ពិតជាអស្ចារ្យមែន! ១០ចំនុចនេះនឹងជួយអ្នកអោយមានរាង ស្លីមគួរអោយស្រលាញ់តែម្តង!

ខ្លាញ់ក្បាលពោះមើលទៅគឺពិតជាគួរអោយស្អប់ណាស់ ប៉ុន្តែអ្នកដែលមានខ្លាញ់ក្បាលពោះទាំងអស់គ្នាឈប់ព្រួយបានរម្មណ៍ទៀតទៅ។ តោះកម្ចាត់វាចោលជាមួយខ្ញុំ ប្រសិនបើអ្នកមិនប្រញាប់ចាត់ការទេ វាអាចនឹង មានផលប៉ះពាល់ដល់សុខភាពយូរអង្វែង។

ជាធម្មតាការរស់នៅក្នុងទីក្រុងដែលរវល់ខ្លាំងអ្នកប្រហែលជាមិនមានលទ្ធភាពជិះឡានទៅរត់ខាងក្រៅហើយអ្នកប្រហែលជារវល់ពេកក្នុងការធ្វើការហាត់ប្រាណនៅកន្លែងហាត់ប្រាណ។ បើយោងតាមគេហទំព័រ Bright Side បានលើកយកការ ធ្វើលំហាត់ប្រាណងាយៗទាំង ១០ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះ ហើយយើងអាចធ្វើវាបានក្នុងផ្ទះរបស់យើងផ្ទាល់បានយ៉ាងងាយស្រួល។

ការអាវ៉ង់ Push-ups

1

ការអាវ៉ង់មិនមែនគ្រាន់តែជាការធ្វើលំហាត់ប្រាណដ៏សាមញ្ញនោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធភាពផងដែរនៅពេលវាប្រយុទ្ធប្រឆាំងនឹងខ្លាញ់ក្បាលពោះ ហើយវាក៏ល្អសម្រាប់រក្សាភាពរឹងមាំផ្នែករាងកាយទាំងមូលផងដែរ។

ចាប់ផ្តើមដោយទម្រេតខ្លួនរាបស្មើនៅលើដីដោយធ្វើឲ្យទ្រូងរបស់អ្នកចុះក្រោម និងរុញទ្រូងរបស់អ្នកមកវិញដោយដៃទាំងពីររបស់អ្នក(អាវ៉ង់)

ប្រើដៃរបស់អ្នករុញឡើងនិងបន្ធូររាងកាយរបស់អ្នក។

Burpee

2

Burpee គឺជាលំហាត់ 4 ជំហានដ៏សាមញ្ញ ដើម្បីបំបាត់ជាតិខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព។

ការអនុវត្តវា:

អង្គុយបែបដោយដៃរបស់អ្នកនៅលើដី (មើលតាមរូបភាព)។

បោះជើងរបស់អ្នកត្រលប់ទៅក្រោយ ខណៈពេលដែលដៃរបស់អ្នកត្រូវបានសង្កត់លើផ្ទៃរាប។

ភ្លាមៗនោះសូមត្រលប់ជើងរបស់អ្នកមកទីតាំងដើមវិញ។

បន្ទាប់មកងើបឈរឡើង ពីទីតាំងអង្គុយនេះ។

ធ្វើស្តាយអ្នកឡើងភ្នំ Mountain climber

3

យើងទាំងអស់គ្នាដឹងថាការឡើងភ្នំ គឺជាលំហាត់ដ៏អស្ចារ្យ ប៉ុន្តែយើងមិនអាចមានភ្នំដើម្បីឡើងងាយស្រួលនោះទេ។ លំហាត់ប្រាណនេះត្រូវបានធ្វើឡើងដើម្បីធ្វើតាមការឡើងភ្នំដោយយើងអាចនិយាយបានថា វាមានប្រសិទ្ធភាពក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងងាយ។

ទម្រេតខ្លួនទៅក្នុងទីតាំងមួយដែលសមស្រប់(មើលតាមរូបភាពខាងលើ)

លើកជើងមួយឡើងបន្តិចហើយចាប់ផ្តើមពត់ជង្គង់របស់អ្នកខណៈពេលដែលអ្នកទាញវាឡើងនៅចន្លោះផ្នែកខាងមុខនៃរាងកាយ។

សូមរំកិលជើងទៅទីតាំងដើមវិញ។

ធ្វើសកម្មភាពម្តងទៀតជាមួយជើងម្ខាងទៀត។

ការដាក់ដៃលើក្បាលខាងក្រោយហើយប្រើកម្លាំងងើបចុះឡើង

4

ការដាក់ដៃលើក្បាលខាងក្រោយហើយប្រើកម្លាំងងើបចុះឡើងគឺជាការហាត់ប្រាណដែលពេញនិយមបំផុតសម្រាប់ការកម្ចាត់ខ្លាញ់ចេញពីពោះរបស់អ្នក។

ចាប់ផ្តើមដោយការដាក់ខ្លួននៅលើកម្រាល អោយមុខទល់នឹងជង្គង់របស់អ្នកហើយកោង និងបាតជើងរបស់អ្នកនៅលើកំរាលឥដ្ឋ។

ដាក់ដៃរបស់អ្នកនៅពីក្រោយក្បាលរបស់អ្នកជាមួយនឹងដៃទាំងពីររបស់អ្នកនៅពីក្រោយត្រចៀករបស់អ្នក។

ធ្វើចលនាទាញក្បាលរបស់ដោយដៃទាំងពីរ ដោយប្រើកំលាំងក្បាលពោះ។

សង្កត់មួយភ្លែតហើយ ត្រឡប់យឺត ៗទៅរកទីតាំងចាប់ផ្តើមវិញ។

ធ្វើសារឡើងវិញម្តងទៀតឲ្យបានយ៉ាងតិច១០ដង។

Forearm plank

5

Plank Forearm គឺជាទម្រង់ទូទៅបំផុតនៃការធ្វើលំហាត់ប្រាណ។ វាត្រូវបានអនុវត្តដោយការចូលទៅក្នុងទីតាំងមួយដោយធ្វើដូចរូបខាងលើ។​ ដោយប្រើដៃ និងចុងម្រាមជើងទ្រទំងន់រាងកាយ។ មិនត្រឹមតែល្អសម្រាប់ការកម្ចាត់ជាតិខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើលំហាត់ប្រាណដ៏អស្ចារ្យសម្រាប់ការពង្រឹងស្មារបស់អ្នកផងដែរ។

ដាក់កំភួនដៃរបស់អ្នកនៅលើដី។ រក្សាកែងដៃនៅខាងក្រោមស្មាហើយដៃស្របទៅគ្នាទៅវិញទៅមកដោយចម្ងាយប្រហែលជាទទឹងស្មា។

លើកខ្លួនប្រាណរបស់អ្នកឡើងនៅក្នុងទីតាំងរុញ។  ដែលទម្ងន់របស់អ្នកត្រូវបានលើកឡើងដោយកំភួនដៃ និងម្រាមជើងរបស់អ្នក។

នៅក្នុងទីតាំងនេះប្រហែល ៣០ វិនាទីប្រសិនបើអ្នកជាអ្នកចាប់ផ្តើមដំបូងហើយបង្កើនពេលវេលាបន្តិចម្តង ៗ នៅពេលអ្នកបានហាត់បានសុាំជាងនេះ។

Sumo squat

6

Sumo squats មានប្រសិទ្ធភាពក្នុងការបំបាត់ជាតិខ្លាញ់ក្បាលពោះដែលងាយបំផុត។

ចាប់ផ្តើមដោយការកន្ធែកជើងរបស់អ្នកអោយធំជាងស្មារបស់អ្នក ហើយដាក់ជើងរបស់អ្នកនៅមុំ ៤៥ ដឺក្រេ។

ឥឡូវនេះសូមអនុវត្តមុំ ៩០ ដឺក្រេ ខណៈពេលដែលលើកដៃរបស់អ្នកដើម្បីតម្រង់ទៅចង្ការបស់អ្នក។

បន្ទាប់មកលើកដៃរបស់អ្នកអោយបានពាក់កណ្តាលផ្លូវឡើងទៅលើ នឹងដាក់ចុះមកវិញ។

Sprinter sit-ups

7

នៅក្នុងចំនុចនេះគឺការហាត់មានការលំបាកបន្តិច ប៉ុន្តែវាមានប្រសិទ្ធខ្ពស់ខ្លាំង។

ទម្រេតខ្នងរបស់អ្នកនៅលើកម្រាល់ ហើយលើកដងខ្លួន និងជើងម្ខាងរបស់អ្នកឡើងលើ ដោយដងខ្លួនត្រូវមានគម្លាត ៩០ ដឺក្រេ កែងនឹងភ្លៅរបស់អ្នក និង កំភួនជើងរបស់អ្នកក៏ត្រូវកែងនឹងភ្លៅរបស់អ្នកដែរ។

ខណៈពេលដែលអ្នកលើកជើងស្តាំ និងដងខ្លួនរបស់អ្នកឡើង គឺត្រូវរក្សាដៃឆ្វេងរបស់អ្នក អោយមានគម្លាត ៤៥ដឺក្រ​ ពីដងខ្លួន និងភ្លៅ។

ធ្វើបែបនេះម្តងទៀតនូវ ជើង និងដៃម្ខាងទៀតរបស់អ្នក។ ចលនានេះមើលទៅដូចជាអ្នកកំពុងតែប្រណាំង។

Bicycle crunches

8

មិនថាអ្នកចង់បាត់បង់ជាតិខ្លាញ់ក្បាលពោះ ឬដើម្បីឱ្យមានពោះដ៏ស្រស់ស្អាតឥតខ្ចោះនោះទេ ការធ្វើការហាត់ប្រាណជាចលនា ជិះកង់គឺមានប្រសិទ្ធណាស់។

ដាក់ដងខ្លួនរបស់អ្នកនៅលើដីដោយដៃរបស់អ្នកដាក់ទៅខាងក្រោយ(ដូចរូប)។

ឥឡូវនេះដាក់ដៃរបស់អ្នកនៅពីក្រោយក្បាលរបស់អ្នក និងរុំម្រាមដៃ។ អ្នកក៏អាចជ្រើសរើសមិនឱ្យជាប់ម្រាមដៃបានដែរ។

លើកជើងស្ដាំរបស់អ្នកនៅក្នុងវិធីដែលភ្លៅរបស់អ្នកគឺកាត់កែងទៅដី

ក្នុងពេលដំណាលគ្នាលើកកម្ពស់ស្មារបស់អ្នកហើយបត់រាងកាយរបស់អ្នក ដូច្នេះកែងដៃឆ្វេង និងជង្គង់ជើងខាងស្តាំត្រូវប៉ះគ្នា។

រុញជើងខាងស្តាំ ប៉ុន្តែទុកវានៅលើដីហើយដំណាលគ្នាពត់ជើងឆ្វេងរបស់អ្នកនិងបង្វិលរាងកាយខាងលើរបស់អ្នក ដូច្នេះកែងដៃខាងស្តាំរបស់អ្នកប៉ះជង្គង់នៃជើងខាងឆ្វេងរបស់អ្នក។

Swimming

9

មធ្យោបាយដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ខ្លាញ់ពោះរបស់អ្នក គឺការហែលទឹក។ វាក៏ជាការធ្វើលំហាត់ប្រាណដ៏អស្ចារ្យមួយដើម្បីរក្សាភាពរឹងមាំរាងកាយផងដែរ។

Rope jumping

10

ការហាត់ប្រាណមួយផ្សេងទៀតដែលមិនត្រឹមតែល្អសម្រាប់ការបាត់បង់ជាតិខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់រក្សាបាននូវភាពរឹងមាំទៀតនោះគឺ ការលោតអន្ទាក់។ ហើយការធ្វើបែបនេះយើងនឹងមានអារម្មណ៍សប្បាយ និងងាយស្រួលក្នុងការធ្វើទៀតផង។

ឥឡូវនេះអ្នកដឹងអំពីលំហាត់ដ៏អស្ចារ្យទាំងនេះហើយ។ តើយើងដឹងថាតើអ្នកចង់ចាប់ផ្តើមជាមួយវិធីមួយណាបានដែរ ឬទេ?

ប្រភពដើម៖ Bright Side