សិល្បៈគំនូរលើជញ្ជាំងកាន់តែពេញនិយម ​ធ្វើឱ្យយុវជនជាច្រើនដែលស្រលាញ់ជំនាញមួយនេះកាន់តែមានសង្ឃឹម!

ប៉ុន្មានឆ្នាំចុងក្រោយនេះ ​សិល្បៈគំនូរលើជញ្ជាំងកំពុងតែទទួលបានការពេញនិយមជាច្រើននៅប្រទេសកម្ពុជាយើង ដោយកាលពីមុនសិល្បៈបែបនេះមានការពេញនិយមដោយប្រទេសពួកលោកខាងលិចប៉ុណ្ណោះ។

តែសម្រាប់សព្វថ្ងៃនេះវិញ គំនូរជញ្ជាំងមានទីផ្សារខ្ពស់ខ្លាំងណាស់ ​ដោយភាគច្រើនគឺគូសម្រាប់លំអតាមផ្លូវ ​ភោជនីយដ្ឋាន  ហាងលក់សំលៀកបំពាក់  និងហាងទំនើបជាច្រើនទៀត ​ដែលជាហេតុធ្វើឱ្យយុវវជនជំនាន់ថ្មីដែលមានស្នាដៃ ​និងចំណេះជំនាញខាងផ្នែកមួយនេះហាក់មានសង្ឃឹមចំពោះការងាររបស់ខ្លួន។

ជួបជាមួយនឹងយុវជនវ័យក្មេង  គឹម ពៅមិថុនា (Kim Povmithona)  អាយុ 20ឆ្នាំ ដែលសព្វថ្ងៃប្អូនក៏ជាអ្នកដែលមានជំនាញខាងគំនូរលើជញ្ជាំងមួយរូប បានឱ្យដឹងផងដែរថា  ការគូរគំនូរសិល្បៈលើជញ្ជាំងគឺជាអ្វីដែលប្អូនស្រលាញ់តាំងពីដើម ហេតុនេះទាន់ឱកាសការងារនេះកំពុងតែមានការពេញនិយម ​ប្អូន ចង់បានការងារខាងគំនូរជញ្ជាំងទុកជាស្នាដៃឱ្យបានច្រេីន ទាន់ខ្លួននៅក្មេង។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន   គឹម ពៅមិថុនា (Kim Povmithona) កំពុងតែធ្វេីការងារផ្នែក Graphic design បែប Freelance តែក៏ជាអ្នកគូរគំនូរជញ្ជាំងផងដែរ ដោយការងារភាគច្រើនជាគំនូរនៅតាមហាងកាហ្វេ និងភោជនីយដ្ឋាន  តែពេលខ្លះក៏អាចមាន ទីតាំងផ្សេងក្រៅពីនោះឱ្យតែ Client ចង់បានគំនូរមកលម្អក្នុងហាង ប្អូនអាចធ្វើបានតាមតម្រូវការទាំងអស់។

សព្វថ្ងៃនេះផងដែរ ប្អូនគឺជានិស្សិតឆ្នាំទី 3 នៅ សកលវិទ្យាល័យន័រតុន ជំនាញស្ថាបត្យកម្មតែដូរមក Graphic Design វិញ ដោយជំនាញថ្ងៃអនាគតប្អូននឹងចាប់យកផ្នែក Design និង Animation ​តែសម្រាប់ការងារគំនូរលើជញ្ជាំងប្អូននៅតែបន្តធ្វើបើនៅតែមានការគាំទ្រ។

សម្រាប់លោកអ្នកចាប់អារម្មណ៍សិល្បៈគំនូលើជញ្ជាំងរបស់ប្អូន គឹម ពៅមិថុនា  អាចទំនាក់ទំនងតាមរយៈគណនីហ្វេសប៊ុក  Kim Povmithona  ឬតាមរយៈលេខទូរស័ព្ទរបស់ប្អូនផ្ទាល់ 096 54 56 231 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Kim Povmithona 

65962628_463431144206551_8449841344444104704_n

67235782_2358306964231271_5436877372043296768_n

68854868_660153091153400_7193221226024665088_n

67961475_2490041444388806_2801390413066272768_n

60731835_375650939722812_6290424022437986304_n

60337404_2650413601639988_3020414164406370304_n

60937078_602642136888750_2060114963703267328_n

67071826_754389498308864_7944642307263823872_n

68285549_528919454546618_5974812967781269504_n

68400640_2284891261841111_5597639947847729152_n

68453455_382272092473045_8940015550935859200_n

68566029_875972299445077_3660804255075270656_n

68673748_460349298148509_72237836635471872_n

68991266_378163606225417_6159941610315448320_n

69069334_2478167565744399_8084570052549935104_n

69388630_818349431935026_1029550192526884864_n