រន្ធត់ចិត្តពេលដឹងពីប្រវត្តិ និងមូលហេតុនៃការធ្លាក់យន្តហោះនៅកំពូលភ្នំឱរ៉ាល់!

រន្ធត់ចិត្តពេលដឹងពីប្រវត្តិ និងមូលហេតុនៃការធ្លាក់យន្តហោះនៅកំពូលភ្នំឱរ៉ាល់!

ភ្នំ ឱរ៉ាល់ គឺជាចំណុចដែលខ្ពស់ជាងគេនៃប្រទេសកម្ពុជា ហើយក៏ជាភ្នំដែលខ្ពស់ជាងគេផងដែរនៅខ្មែរយើង ដែលមានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានរយៈកម្ពស់រហូតដល់ទៅ ១៨១៣ ម៉ែត្រ។ ​ដូច្នេះហើយការធ្វើដំណើរឡើងទៅលើភ្នំមួយនេះពិតជាមិនមែនជារឿងងាយស្រួលនោះទេ ​សភាពផ្លូវក៏លំបាកលំបិន  សូម្បីតែផ្លូវធ្វើដំណើរក៏ស្ទើរតែគ្មានពោលគឺត្រូវដើរកាត់ព្រៃ ចុះឡើងទួលជាដើម។

ក្រៅពីមានការលំបាកខ្លាំងនៅក្នុងការឡើងទៅដល់ភ្នំដែលខ្ពស់ជាងគេមួយនេះ ​ភ្នំឱរ៉ាល់ត្រូវបានគឹដឹងថា  មានប្រវត្តិធ្លាប់មានយន្តហោះជាច្រើនគ្រឿងបានធ្លាក់នៅទីភ្នំនេះទាំងនៅក្នុងសម័យសង្គ្រាម ​និងរយៈពេលកាលពីប៉ុន្មានឆ្នាំមុន។

តាមរយៈគណនីហ្វេសប៊ុកផេក បាយ័នយូនីគ-Bayon Unique Photography & Adventure បានសរសេររៀបរាប់យ៉ាងលម្អិតពីករណីធ្លាក់យន្តហោះមួយគ្រឿងកាលពិសម័យសង្គ្រាមដែលបន្សល់នូវបំណែកខ្មោចយន្តហោះដល់សព្វថ្ងៃ ដោយ ​«ក្នុងស្រុក » ​សូមធ្វើការដកស្រង់ទាំងស្រុងដូចខាងក្រោមនេះ៖

"ទីបំផុតយើងបានដឹងពីប្រវត្តិនៃយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់នេះហើយបន្ទាប់ពីឡើងទៅលើកទី៥"។

ខ្ញុំបានឃើញឡូហ្គូនៅលើកន្ទុយយន្តហោះជាមួយនឹងអក្សរឡាតាំង "CAI" និងអក្សរកូដយន្តហោះ "XW-PKJ" ហើយក៍សាកស្រាវជ្រាវលើ Google មើល។

យន្តហោះនេះបានធ្លាក់នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៧៤(ចំថ្ងៃបុណ្យគ្រីស្តម៉ាស)អំឡុងពេលកំពុងហោះហើរពីព្រលានយន្តហោះខេត្តបាត់ដំបង Battambang Airport (BBM/VDBG)ទៅកាន់ព្រលានយន្តហោះពោចិនតុងក្រុងភ្នំពេញ Phnom Penh-Pochentong Airport (PNH/VDPP) ដែលបណ្តាលឱ្យមានមនុស្សស្លាប់សរុបចំនួន ១១នាក់ (អ្នកដំណើរ ៨នាក់ ភីឡុត ២នាក់ និង អ្នកបំរើការលើយន្តហោះ១ នាក់)។ មូលហេតុនៃការធ្លាក់មិនត្រូវបានដឹងប្រាកដឡើយ។ បើតាមការសន្និដ្ថាន វាអាចធ្លាក់ដោយការហោះបុកកំពូលភ្នំ (អព្ទ័ខ្លាំងមើលមិនឃើញ) ឬ ត្រូវបានគេបាញ់ទម្លាក់ (ចុងឆ្នាំ១៩៧៤គឺជាឆ្នាំប្រទាញ់ប្រទង់រវាងរបបលោក លន់ ណុល និង ប៉ុល ពត)។

# ប្រវត្តិបន្ថែម

យន្តហោះនេះត្រូវបានផលិតឡើងនៅឆ្នាំ១៩៤៣។ មកទល់ពេលនេះវាមានអាយុ ៧៧ ឆ្នាំហើយ។វាជាប្រភេទយន្តហោះដឹកអ្នកដំណើរដែលមានឈ្មោះថា Curtiss C-46 Commando ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរនិងភីឡុតបាន ៦២ អ្នក។ក្នុងអំឡុងសង្រ្គាមលោកលើកទី២ វាត្រូវបានប្រទេសអាមេរិកយកទៅប្រើប្រាស់ក្នុងកងទ័ពអាកាស និង កងទ័ពជើងទឹកផងដែរ។បន្ទាប់ពីសង្រ្គាបលោកលើកទី២បានបញ្ចប់ គេក៍យកវាមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរវិញ ហើយ១ ចំនួនតូចក៍ត្រូវបានលក់ចេញទៅឱ្យប្រទេសផ្សេងៗជុំវិញពិភពលោក ដែលក្នុងនោះមានប្រទេសនៅតំបន់អាស៊ីផងដែរ។ យន្តហោះនេះត្រូវបានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ កម្ពុជា ជួលតពីក្រុមហ៊ុនអាកាសចរណ៍ Lane Xang Airlines (ប្រទេសឡាវ)។

នេះគ្រាន់តែជាព័ត៌មានតិចតួចដែលខ្ញុំបានដឹងតាមការស្រាវជ្រាវលើGoogle តែប៉ុន្នោះ។ បើបងប្អូនដឹងពត័រមានបន្ថែមសូមជួយខមមិនប្រាប់ផង! សូមអគុណទុកមុន។

ឯកសារយោង៖ ពីគេហទំព័រ Aviation Safety Network (https://aviation-safety.net/database/record.php…) និង Bureau of Aircraft Accidents Archive (https://www.baaa-acro.com/city/phnom-penh)

ចុះប្រិយមិត្តយល់ណាដែរ? សូមទស្សនារូបភាពខាងក្រោមនេះ ៖

ប្រភពរូបភាព និងអត្ថបទ៖  បាយ័នយូនីគ-Bayon Unique Photography & Adventure

66048243_729605927452837_5876509623166435328_n

66084884_729603660786397_8792624406619750400_n

66111505_729604154119681_8142577700461084672_n

Loading...

66120606_729604270786336_9030699065221840896_n

66176304_729604190786344_344789645126533120_n

66215667_729603694119727_8899423316805156864_n

66222049_729604084119688_6601246931589005312_n

66255058_729603827453047_3444869096322105344_n

66290966_729604280786335_718815502004125696_n

66312563_729603774119719_5274055690132914176_n

66374287_729603900786373_321402706386223104_n

66375582_729604140786349_9181066127952838656_n

66385308_729603960786367_1823385390074036224_n

66423239_729608147452615_651889354502832128_n

66436243_729603800786383_3877892840180678656_n

66509656_729603927453037_5944056904543109120_n

66577175_729603670786396_5648124539633139712_n

66956752_729604300786333_9073676745663578112_n

Loading...