លុយមិនសូវសម្បូរចាយទេតែកាំភ្លើងធំ Arsenal ចង់​បាន​ខ្សែប្រយុទ្ធ Real ម្នាក់ត្រឹម១៨លានផោន

ក្រុមកាំភ្លើងធំ Arsenal ប្រហែលជាមិន​ទាន់បញ្ចប់ក្នុង​ការ​ស្វែងរកកីឡាករ​តម្លៃធូថ្លៃដើម្បីពង្រឹងក្លិបនៅរដូវក្តៅនេះ បន្ទាប់ពីមានព័ត៌មានអះអាងថាពួក​គេ​កំពុង​ដាក់​សំណើរ​តម្លៃ​១៨​លាន​ផោន​ទិញ​យកខ្សែប្រយុទ្ធ Real Madrid កីឡាករ Mariano Diaz។

Unnamed

មែន​ទែន​ទៅ! លុយ​សម្រាប់​ចំណាយទិញ​កីឡាកររបស់  Arsenal រដូវ​កាល​នេះខើចខ្លាំង​មែន​ទែនដោយ​ពួក​គេ​មាន​តែ​៤០​លាន​ផោន​ប៉ុណ្ណោះហើយ​បើក្លិប​មិន​លក់​កីឡាករមួយចំនួន​ចេញ​ទេ​នោះ​ គឺ​គ្មាន​លុយ​គ្រប់​ទិញ​នោះ​ទេ។​បែប​ណាក្ដី​! ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដុង​មួយ​នេះ​នឹង​នាំ​យកកីឡាករវ័យក្មេង​សញ្ជាតិ​បារាំង William Saliba ក្នុង​តម្លៃ២៥លាន​ផោន។

15842746 7230481 Image A 2_1562711106587

ប៉ុន្តែ​ប្រភពមួយចំនួន​ថា​កាំភ្លើងធំមាន​បំណង​ចង់​ទិញ  Mariano ក្នុង​តម្លៃ​មួយ​ថោក។កីឡាករ​ជម្រើស​ជាតិ​ដូមីនីការូបនេះត្រូវបាន​គេ​ដឹង​ថា​​បៀសន្លឹកធីបរបស់​លោក Zidane ខណៈ​ដែល​ពេល​នេះ​​ Real Madrid កំពុង​ស្វែង​រក​កីឡាករថ្មីដើម្បី​ពង្រឹង​ក្លិប​ហើយ​រូប​គេ​អាច​ចំណែក​មួយ​ដែល​ត្រូវ​លក់​ចេញ​ដើម្បី​យក Paul Pogba ។

Unnamed

ប្រភព Mirror, កាំភ្លើងធំបាន​បង្ហាញការ​ចង់​បានកីឡាករ​រូប​នេះ​ស្រប​បេល​ Real កំពុង​រកវិធីសាស្រ្តលក់​ចេញ​តែ​យ៉ាងណា  Arsenal ហ៊ាន​ត្រឹម​តែ​១៨លាន​ផោន​ប៉ុណ្ណោះ។ កំណត់​ត្រា​លេង​របស់​ Mariano កាល​ពី​រដូវ​កាល​មុន​បញ្ជាក់​ថា​រូប​គេ​នៅ​តែ​ជា​តារាម្នាក់​ដែល​មាន​តម្លៃ​ខ្ពស់ បន្ទាប់​ពី​រូប​គេ​ចេញ​ពី​ Real ទៅ​លេង​ Lyon ហើយ​រក​បាន២១​គ្រាប់​ក្នុង​រដូវ​កាល​២០១៧/២០១៨​ជួយក្លិបបាន​លេខ​៣​ក្នុង​តារាង​លីគកំពូលបារាំង​និង​ពួក​គេ​ក៏​បាន​លេង​ក្នុងពាន Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ផង​ដែរ៕