ឃើញតែរូបក៏ស្រស់ស្រាយចង់តែស្នាក់នៅឱ្យបាន១យប់ ទេសភាពស្រស់បំព្រង និងមានភាពប្រណីតនៃ ភូមិដំណាក់នាគ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖  ខេត្តមណ្ឌលគីរី ភូមិភាគឦសាននៃប្រទេសកម្ពុជា គឺជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះ ព្រៃព្រឹក្សា និងភ្នំតូចធំជាច្រើនដែលផ្តល់នូវទេសភាពស្រស់ស្អាតស្រស់ស្រាយត្រជាក់ស្រេបពេលទៅដល់ភ្លាមៗ។

នៅក្នុងនោះ ​« រីហ្សតភូមិដំណាក់នាគ » ​គឺជារីហ្សតបង្កើតថ្មីដែលស្ថិតនៅកណ្តាលទិដ្ឋភាពព្រៃភ្នំប្រកបដោយទេសភាពបែបធម្មជាតិពិតៗ ដែលជួយឱ្យអារម្មណ៍អ្នកដែលទៅកម្សាន្តស្នាក់នៅជួបប្រទះនឹងទិដ្ឋភាពថ្មីធូរស្បើយពីទុក្ខកង្វល់នានា។

រីហ្សតដ៏ប្រណីតកាត់បុរាណមួយនេះ មានកន្លែងស្នាក់ជាច្រើនឱ្យជ្រើសរើស ​ដោយលោកអ្នកចង់ស្នាក់នៅជាផ្ទះឈើ ​ឬថ្មដាច់ដោយឡែកពីគ្នា ប្រកបដោយភាពស្រស់ស្អាត សូម្បីតែផ្នែកខាងក្នុងក៏តុបតែងដោយគ្រឿងលម្អឈើ និងគ្រឿងបរិក្ខាទំនើបៗផ្តល់ផាសុកភាព ឬលោកអ្នកអាចជ្រើសរើសការគេងបោះតង់បែបទំនើបសម្រាប់ការស្នាក់នៅក៏បានដែរ។

កាន់តែពិសេសរីហ្សតមួយនេះមានទីធ្លាធំទូលាយអាចដើរគយគន់ទេសភាពជើងភ្នំ ​ព្រៃព្រឹក្សាជុំវិញ ​ឬជិះកង់ដើរលេងក៏បាន ​ថែមទាំងមានអាងទឹកធំទូលាយដ៏ប្រណីតសម្រាប់ការហែលកម្សាន្តលេងទៀតផង។

សម្រាប់អ្នកដែលចាប់អារម្មណ៍ ​ចង់សាកល្បងការស្នាក់នៅបែបប្រណីតជាមួយ រីហ្សតដំណាក់នាគ រីហ្សតនេះមានទីតាំង ​នៅភូមិ ​អូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ​ឬតាមរយៈផែនទី maps ដោយលោកអ្នកអាចធ្វើការកក់បន្ទប់ តាមរយៈលេខទូរស័ព្ទ +855 (0) 86 880 007 / +855 (0) 88 816 0007 អ៊ីម៉ែល info[at]domnakneakresort.com  ឬតាមរយៈគេហទំព័រ www.domnakneakresort.com

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ភូមិដំណាក់នាគ - Domnakneak Resort

 

64680821_2437947346427305_4345125337126928384_n

67100562_2437947366427303_4441194143401639936_n

67106513_2434388336783206_8574997967054831616_n

67189047_2440736116148428_8113457113524600832_n

67191599_2439986462890060_1334571167796690944_n

67232107_2440748172813889_4013313897757933568_n

67233727_2440736169481756_4733673625188564992_n

67238352_2437947329760640_9087733336104763392_n

67238966_2439986486223391_6148859636914061312_n

67246829_2437947693093937_25466059393859584_n

67295794_2440738182814888_2999068511952699392_n

67313727_2441588692729837_8714509865017409536_n

67316975_2441587049396668_8026360884773257216_n

67323189_2439824286239611_8058333329994285056_n

67345667_2440737882814918_3369026278886735872_n

67373689_2441586762730030_2424984873723756544_n

67375185_2439984119556961_4877354905603407872_n

67376530_2439825976239442_4562147187030491136_n

67401603_2440736146148425_3099367564661227520_n

67403431_2437947706427269_973685750476308480_n

67450604_2441587836063256_2439839215685468160_n

67457740_2441584346063605_328516641107214336_n

67470809_2441583816063658_8379102404150296576_n

67474315_2441589162729790_7777568796708962304_n

67495447_2439825932906113_5709602418040242176_n

67528044_2440742132814493_8062986390188589056_n

67545658_2441586256063414_513483483633418240_n

67555326_2439825909572782_4392279095874945024_n

67606437_2440738016148238_2338864306923241472_n

67636265_2440737136148326_6497311531934416896_n

67664725_2440745106147529_7866910296923701248_n

67699552_2441585539396819_6224496927279415296_n

67726517_2441585892730117_2689383275213881344_n

67795197_2440741432814563_6352370821079498752_n

67796634_2441585046063535_7452592711892205568_n

67817069_2441584736063566_6923230536596979712_n

67824368_2439824342906272_3312069965955203072_n

68280042_2440737059481667_3719540724576813056_n