ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!

ហាងបើកថ្មី Britea រសជាតិតែនៃចក្រភពអង់គ្លេស សំរាប់ប្រជាជនកម្ពុជា មានលក្ខណៈពិសេសដែលគួរតែសាកល្បងម្តង!

ភ្នំពេញ៖  ថ្មីៗ ​ហាងតែ  តែទឹកដោះគោជាច្រើនបានបើកលក់ជាច្រើនកន្លែង ​សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់  និងល្បីល្បាញផងដែរ ភាគច្រើននាំចូលពីប្រទេសចិន  និងតៃវ៉ាន់។  តែសម្រាប់ថ្ងៃនេះ  «ក្នុងស្រុក ​» ​សូមណែនាំហាងតែបែបអង់គ្លេសមួយ ​ដែលទើបតែបើកថ្មី  មានរសជាតិប្លែកឆ្ងាញ់នោះគឺ ​« ​BriTea  » ។

Britea ជាហាងតែ នៃចក្រភពអង់គ្លេស ដែលនាំជូន លោក អ្នកនូវអារម្មណ៏ពិតនៃការពិសារតែ សំរិតសំរាំងទាំងរសជាតិ ព្រមទាំងសោភ័ណភាព និង បរិយាកាសអោយដូចទៅនិងប្រភពដើមនៃចក្រភពអង់គ្លេស។

អ្វីដែលមានលក្ខណៈពិសេសប្លែកខុសគេហាង Britea មានការប្រើប្រាស់ស្លឹកតែ ចេញពីម៉ាកដ៏ល្បីមួយដែលពិភពលោកទទួលស្គាល់ និង ជាម៉ាកដែលស្ថិតនៅលើតារាងលំដាប់លេខមួយនៃប្រទេសអង់គ្លេស គឺ Twinings ដែលមានអាយុកាលច្រើនជាង ៣០០ឆ្នាំ ហើយទទួលស្គាល់ដោយ ម្ចាស់ក្សត្រី វ៉ិចតូរៀ នៃចក្រភពអង់គ្លេស ផងដែរ ​រហូតត្រូវបានជ្រើសរើសអោយប្រើប្រាស់ក្នុងការទទួលទានក្នុងព្រះបរមរាជវាំង ភោជនីយដ្ឋាន សណ្ឋាគារលំដាប់ផ្កាយ និង រមណីយដ្ឋានធំៗជាច្រើនទៀត។

នៅក្នុងនោះ Britea មានការបម្រើជូនតែ ជាពីរប្រភេទ គឺប្រភេទតែក្តៅ និង ប្រភេទតែត្រជាក់។ ប្រភេទតែត្រជាក់ មានលក្ខណះពិសេស នៃរសជាតិ និង ក្លិនក្រអូប ពីស្លឹកតែ ដែលធ្វើអោយអារម្មណ៍ត្រជាក់ស្រស់ស្រាយតាំងពីក្រេបលើកដំបូងរហូតដល់តំណក់ចុងក្រោយ បន្ថែមដោយទឹកដោះគោស្រស់ដែលមានក្លិនឈ្ងុយ ដើម្បីបង្កើនរសជាតិតែអោយកាន់តែប្រសើរ បូករួមជាមួយនិងជំរើសគ្រីម (Cream) ជាច្រើនរសជាតិ ពីលើថែមទៀត ដែលធ្វើអោយអ្នកកំពុងទទួលទាន ហាក់មានអារម្មណ៍ថា Britea បានកំពុងជួយបំពេញចំនុចខ្វះខាតក្នុងថ្ងៃនេះរបស់អ្នក ។

ចំណែក ប្រភេទតែក្តៅ ជារសជាតិនៃភាពឈ្ងុយឆ្ងាញ់ដែលផុសចេញពីស្លឹកតែ និង ក្លិនឈ្ងុយផង ដែរទុកកាន់តែយូរកាន់តែចេញរសជាតិ ប្រសើរ ផ្អែមធម្មជាតិ ល្អបំផុតសំរាប់សុខភាព និង អារម្មណ៏ជ្រះថ្លា។ អ្វីដែលកាន់តែពិសេស លោកអ្នកអាចធ្វើការជ្រើសរើសប៉ាន់តែ និង ពែងតែ ប្រណិតៗ សាកសមនិងភាពអស្ចារ្យនៃតែរបស់ចក្រភពអង់គ្លេសពិតៗ ។

មិនត្រឹមតែការប្រើប្រាស់ស្លឹកតែ នៃម៉ាក Twinings ដ៏ល្បីល្បាយនោះទេ តែលោក អ្នកអាចចំនាយពេលវេលាដ៏មានតម្លៃរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្កិ ដោយអង្គុយលេងលើកៅអី សាឡុង យ៉ាងប្រណិត ពោរពេញដោយផាសុខភាព ថតរូបដ៏ស្រស់ស្អាតជាមួយការតុបតែងហាង យ៉ាងរស់វរើក និងសំរាកលំហែកាយជាមួយធម្មជាតិនៅជុំវិញខ្លួនលោកអ្នក ដូចនិងសួនច្បារនៃធម្មជាតិដ៏ស្រស់បំព្រង។

គួរឱ្យដឹងផងដែរថា Britea Cambodia មានទីតាំងស្ថិតនៅផ្ទះលេខ  ៥៨៤  ផ្លូវលេខ ៣០៧ ​សង្កាត់បឹងកក់២ ​ខណ្ឌទួលគោក ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 096 602 5555 ៕

ប្រភពអត្ថបទ និងរូបភាព៖ Britea Cambodia - English Tea House

68751339_2509419979134076_2007018516405813248_n

68648117_2509419919134082_2513808770249785344_n

68751008_2499863893423018_8010844662581428224_n

68781314_2509420105800730_7693870226391171072_n

69149715_2499863850089689_4206932178807816192_n

69361985_2509420092467398_323965710940241920_n

68707116_2503526476390093_368174891649728512_n

69265080_2499864630089611_8490789403730378752_n

Loading...

69459670_2499864203422987_8611301517426688000_n

68377216_2499864436756297_7517562587689517056_n

68454772_2499864103422997_8647678034997936128_n

68686683_2499864710089603_5172182652169486336_n

68328421_2499864393422968_4507110359408050176_n

68289630_2499864563422951_5800896199934345216_n

67967858_2499863996756341_190837839481536512_n

67926722_2503524633056944_1804589006868971520_n

67913270_2493822324027175_2297445334537732096_n

67709156_2482517645157643_5108380792728322048_n

67622662_2499864226756318_3235335762417287168_n

62308095_2354309271311815_2368906503647133696_n

61698981_2354309197978489_760701229960527872_n

68830514_2501172653292142_8962500726932635648_n

68364650_2501180373291370_91937146520207360_n

Loading...