ផលិតកម្ម​ SM នឹងបង្កើតក្រុមប្រុសថ្មី ដែលមានសមាជិកពីក្រុម EXO , SHINee , NCT , WayV

ពត៌មានបានរាយការណ៍ថា ផលិតកម្ម​ SM នឹងបង្កើតក្រុមប្រុសថ្មី​​ ដែលមានសមាជិកពីក្រុមប្រុសដែលមាននៅក្នុងបច្ចុប្បន្នរបស់ខ្លួន។ ​ Taemin សមាជិក ក្រុម SHINee , Kai & Baekhyun សមាជិក ក្រុម EXO , Taeyong & Mark សមាជិក ក្រុម NCT ព្រមទាំង​ Lucas & Ten  សមាជិក ក្រុម WayV  នឹងចាប់ផ្តើមបង្ហាញខ្លួនជាក្រុមប្រុសថ្មីក្នុងឆ្នាំ ២០១៩ នេះ។

យោងតាមរបាយការណ៍ក្រុមនេះមិនមែនជាក្រុមបង្កើតសំរាប់តែមួយគំរោងនោះទេ​​ ប៉ុន្តែជាក្រុមដែលបង្កើតឡើងយ៉ាងថ្មីស្រឡាង ដែលមាន Debut ហើយមានការវិលត្រលប់មកវិញ (Comeback) ។ ក្រុមដើមរបស់សមាជិកនេះនឹងនៅតែផ្តល់អាទិភាព ទោះយ៉ាងណាក្រុមថ្មីនេះនឹងមិនប៉ះពាល់ដល់ក្រុមដើមរបស់ពួកគេឡើយ។

អ្នកតំណាងឲ្យផលិតកម្ម SM បានឆ្លើយតបនឹង ពត៌មានខាងលើនេះថា  "ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែសីហា" ។

ការប្រកាសជាផ្លូវការយ៉ាងណាវិញ​  សូមរង់ចាំតាមដានទាំងអស់គ្នា

 

Credit Writer : Target

កែសំរួល និងបកប្រែពី Soompi