ស្រណោះណាស់! ​មកមើលសំណង់ផ្ទះចាស់ៗសល់ពីសម័យអាណានិគមបារាំង នៅខេត្តបាត់ដំបង!

ស្រណោះណាស់! ​មកមើលសំណង់ផ្ទះចាស់ៗសល់ពីសម័យអាណានិគមបារាំង នៅខេត្តបាត់ដំបង!

បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​សៀម និង​ប្រទេស​បារាំង បើ​ទោះបីជា​មានការ​ត្រួតត្រា​ផ្ទាល់​ដោយ​អង្គ​ស្ដេច​ខ្មែរ​គ្រប់​ជំនាន់ និង​ស្ដេចត្រាញ់ ឬ​វរៈបុរស​ខ្មែរ ល្បី​ៗ​មួយ​ចំនួន​ក្នុង​សម័យ​នោះ​ក្ដី ។ ដោយខេត្តបាត់ដំបង ស្ថិត​ក្រោម​អំណាច​សៀម​អស់​រយៈ​ជាង​មួយ​សតវត្ស ចាប់ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ ។ សម័យ​នោះ​ត្រួតត្រា​ដោយ​គ្រួសារ​ស្ដេចត្រាញ់​ខ្មែរ​«​ចៅ​ហ្វ៊ា​បែន​» ដែល​ក្រោយមក​គេ​ប្ដូរ​ឈ្មោះ​ថា​«​ត្រកូល​អភ័យ​វង្ស​» ។ គ្រួសារ​នេះ​បាន​ត្រួតត្រា​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​១​សតវត្ស ហើយ​តំណែង​នេះ​បាន​បន្ត​រហូត​ដល់​កូនចៅ​នៃ​គ្រួសារ​នេះ​ទៀត​ផង ។ នៅ​ឆ្នាំ​១៨៦៣ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​អាណាព្យាបាល​បារាំង​ដែរ ខណៈ​សៀម​កំពុង​គ្រប់គ្រង​ខេត្តបាត់ដំបង​។

សំណង់​ក្នុង​សម័យ​លោក​ម្ចាស់​ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង ស្ទើរ​ទាំងអស់​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដោយសំណង់​មួយ​ចំនួន​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ​កន្លង​មក​ហើយ ដូច​ជា​វត្ត​សំរោង​ក្នុង នៅ​ស្រុក​ឯក​ភ្នំ​ជាដើម ។ ដោយឡែក​សំណង់​អគារ​សាលាខេត្ត​ចាស់ ស្ពានថ្ម​ចាស់ សំណង់​ផ្ទះថ្ម នៅ​ក្នុង​ក្រុង​បាត់ដំបង​សព្វថ្ងៃ ផ្ទះ​បុរាណ​នៅ​ភូមិ​វត្ត​គរ និង​ព្រះ​វិហារ​ជា​ច្រើន​ទៀត សុទ្ធតែ​មាន​អាយុ​ជាង​១០០​ឆ្នាំ ។ សំណង់​ទាំងនេះ​សុទ្ធតែ​ធ្វើ​ពី​ប្រភេទ​ឈើ​ប្រណីត និង​ថ្ម​បាយអរ ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​បី​ប្រភេទ​ដូច​ខាងលើ​នេះ ហើយ​សំណង់​ទាំងនេះ នៅ​តែ​បង្ហាញ​ពី​ភាពរឹងមាំ​នៅឡើយ​មក​ដល់​សព្វថ្ងៃ ។

សំណង់​បុរាណ​ជាង​៨០០​កន្លែង​ដែល​ជា​កេរ្តិ៍​ដំណែល​ក្នុង​«​សម័យ​លោក​ម្ចាស់​» ហើយ​កំពុង​ឈរ​ស្កឹមស្កៃ​នៅ​ក្នុង​ទីក្រុង​បុរាណ នា​បច្ចុប្បន្ន​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សំណង់​បេតិកភណ្ឌ ដែល​អាជ្ញាធរ​កំពុង​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

ដោយឡែកថ្ងៃនេះ ​« ក្នុងស្រុក ​» សូមណែនាំប្រិយមិត្តអ្នកអានមកទស្សនាផ្ទះថ្មដែលបន្សល់តាំងពីសម័យអាណានិគម នៅខេត្តបាត់ដំបង ​ដែលមានទ្រង់ទ្រាយល្អដូចមុនដែលរួមមានដូចជា៖

27972905_2102293759990081_3160688095097032048_n

27973180_2102293953323395_9207906106008538777_n

27973229_2102293779990079_3708781763880059277_n

27973239_2102293999990057_8354952879356437708_n

27973377_2102294023323388_8202806792565577479_n

28055665_2102293859990071_4424120450464112192_n

28055743_2102293876656736_955660002275339594_n

Loading...

28056459_2102293829990074_7739855808993444234_n

28056703_2102293916656732_9221589334414070684_n

28058567_2102293943323396_7264421456293672555_n

28058630_2102293836656740_635478622687352866_n

28058632_2102294079990049_1138667484803974087_n

28166647_2102293796656744_6177392183362056019_n

28166801_2102293913323399_8118256326563854689_n

28276807_2102293763323414_3853993487534036649_n

28276906_2102293749990082_9216230086579705008_n

28276990_2102293986656725_7954428407888078947_n

28279972_2102293996656724_8471556269241553936_n

Loading...