ស្នេហាខ្ញុំ មិនចេះបង្ខំ ក៏មិនចូលចិត្តដាក់គំនាបដៃគូដែរ

ស្នេហាខ្ញុំ មិនចេះបង្ខំ ក៏មិនចូលចិត្តដាក់គំនាបដៃគូដែរ

រាល់ស្នេហា គ្រប់ការស្រឡាញ់ រមែងទាមទារឱ្យចិត្តមនុស្សយើងចេះកំណាញ់ ចង្អៀតចង្អល់ ខ្វល់ខ្វាយ អាចក្លាយជាអារម្មណ៍អាត្មានិយមថែមទៀតផង។ តែបើអ្នកពិតជាស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងយល់ពីតម្លៃនៃការលះបង់ អ្នកនឹងចេះបើកចិត្តឱ្យទូលាយ និងចេះផ្ដល់សិទ្ធសេរីភាពឱ្យគ្នា ហើយក៏រឹតតែជឿជាក់ និងគោរពគ្នាថែមទៀត។

នៅពេលដែលអ្នកចេះជឿជាក់លើគ្នាហើយនោះ អ្នកនឹងមិនចាំបាច់ត្រូវទៅនឹកខ្វល់ ចង់ដឹងចង់ឮ ជីកឫសជីកគល់ពីគេទេ ហើយអ្នកក៏រឹតតែមិនចាំបាច់ត្រូវសួរនាំគ្រប់រឿង ចង់ដឹងគ្រប់សកម្មភាពរបស់ដៃគូនោះដែរ។ មនុស្សស្រឡាញ់គ្នាពិត មានចិត្តឱ្យគ្នាប្រាកដ ចេះគោរពគ្នា ចេះឱ្យតម្លៃគ្នា ចេះផ្ដល់ភាពសំខាន់ឱ្យគ្នា នោះគេនឹងដឹងពីតួនាទីរបស់ខ្លួនរៀងៗខ្លួនហើយ។

ទៅណាមកណា មិនបាច់សួរនាំ ក៏គេប្រាប់គ្នា

ទៅណាមកណា ជាមួយអ្នកណា មិនបាច់សួរនាំ ក៏ត្រូវរាយការណ៍ប្រាប់គ្នា

ទោះដៃគូមិនចង់ដឹង ក៏នៅតែពេញចិត្តប្រាប់ដល់គ្នា ព្រោះវាជាការទុកចិត្ត និងស្មោះត្រង់ចំពោះគ្នា

មិនថាធ្វើអ្វី រមែងសួរនាំ សុំមតិយោបល់ពីគ្នា ចង់ឱ្យដៃគូដឹងពីខ្លួនឯងគ្រប់កាយវិការ គ្រប់សកម្មភាព។

សម្រាប់ខ្ញុំ មិនថាដៃគូខ្ញុំទៅណាមកណា ជាមួយអ្នកណា គឺអូខេជានិច្ច មិនទាមទារឱ្យគេត្រូវតែនៅក្បែរខ្ញុំ ឬត្រូវទៅណាមកណាតែជាមួយខ្ញុំម្នាក់នោះឡើយ ព្រោះគេក៏មានសាច់ញាតិបងប្អូន មានមិត្តភក្តិ ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ។ ម្យ៉ាងទៀត ជួនកាល យើងក៏មិនមានពេលគ្រប់គ្រាន់ក្នុងការកំដរគេទៀតផងនោះ ចឹងហើយ សេរីភាព ទាំងកាយ និងចិត្ត គួរតែផ្ដល់ឱ្យគ្នា។ តែអ្វីដែលសំខាន់គឺ គេមិនបានក្បត់យើង គេប្រាប់យើងគ្រប់ជំហាន គេចេញក្រៅជាមួយមិត្តភក្តិ​ គេមកវិញ គេទិញអីផ្ញើយើង នេះហើយ ភាពយកចិត្តទុកដាក់ គិតគូរដល់គ្នា។

អ្នកខ្លះ ខ្លួនគ្មានពេលវេលាគ្រប់គ្រាន់ឱ្យដៃគូទេ ក៏រឹតតែដាក់កំហិត ដាក់សម្ពាធដល់ដៃគូទៀត មិនឱ្យគេទៅណាមកណាសូម្បីតែជាមួយសាច់ញាតិបងប្អូនគេ ធ្វើបែបហ្នឹងមិនត្រូវឡើយ​ ស្រឡាញ់គ្នាពិត ត្រូវផ្ដល់សិទ្ធសេរីភាព បើកចំហរាល់ការដើរហើរ មនុស្សធំៗអស់ហើយ កុំឱ្យមានសម្ពាធ ព្រោះតែស្នេហាមួយនេះអី៕

Loading...

66342590_2336007376717941_8827270803989987328_n

66451245_2336007176717961_6855885792993083392_n

66474116_2336007100051302_2788376486065733632_n

66595465_2336007323384613_3249108936556544000_n

66695319_2336007266717952_317790437026824192_n

អត្ថបទ ៖​ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...