រឿង ១២ យ៉ាងដែលយើងគួរជៀសវាងមុនពេលធ្វើការហោះហើរ!

ការហោះហើរតែងតែមានភាពតានតឹង​​​​​​​​​​​​​​​​​​​​​​​ សូម្បីតែអ្នកដែលមិនខ្លាចយន្តហោះក៏ដោយ។​​​​​​​​​​​​​​​​​​​​​​​ ហើយវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ​​​​​​​​​​​​​​​​​​​​​​​ ព្រោះអ្នកត្រូវរៀបចំផែនការទុកជាមុនរៀបចំឥវ៉ាន់របស់អ្នក​​​​​​​​​​​​​​​​​​​​​​​ ហើយមកដល់អាកាសយានដ្ឋានអោយទាន់ពេលវេលា​​​​​​​​​​​​​​​​​​​​​​​ និងឆ្លងកាត់នីតិវិធីចាំបាច់ទាំងអស់ដែលជារឿយៗធ្វើឱ្យអ្នកធ្វើដំណើរដែលមានបទពិសោធន៍ច្រើនមានអារម្មណ៍វិលមុខ។

Bright​​​​​​​​​​​​​​​​​​​​​​​ Side​​​​​​​​​​​​​​​​​​​​​​​ ចូលចិត្តការធ្វើដំណើរដូច្នេះថ្ងៃនេះយើងចង់ប្រាប់អ្នកអំពីកំហុសមួយចំនួនដែលអ្នកទាំងមិនគួរធ្វើនៅអាកាសយានដ្ឋាន។

១.​​​​​​​​​​​​​​​​​​​​​​​ ការដាក់ឯកសារក្នុងកាបូបតូចមួយ

1

មនុស្សខ្លះដាក់ឯកសារចាំបាច់ទាំងអស់របស់ពួកគេក្នុងកាបូបតូចមួយ​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះពួកគេអាចនៅក្បែរពួកគេជានិច្ច។​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែកាបូបដែលអ្នកបានកាន់តែច្រើន​​​​​​​​​​​​​​​​​​​​​​​ វាកាន់តែពិបាកក្នុងការយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាងនៅក្នុងការបូបនោះ។​​​​​​​​​​​​​​​​​​​​​​​ កាបូបតូចមួយអាចទុកចោលនៅក្នុងតាក់ស៊ី​​​​​​​​​​​​​​​​​​​​​​​ ឬនៅក្នុងហាងកាហ្វេ​​​​​​​​​​​​​​​​​​​​​​​ អាកាសយានដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​ យកល្អគួរតែដាក់អត្តសញ្ញាណប័ណ្ណ​​​​​​​​​​​​​​​​​​​​​​​ ឬលិខិតឆ្លងដែនរបស់អ្នកដាក់ក្នុងហោប៉ៅកាបូបធំហើយដាក់ប្រាក់បន្តិចបន្តួចនៅកន្លែងផ្សេងៗគ្នា។

២.​​​​​​​​​​​​​​​​​​​​​​​ ការភ្លេចរកវិធីដើម្បីទៅអាកាសយានដ្ឋានអោយបានងាយស្រួល

Ben Thanh Bus Stop

ប្រសិនបើអ្នកចង់ទៅព្រលានយន្តហោះដោយប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈកុំភ្លេចរកកាលវិភាគសម្រាប់រឿងទាំអនោះ។​​​​​​​​​​​​​​​​​​​​​​​ រថយន្តឈ្នួលពេលយប់ខ្លះជារឿយៗត្រូវបានលុបចោល​​​​​​​​​​​​​​​​​​​​​​​ ឬមិនមានទាល់តែសោះ​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះអ្នកប្រហែលជាត្រូវស្វែងរកជម្រើសមួយទៀតដើម្បីទៅអាកាសយានដ្ឋាននៅពេលល្ងាច។​​​​​​​​​​​​​​​​​​​​​​​ ម៉្យាងវិញទៀតនៅតាមទីក្រុងមួយចំនួនមានរថភ្លើងល្បឿនលឿន​​​​​​​​​​​​​​​​​​​​​​​ aero-express​​​​​​​​​​​​​​​​​​​​​​​ ដែលដំណើរការ​​​​​​​​​​​​​​​​​​​​​​​ ២៤​​​​​​​​​​​​​​​​​​​​​​​ ម៉ោង។​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះប្រសិនបើអ្នកមានវ៉ាលីធ្ងន់ហើយអ្នករស់នៅក្បែរស្ថានីយ៍​​​​​​​​​​​​​​​​​​​​​​​ អ្នកអាចជៀសវាងពីការចំណាយប្រាក់លើឡានតាក់ស៊ី។

៣.​​​​​​​​​​​​​​​​​​​​​​​ ការខកខានមិនបានគ្រប់គ្រងពេលវេលារបស់អ្នកដោយភាពវ័យឆ្លាត

3

វាត្រូវបានណែនាំឱ្យមកដល់អាកាសយានដ្ឋាន​​​​​​​​​​​​​​​​​​​​​​​ ២​​​​​​​​​​​​​​​​​​​​​​​ ទៅ​​​​​​​​​​​​​​​​​​​​​​​ ៣​​​​​​​​​​​​​​​​​​​​​​​ ម៉ោងមុនពេលចេញដំណើរ។​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែពេលខ្លះវិធីនោះច្រើនពេកហើយអ្នកត្រូវចំណាយពេលវេលារង់ចាំច្រើន។​​​​​​​​​​​​​​​​​​​​​​​ ម៉្យាងវិញទៀតអ្នកដែលមិនចូលចិត្ដមកដល់កន្លែងមុនពេល​​​​​​​​​​​​​​​​​​​​​​​ អាចប្រឈមនឹងការយឺតពេលហើយអាចនឹងបាត់បង់ការហោះហើររបស់ពួកគេ។

ប្រសិនបើអ្នកជួបប្រទះបញ្ហាការគ្រប់គ្រងពេលវេលាសូមសាកល្បងប្រើកម្មវិធីជើងហោះហើរ។​​​​​​​​​​​​​​​​​​​​​​​ ពួកវាអាចជូនដំណឹងដល់យើងបាន។​​​​​​​​​​​​​​​​​​​​​​​ ហើយប្រសិនបើអ្នកមកដល់មុនយ៉ាងហោចណាស់​​​​​​​​​​​​​​​​​​​​​​​ ១,៥​​​​​​​​​​​​​​​​​​​​​​​ ម៉ោងមុនអ្នកនឹងមិនយឺតទេ​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសប្រសិនបើអ្នកធ្វើការពិនិត្យទុកជាមុននោះ។

៤.​​​​​​​​​​​​​​​​​​​​​​​ មិនបានពិនិត្យចូលតាមអ៊ីនធឺណិត

4

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្តល់នូវឱកាសដើម្បីពិនិត្យចូលតាមអ៊ីនធឺណិត​​​​​​​​​​​​​​​​​​​​​​​ ពីព្រោះវាមានអត្ថប្រយោជន៍ខាងសេដ្ឋកិច្ច​​​​​​​​​​​​​​​​​​​​​​​ (ពួកគេមិនចាំបាច់ជួលនិយោជិកច្រើនទេ)។​​​​​​​​​​​​​​​​​​​​​​​ ឧទាហរណ៍​​​​​​​​​​​​​​​​​​​​​​​ Wizzair​​​​​​​​​​​​​​​​​​​​​​​ គិតថ្លៃ​​​​​​​​​​​​​​​​​​​​​​​ ៣០​​​​​​​​​​​​​​​​​​​​​​​ ផោនមុនពេលពិនិត្យមើលអ្នកនៅឯព្រលានយន្តហោះ។

៥.​​​​​​​​​​​​​​​​​​​​​​​ ចំណាយពេលមួយយប់នៅអាកាសយានដ្ឋាន

5

នេះគឺជាគំនិតដ៏អាក្រក់បំផុតដែលអ្នកអាចមានក្នុងនាមជាអ្នកទេសចរ។​​​​​​​​​​​​​​​​​​​​​​​ អាកាសយានដ្ឋានភាគច្រើនមិនត្រូវបានផ្គត់ផ្គង់ជាមួយកន្លែងអង្គុយ“​​​​​​​​​​​​​​​​​​​​​​​ ពេលយប់”​​​​​​​​​​​​​​​​​​​​​​​ ទេពួកគេមានតែកៅអីដែលមិនស្រួលប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​ អ្នកពិតជាមិនមាន ​​​​​​​​​​​​​​​​​​​​​​​ ការបន្ធូរអារម្មណ៍​​​​​​​​​​​​​​​​​​​​​​​ និងសម្រាកខ្លះទេហើយថ្ងៃបន្ទាប់វាពិតជាអស្ចារ្យមែន។​​​​​​​​​​​​​​​​​​​​​​​ អ្នកនឹងដេកលក់ជំនួសឱ្យការរីករាយនឹងវិស្សមកាលរបស់អ្នក។

ប្រសិនបើអ្នកមិនចង់ដេកនៅលើកាបូបរបស់អ្នកទេអ្នកអាចធ្វើការស្រាវជ្រាវអំពីតម្លៃនៅតាមកន្លែងចេញដំណើរថ្នាក់ដំបូង។​​​​​​​​​​​​​​​​​​​​​​​ តាមក្បួនមួយតម្លៃមិនខ្ពស់ទេហើយអ្នកនឹងមានឱកាសចំណាយពេលវេលាក្នុងកន្លែងមានផាសុខភាពជាងមុន។

៦.​​​​​​​​​​​​​​​​​​​​​​​ បង់ថ្លៃឥវ៉ាន់លើសទម្ងន់

6

វាជាការប្រសើរដែលត្រូវដឹងអំពីទំងន់របស់ឥវ៉ាន់របស់អ្នកមុនពេលអ្នកមកដល់ព្រលានយន្តហោះបើមិនដូច្នេះទេអ្នកអាចនឹងដឹងថាខ្លួនអ្នកស្ថិតក្នុងស្ថានភាពដែលអ្នកត្រូវសម្រេចចិត្តថា៖​​​​​​​​​​​​​​​​​​​​​​​ តើអ្នកត្រូវចំណាយប្រាក់សម្រាប់ឥវ៉ាន់ធ្ងន់​​​​​​​​​​​​​​​​​​​​​​​ រឺក៏ខ្ចប់ឥវ៉ាន់របស់អ្នកឡើងវិញនៅនាទីចុងក្រោយ?

ប្រសិនបើអ្នកមិនមានឱកាសថ្លឹងវ៉ាលីអ្នកត្រូវតែធ្វើវានៅឯអាកាសយានដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​ អាកាសយានដ្ឋានតែងតែត្រូវបានថ្លឹងឥវ៉ាន់​​​​​​​​​​​​​​​​​​​​​​​ ហើយពេលខ្លះអ្នកដំណើរត្រូវបានគិតថ្លៃសេវាកម្មនេះ។

៧.​​​​​​​​​​​​​​​​​​​​​​​ រុំវ៉ាលីរបស់អ្នក


7

បន្ទាប់ពីខ្ចប់អីវ៉ាន់របស់ពួកគេ​​​​​​​​​​​​​​​​​​​​​​​ អ្នកដំណើរខ្លះដឹងថាពួកគេបានភ្លេចអ្វីមួយនៅខាងក្នុងវ៉ាលី។​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះពួកគេត្រូវកាត់កញ្ចប់ចេញ។​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើអ្នកចង់ឱ្យរបស់របររបស់អ្នកមានសុវត្ថិភាពវាជាការប្រសើរក្នុងការទិញកាបូប​​​​​​​​​​​​​​​​​​​​​​​ ឬវ៉ាលីដែលមានសោ។

អ្នកដែលបារម្ភថាវ៉ាលីរបស់ពួកគេនឹងទៅជាកខ្វក់ជាធម្មតាទិញគម្របដែលអាចប្រើឡើងវិញបានប៉ុន្តែវាត្រូវបានគេនិយាយថាជាធម្មតាពួកវាងាយនឹងរហែកយ៉ាងងាយស្រួល។​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាបូបដែលអាចលាងសម្អាតបានគឺជាជំរើសល្អបំផុត។

៨.​​​​​​​​​​​​​​​​​​​​​​​ ចូលប៉ុស្តិ៍ត្រួតពិនិត្យសុវត្តិភាព

8

តាមក្បួនគឺ​​​​​​​​​​​​​​​​​​​​​​​ កន្លែងត្រួតពិនិត្យសុវត្តិភាពទី​​​​​​​​​​​​​​​​​​​​​​​​​ ១​​​​​​​​​​​​​​​​​​​​​​​​ ឬទី​​​​​​​​​​​​​​​​​​​​​​​ 2​​​​​​​​​​​​​​​​​​​​​​​ មានមនុស្សច្រើនបំផុត។​​​​​​​​​​​​​​​​​​​​​​​ ព្យាយាមបន្តទៅមុខទៀតហើយអ្នកនឹងដឹងថាខ្សែបន្ទាត់ទាំងនោះមិនយូរទេ។

មានកំហុសមួយទៀតដែលមនុស្សធ្វើនៅប៉ុស្តិ៍ត្រួតពិនិត្យសុវត្តិភាព។​​​​​​​​​​​​​​​​​​​​​​​ ជារឿយៗពួកគេដាក់គ្រឿង​​​​​​​​​​​​​​​​​​​​​​​ និងឧបករណ៍តូចៗនៅបាតវ៉ាលីហើយគ្របវាដោយសម្លៀកបំពាក់។​​​​​​​​​​​​​​​​​​​​​​​ មានឱកាសដែលអ្នកអាចភ្លេចគ្រឿងអេឡិចត្រូនិចរបស់អ្នកយ៉ាងងាយ​​​​​​​​​​​​​​​​​​​​​​​ ។

៩.​​​​​​​​​​​​​​​​​​​​​​​ ភ្លេចអំពីច្បាប់ទាក់ទងទៅនឹងវត្ថុរាវនៅក្នុងវ៉ាលីរបស់អ្នក

9

មនុស្សភាគច្រើនដឹងថាការបូបរបស់យើងមិនអាចផ្ទុកវត្ថុរាវលើសពី​​​​​​​​​​​​​​​​​​​​​​​ ៣​​​​​​​​​​​​​​​​​​​​​​​ អោន​​​​​​​​​​​​​​​​​​​​​​​ (១០០​​​​​​​​​​​​​​​​​​​​​​​ ម)។​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែច្បាប់នេះនៅតែបង្កជាបញ្ហា។​​​​​​​​​​​​​​​​​​​​​​​ អ្នកខ្លះភ្លេចដាក់សាប៊ូកក់ក្នុងវ៉ាលីសដែលយើងមិនបានពិនិត្យ​​​​​​​​​​​​​​​​​​​​​​​ ហើយទុកវាក្នុងវ៉ាលីរបស់យើង​​​​​​​​​​​​​​​​​​​​​​​ អ្នកខ្លះទៀតយល់ច្រឡំថាគេអនុញ្ញាតឱ្យដាក់រាវបន្តិចបន្តួចក្នុងកាបូបបាន។​​​​​​​​​​​​​​​​​​​​​​​ សរុបទាំងអស់ប្រជាជនដែលនៅសេសសល់ត្រូវរង់ចាំអ្នកដំណើរម្នាក់នេះរហូតដល់ពួកគេគិតថារួចរាល់គ្រប់យ៉ាង។

១០.​​​​​​​​​​​​​​​​​​​​​​​ ការសម្រាកបន្ទាប់ពីឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាព

10

អ្នកចាប់ផ្តើមគិតថាលែងមានការត្រួតពិនិត្យទៀតហើយ។​​​​​​​​​​​​​​​​​​​​​​​ អ្នកក៏ចូលហាងដែលមិនមានការចាំបាច់ត្រូវចូល។​​​​​​​​​​​​​​​​​​​​​​​ ដោយនៅក្នុងអាកាសយានដ្ឋានមួយចំនួនតែងតែមានហាងញ៉ាំអីមួយចំនួនដែលមានទីតាំងនៅពីមុខបញ្ជរត្រួតពិនិត្យលិខិតឆ្លងដែន។​​​​​​​​​​​​​​​​​​​​​​​ ក្នុងករណីនេះអ្នកអាចបាត់បង់ពេលវេលា​​​​​​​​​​​​​​​​​​​​​​​ និងខកខានការហោះហើររបស់អ្នកបាន។

វាជាការប្រសើរក្នុងការស្វែងរកច្រកទ្វាររបស់អ្នកជាមុនហើយពិនិត្យមើលថាតើទិសដៅត្រឹមត្រូវឬទេ។​​​​​​​​​​​​​​​​​​​​​​​ សូម្បីតែបន្ទាប់ពីអ្នកបានរកឃើញច្រកទ្វារអ្នកគួរតែពិនិត្យមើលព័ត៌មាននៅលើអេក្រង់ពីពេលមួយទៅពេលមួយចាប់តាំងពីច្រកទ្វារ​​​​​​​​​​​​​​​​​​​​​​​ អាចត្រូវបានផ្លាស់ប្តូរនៅនាទីចុងក្រោយដែលទុកឱ្យអ្នកគ្មានពេលរកវា។

១១. ញ៉ាំម្ហូបមិនធម្មតាមុនពេលហោះហើរ

11

នៅពេលដែលអ្នកនៅបរទេសអ្នកតែងតែចង់ភ្លក្សរសជាតិម្ហូបក្នុងស្រុក។​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែវាមិនត្រូវបានណែនាំឱ្យញ៉ាំអាហារកម្រ​​​​​​​​​​​​​​​​​​​​​​​ និងអសកម្មច្រើនមុនពេលហោះហើរទេ​​​​​​​​​​​​​​​​​​​​​​​ ព្រោះអ្នកមិនដឹងថាក្រពះរបស់អ្នកនឹងមានប្រតិកម្មយ៉ាងណាចំពោះម្ហូបមិនធម្មតាទាំងនេះ។​​​​​​​​​​​​​​​​​​​​​​​ ការរំលាយអាហារ​​​​​​​​​​​​​​​​​​​​​​​ និងបញ្ហាក្រពះផ្សេងទៀតអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នក​​​​​​​​​​​​​​​​​​​​​​​ ឬក៏ប៉ះពាល់ដល់សុខភាពរបស់អ្នកប្រសិនបើជំងឺនេះបណ្តាលមកពីភ្នាក់ងារបង្កជំងឺគ្រោះថ្នាក់។

១២.​​​​​​​​​​​​​​​​​​​​​​​ ការភ័យស្លន់ស្លោ

12

ទោះបីជាមានអ្វីមិនប្រក្រតី​​​​​​​​​​​​​​​​​​​​​​​ ហើយការហោះហើររបស់អ្នកត្រូវបានពន្យារពេល​​​​​​​​​​​​​​​​​​​​​​​ ឬលុបចោល ​​​​​​​​​​​​​​​​​​​​​​​ ឬបាត់បង់ឯកសារក៏ដោយភាពភ័យស្លន់ស្លោពិតជាធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។​​​​​​​​​​​​​​​​​​​​​​​ ក្នុងករណីទាំងនេះអ្នកត្រូវដកដង្ហើមវែងៗ​​​​​​​​​​​​​​​​​​​​​​​ ហើយងាកទៅរកជំនួយពីព្រលានយន្តហោះ។​​​​​​​​​​​​​​​​​​​​​​​ ពួកគេនឹងផ្តល់ការណែនាំចាំបាច់សម្រាប់អ្វីដែលអ្នកត្រូវធ្វើ។

យើងសង្ឃឹមថាព័ត៌មាននេះនឹងជួយអ្នកឱ្យជៀសវាងពីស្ថានភាពមិនល្អនៅព្រលានយន្តហោះ។​​​​​​​​​​​​​​​​​​​​​​​ តើអ្នកចង់បន្ថែមការណែនាំបន្ថែមទៀតទៅកាន់បញ្ជីនេះទេ?

ប្រភពដើម៖​​​​​​​​​​​​​​​​​​​​​​​ Bright​​​​​​​​​​​​​​​​​​​​​​​ Side

ប្រែសម្រួលដោយ៖​​​​​​​​​​​​​​​​​​​​​​​ Crusher