយអ្វីដែលកាន់តែល្អប្រសើរនោះគឺដំបូន្មានពីមនុស្សដែលបានជោគជ័យ និងគាប់បំណងក្នុងជីវិតរបស់ពួកគេ។

ដើម្បីជាការផ្តល់ជាថ្នាំកំរិតខ្ពស់នៃការទូន្មានដល់អ្នកទាំងអស់គ្នា យើងខ្ញុំសូមលើកយកមេរៀនជីវិតមួយចំនួនរបស់លោក លី កាស៊ីង ដែលជាអ្នកមានជាងគេនៅហុងកុង និងជាមហាសេដ្ឋីលំដាប់ថ្នាក់កំពូលនៅទ្វីបអាស៊ី។

101572722 Li Ka Shing.530x298

លោកមានទ្រព្យសម្បត្តិប្រមាណជា ៣០,៦០ ពាន់លានដុល្លារធ្លាប់មានប្រវត្តិមិនធម្មតា ពោលគឺកើតក្នុងត្រកូលអ្នកក្រខ្សត់ម្នាក់ដែលមានប្រវត្តិតស៊ូក្នុងជីវិតជូចត់ រហូតបានក្លាយជាមហាសេដ្ឋីទាំងមិនបានរៀនសូត្រចប់ថ្នាក់អនុវិទ្យាល័យផង។

បើយើងនិយាយឲ្យចំវាមិនសំខាន់ថាអ្នកទាំងអស់គ្នារឹងមាំ ឬមានសមត្ថភាពប៉ុណ្ណាឡើយបើយអ្នកមិនមានថ្លើមធំ អ្នកមិនអាចជោគជ័យធំនោះទេ៖ មានមនុស្សជាច្រើនដែលទទួលបានការអប់រំខ្ពស់និងមានសមត្ថភាពខ្លាំងខ្លា។ ក៏ប៉ុន្តែពួកគេ ភាគច្រើនបែរជាធ្វើការឲ្យមនុស្សមានមហិច្ឆិតាខ្ពស់ការអប់រំធម្មតា តែខិតខំធ្វើការច្រើនទៅវិញ។ គេតែងនិយាយថា ឲ្យតែមានសេចក្តីស្រម៉ៃខ្ពស់ រក្សាការប្តេជ្ញាចិត្តមិនប្តូរគោលដៅនិងខិតខំធ្វើការឲ្យអស់ពីលទ្ធភាព នោះភាពជោគជ័យគង់នឹងមកដល់ គ្រាន់តែពេលខ្លះត្រូវការពេលវេលាឆាប់ឬយូរបន្តិចប៉ុណ្ណោះ។

Hong Kong Billionaire Li Ka-Shing

ប្រសិនបើចង់ឲ្យក្រុមការងារ ក្នុងស្រុក ដាក់អត្ថបទបែបនេះបន្តទៀតសូមផ្តល់ជាមតិខាងក្រោមនេះ។