[ក្តៅៗ] សមាជិកក្រុមស្រី​ TWICE Jihyo មានទំនាក់ទំនងស្នេហាជាមួយ Kang Daniel

Image

យោងតាមព័ត៌មានខាងលើ​ Jihyo សមាជិកក្រុម TWICE និង Kang Daniel  បានណាត់ជួបគ្នានៅ Hannam ក្រុង សេអ៊ូល កាលពីថ្ងៃ ០១​សីហា​ កន្លង​​ ទៅនេះ ។ ពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីដើមឆ្នាំមកម្ល៉េះ។ ពួកគេតែងតែណាត់ជួបគ្នានៅផ្ទះរបស់ Kang Daniel ។

ប្រភពដែលស្និទ្ធិនឹងតារាទាំងពីរបាននិយាយ​ "ពួកគេទាំងស្គាល់គ្នាតាមរយ៖តារាសិស្សច្បងដែលជិតស្និទ្ធិនិងពួកទាំងពីរ" ។

Image

ព័ត៌មានរាយការណ៍បន្ថែមទៀតថា Kang Daniel និង Jihyo ជួបគ្នាយ៉ាងតិចម្តងក្នុងមួយសប្តាហ៍។ Kang Daniel និង Jihyo តែងតែជួបគ្នាមុនពេល Jihyo​ ចេញទៅក្រៅប្រទេស​ដើម្បីសម្តែងការប្រគំតន្ត្រី​TWICE world tour និង​​ ពេលត្រលប់នាងមកវិញ ។ Jihyo ក៏បានជួប Daniel បន្ទាប់ពីការសម្តែងទោលដំបូងរបស់គាត់នៅថ្ងៃទី ២៥ ខែកក្កដា កន្លងមកនេះផងដែរ។

សារព័ត៌មាន Dispatch បានបញ្ជាក់ថា Jihyo និង Kang Daniel គឺជាគូ“ ផ្លូវការ” រួចហើយនៅក្នុង TWICE ។ សមាជិកTWICE ម្នាក់ក្នុងចំណោមនោះបានជូន Jihyo ទៅ ផ្ទះរបស់ Kang Daniel ហើយត្រលប់មកយកនាងវិញផងដែរ។

Image

ឆ្លើយតបទៅនឹងសារព័ត៌មាននេះផលិតកម្ម JYP របស់ក្រុម TWICE និង ផលិតកម្ម KONNECT របស់ Kang Daniel  បាននិយាយថា“ ពួកយើងបានឃើញព័ត៌មាននេះហើយយើងកំពុងពិនិត្យរកមើលការពិត” ។

Credit Writer : Target

កែសំរួល និងបកប្រែពី Soompi