ទើបតែដឹងនៅក្នុងសារមន្ទីរ មានហាងកាហ្វេដ៏ទំនើបបរិយាកាសល្អ បម្រើម្ហូប និងភេសជ្ជៈឆ្ងាញ់ៗបែបនេះសោះ!

ភ្នំពេញ៖ ចង់ទទួលទានកាហ្វេភេសជ្ជៈ ​រួមទាំងអាហារបែបខ្មែរ ​និងបរទេសឆ្ងាញ់ៗ ​ជាមួយនឹងបរិយាកាសបែបធម្មជាតិអមនឹងរុក្ខជាតិតូចធំ ​នៅក្នុងទីក្រុងភ្នំពេញយើងនេះមិនមានច្រើនកន្លែងនោះឡើយ ​តែក៏មិនអត់សោះដែរ។

ថ្ងៃនេះ ​« ក្នុងស្រុក» ​សូមណែនាំហាងកាហ្វេដ៏ពិសេសមួយនៅកណ្តាលទីក្រុងភ្នំពេញតែម្តង​ ជាមួយនឹងបរិយាកាសដ៏ស្រលះល្អនោះគឺ ​« កាហ្វេសារមន្ទីរ ​ឬ The Museum Café ​» ដែលមានទីតាំងនៅក្នុងសារមន្ទីរជាតិតែម្តង។

ហាងកាហ្វេសារមន្ទីរ ​ឬ The Museum Café  មានការរចនាហាងតុបតែងយ៉ាងទាក់ទាញជាមួយនឹងការដាំដើមឈើ ​រុក្ខជាតិជុំវិញយ៉ាងត្រជាក់ស្រេបដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់ ​ឬកង្ហាជំនួយនោះឡើយ ​ឯបរិយាកាសក៏ស្ងប់ស្ងាត់ល្អព្រោះតែមានទីតាំងនៅក្នុងសារមន្ទីរជាតិយើងស្រាប់។

អ្វីដែលពិសេសហាងកាហ្វេមួយនេះមានបម្រើកាហ្វេរសជាតិបរតេសគ្រប់មុខ ​ជាមួយនឹងភេសជ្ជៈពិសេសៗច្រើនប្រភេទ  បន្ថែមពីនេះថែមទាំងមានអាហារបែបខ្មែរ រួមទាំងអាហារ និងបង្អែម/នំបរទេស ប្រកបដោយរសជាតិឆ្ងាញ់ពិសាមិនអាចបំភ្លេចបានផងដែរ ​ដែលភាគច្រើនហាងនេះសម្បូរទៅដោយជនបរទេសមកទទួលទានជាប្រចាំតែម្តង។

គួរឱ្យដឹងផងដែរថា The Museum Café ​ឬកាហ្វេសារមន្ទីរ  មានទីតាំងនៅលើផ្លូវ 178 ក្នុងសារមន្ទិរជាតិតែម្តង ជាប់នឹងសាលាក្រហម ឬអាចទំនាក់ទំនងទូរស័ព្ទលេខ 081-590-169/ 011-897-107៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

42723553_686552685050036_7656561370204209152_n

38509197_648462645525707_5210036848943955968_n

37058992_626784837693488_6578969567584845824_n

36935839_626784734360165_4367529630299586560_n

37124648_626784717693500_8374172782421868544_n

37145893_626784817693490_7357537882971570176_n

44347819_696943824010922_1820740192730873856_n

44404805_696943807344257_1411224673194082304_n

67767400_865545770484059_7964443360628834304_n

68342475_867894723582497_4605477080560304128_n

45561364_706891073016197_4393244776321777664_n

45158351_704245949947376_878429822596939776_n

67539980_865545783817391_2681020793499942912_n

60799422_816151862090117_2176308509258285056_n

49118523_734168210288483_5742814515376947200_n

44588549_697453287293309_6887289992566013952_n

43760041_699573393747965_4267090282484334592_n

43178705_689813298057308_2806047278601601024_n

43150050_688787664826538_6042995638029778944_n

42615070_685216705183634_5493922324509884416_n