ចង់ផឹកតែរសជាតិដើមឆ្ងាញ់! មិនបាច់ជិះយន្តហោះទៅដល់ប្រទេសជប៉ុនទៀតទេ ជាមួយនឹងហាងដ៏ពិសេសនៅស្រុកខ្មែរមួយនេះ

ភ្នំពេញ៖ ការទទួលទានតែ ​គឺជាប្រពៃណិទំនៀមទំលាប់ដ៏ល្អមួយរបស់ជនជាតិចិន ​ជប៉ុន ​និងកូរ៉េ ​ដែលថែមទាំងជួយឱ្យប្រជាជនគេមានសុខភាពល្អផងដែរ  ជាពិសេសគឺការទទួលទានតែបៃតងដែលមានប្រភពពីប្រទេសជប៉ុនតែម្តង។

ជាការពិតណាស់ ​ពេលនេះចង់ទទួលទានតែបៃតង ឬ  Matcha រសជាតិដើម ឆ្ងាញ់ ​មានប្រភពមកពីប្រទេសជប៉ុន ​លោកអ្នកមិនបាច់ជិះយន្តហោះទៅជប៉ុនទេ «ក្នុងស្រុក ​» ​សូមណែនាំហាងតែទើបតែបើកថ្មីតែមានឈ្មោះល្បីមួយកន្លែងមានឈ្មោះថា « Matcha Venture »។

ហាង Matcha Venture - Tea & Dessert  មានបម្រើតែជាច្រើនប្រភេទ ​ជាពិសេសគឺ ​Matcha  តែម្តង ​ដែលសុទ្ធសឹងតែនាំយកពីប្រទេសជប៉ុនរសជាតិដើម មានក្លិនឈ្ងុយ  ប្រហើរ  ឆ្ងាញ់ ​ក្រេបម្តងហើយចង់ក្រេបម្តងទៀត ប្រៀបបីដូចជាកំពុងតែផឹកតែ នៅឯប្រទេសជប៉ុនអញ្ចឹង ។

មិនត្រឹមតែរសជាតិឆ្ងាញ់ ហាងមួយនេះក៏បានសម្រិតសម្រាំងនូវគុណភាព និងការឆុងតែតាមរូបមន្តដើមធានាថាជាប់ចិត្ត ​ប្រកបដោយអានាម័យខ្ពស់ សោភណ្ឌ័ភាពល្អ បូករួមជាមួយបរិយាកាសស្រស់ស្រាយនៅក្នុងហាងផ្ទាល់ថែមទៀតផង  ដោយហាងមួយនេះមិនត្រឹមតែបើកបម្រើតែក្តៅៗ ​ភេសជ្ជៈផ្សំពីតែប្រភេទត្រជាក់ ​តែក៏មានប្រភេទនំ  និងបន្អែមជាច្រើនមុខប្រកបដោយភាពឆ្ងាញ់ពិសារផងដែរ។

គួរឱ្យដឹងផងដែរថា ហាង Matcha Venture - Tea & Dessert មានទីតាំង Ground Floor - ផ្ទះតូច លេខ ១១ ផ្លូវ ៤២២ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 886 697 ​ឬតាមរយៈ ​Map  មួយនេះ Matcha Venture - Tea & Dessert

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖  Travelad/  Matcha Venture - Tea & Dessert

67794235_2382114558678552_8644069115713028096_n

68507302_2382114572011884_9485778870599680_n

58968036_2250411788515722_8935949153209417728_n

61652898_2080543475406377_4465389772944179200_n

65494120_2130118883782169_1675568318146150400_n

65607578_2126762997451091_2960398374471204864_n

67354480_2163699687090755_5115490737424695296_n

67603038_2382114655345209_1044732665695043584_n

67616362_2382114428678565_10373076164280320_n

67797845_2382114452011896_8918155309860519936_n

67777488_2382114462011895_7795230239101026304_n

67723875_2382114608678547_8898214678648324096_n

67622461_2382114525345222_5801571961498763264_n

67879453_2382114665345208_9160074526833246208_n

68268748_2382114702011871_5742063875352690688_n

68416547_2382114732011868_2722539082709204992_n

64224429_2125010814292976_5154877855271747584_n

62171511_2088908647903193_8399099484117663744_n

61612217_2078809048913153_1709227551643140096_n

64790129_2106101432850581_8641426198997499904_n