១០ ចំណុចដែលត្រូវទិញសៀវភៅ «  បឹងអតីត »  ស្នាដៃអ្នកនិពន្ធឆ្នើម២រូបរួមគ្នា

១០ ចំណុចដែលត្រូវទិញសៀវភៅ « បឹងអតីត » ស្នាដៃអ្នកនិពន្ធឆ្នើម២រូបរួមគ្នា

រឿង «បឹងអតីត» គឺជាសៀវភៅប្រលោមលោកថ្មី និពន្ធឡើងដោយយុវវ័យពីររូបគឺ ស៊ុយ លីនប៉ាវ និង ឆោម សុពៅ ដែលជាកវីនិពន្ធដែលមានភាពប៉ិនប្រសប់ក្នុងការប្រើពាក្យពេចន៍វោហារ គួរឱ្យចង់អានពីមួយវគ្គទៅវគ្គមួយយ៉ាងជក់ចិត្ត ដែលសាច់រឿងក្នុងសៀវភៅនេះជាប្រភេទសាច់រឿងបែបងឿងឆ្ងល់ សង្ស័យ អាថ៌កំបាំង ជាពិសេសមានលក្ខណៈខ្មោចព្រាយ អបិយជំនឿ អានយូរទៅទើបដឹងថាជារឿងមនោសញ្ចេតនាផ្អែមល្ហែមទៅវិញ។

C38ac34d625bd5ea3a74213f54451dada3d024ce

«បឹងអតីត» តំណាលពីបឹងមួយ ត្រូវបានអ្នកភូមិបោះបង់ចោលមិនហ៊ានទៅបៀតជាង ៣០ ឆ្នាំមកហើយ ក្រោយពីមានពាក្យចចាមអារាមស្តីពីអត្តឃាតកម្មនៃនារីម្នាក់។ ក្រោយមកយុវវ័យមួយក្រុមបានលុកលុយទៅដល់ទីនោះ ដើម្បីថតរឿង ខ្នាតតូចរបស់ពួកគេ ហើយស្នេហារវាងតួប្រុស និងនារីដែលគេគិតថាជាខ្មោច បានចាប់កំណើតឡើង។

67446365_677735159315671_5475970336170180608_n

ហើយនេះជាចំណុចខ្លឹមទាំង ១០យ៉ាង ​ដែលអ្នកគួរតែទិញសៀវភៅ « បឹងអតីត» ៖

១.​ ដាក់បញ្ចូលវប្បធម៌របស់ជនជាតិភាគតិច ប៉ែកឥសាន ខេត្តរតនៈគិរី

២. ប្រលោមលោករន្ធត់និងនាំចិត្តឱ្យខ្លាច និងរួមបញ្ចូលដោយឃ្លាឃ្លោងទំនើប ស្ទាយយុវវ័យ

៣. ការប្រយុទ្ធប្រឆ្នាំងនឹងការងារដែលខ្លួនស្រលាញ់ សូម្បីតែជីវិតក៏អាចប្តូរបាន

៤. តួអង្គម្នាក់ៗ មានរូបរាងស្រស់ៗដូចមនុស្សពិតៗ ដែលយើងអាចរៀនសូត្រពីពួកគេបានច្រើនបំផុតអំពីមេរៀនជីវិត

៥. មនុស្សខ្លាចមិនមែនជាមនុស្សកំសាក (ដកពិសោធជាមួយនឹង តួអង្គយើង គេឈ្មោះ លី បុរសពូកែខ្លាច និងហូបច្រើន)

Loading...

៦. ផ្ទះទុកចោល គេតែងគិតថាមានខ្មោចនៅ ដូច្នោះកុំទុកផ្ទះចោលឱ្យសោះ

៧. ជាស្នាដៃនិពន្ធថ្មីរបស់ បណ្ឌិតពងទា ប្រចាំឆ្នាំ២០១៩

៨. ស្នាដៃនិពន្ធរួមគ្នា រវាងអ្នកសរសេរ២នាក់

៩. យល់ដឹងពីចំណុចខ្លាំងនិងខ្សោយរបស់រឿង ទុកជាការអប់រំដល់ជីវិត នៃការនិពន្ធរបស់អ្នក

១០. ដកពិសោធភាពភ័យខ្លាចនិងអារម្មណ៍មនោសញ្ជាតនារបស់អ្នកចាមួយនឹង បឹងអតីត។

កុំភ្លេចជួយគាំទ្រសៀវភៅថ្មីស្នាដៃកូនខ្មែរយើងផង !

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន៖ Drama TeamLeader

67061466_677735125982341_2187973043433766912_n

Loading...