ភ្លេងច័ន្ទ ហាងកាហ្វេតុបតែងដោយរុក្ខជាតិពណ៌បៃតង ឯគ្រឿងសង្ហារឹមបែប Vintage ដែលធ្វើឱ្យក្លាយជាកន្លែងមានភាពទាក់ទាញខ្លាំង

ភ្នំពេញ៖ សព្វថ្ងៃហាងកាហ្វេបើកដំណើរច្រើនស្អេកស្កេះស្ទើរគ្រប់ទីកន្លែង ​តែប្រសិនជាលោកអ្នកចង់ស្វែងរកហាងកាហ្វេដែលមានការតុបតែងបែបប្លែក  និងមានលក្ខណៈធម្មជាតិស្រស់បំព្រង ​ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ​ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងកាហ្វេមួយកន្លែងមានឈ្មោះថា « Pleng Chan - ភ្លេងច័ន្ទ »

Pleng Chan - ភ្លេងច័ន្ទ គឺជាហាងកាហ្វេមួយដែលមានប្រជាប្រិយភាពយូរណាស់ហើយ តែទើបតែបានផ្លាស់ប្តូរទីតាំងមកកន្លែងថ្មី ដែលមានកា​ររៀបចំកាន់តែឡូយជាងមុនទៅទៀត។ ហាង Pleng Chan បានរចនាឡើងមានលក្ខណះជាធម្មជាតិ ដោយគ្រប់ទីកន្លែងនៅហាងមួយនេះ បានតុបតែងដោយដាក់ជារុក្ខជាតិពណ៌បៃតង មានដើមឈឺតូចធំ ក៍ដូចជាគ្រឿងសង្ហារឹមបែប Vintage ដែលធ្វើឱ្យទីកន្លែងទាំងមូលមានភាពទាក់ទាញយ៉ាងខ្លាំង ។

ហាងកាហ្វេនេះ ក៏បានរៀបចំការដាក់តាំងសៀវភៅឱ្យអានដោយសេរី  ដែលធ្វើឱ្យយើងមានអារម្មណ៏ថាដូចបណ្ណាល័យសិក្សាតូចមួយអញ្ចឹង  ពិតជាពិសេសសម្រាប់អ្នក​ ដែលចូលចិត្តអានសៀវភៅ។

បន្ថែមពីការតុបតែងហាងដ៏ទាក់ទាញ ​ Pleng  Chan  មានបម្រើអាហារ និងភេសជ្ជៈឆ្ងាញ់ៗដូចជា  កាហ្វេ និង​ អាហារ ដែលមានទាំងអាហារខ្មែរ និង​ អាហារបរទេស។ ជាពិសេសក្នុងហាងនេះផងដែរ ក៏មានបន្ទប់ប្រជុំដែលអាចដាក់បានមនុស្សជិត ១០នាក់ ផងដែរ ដោយលោកអ្នកអាចធ្វើការ call កក់ទុកជាមុនសិន។

គួរឱ្យដឹងផងដែរថា ហាងកាហ្វេ Pleng Chan - ភ្លេងច័ន្ទ មានទីតាំងនៅផ្ទះលេខ 232 ផ្លូវ 63 សង្កាត់បឹងកេងកង1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​​​ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 70 25 25 ដោយហាងមួយនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 06:30 ​ព្រឹក ដល់ម៉ោង  09 យប់៕

ប្រភពអត្ថបទ និងរូបភាព៖  Martin & Shulee

64764620_2338590972890457_5354840086485663744_n

66296891_2338589912890563_930132119215144960_n

66329353_2338590616223826_1327402459357773824_n

66348523_2338589879557233_7103023867676852224_n

66360576_2338590852890469_7466325414554632192_n

66360587_2338590496223838_2346816683684921344_n

66365996_2338590719557149_8947360537717506048_n

66373587_2338591006223787_1673355658369433600_n

66379723_2338590549557166_4603399201152303104_n

66386029_2338589776223910_2259641801197486080_n

66387780_2338591362890418_1695614407985332224_n

66428247_2338590772890477_7669438137424150528_n

66434403_2338591159557105_8935857580211699712_n

66438580_2338589766223911_3282990782503452672_n

66447818_2338590052890549_6301032703328256000_n

66452881_2338590386223849_2007492685090258944_n

66481301_2338590452890509_4745891312497065984_n

66490996_2338590152890539_2498444873368076288_n

66505975_2338591082890446_3260078596563140608_n

66507748_2338590249557196_7882326936003805184_n (1)

66507748_2338590249557196_7882326936003805184_n

66516971_2338590296223858_7020643500131614720_n

66527499_2338591242890430_6841659761797103616_n

66533861_2338590576223830_2160411581165338624_n

66603255_2338591032890451_6296607388069789696_n

66614576_2338589742890580_8692172496025157632_n

66650928_2338590006223887_298317394609176576_n

66678707_2338591202890434_5375367513309708288_n

66712247_2338590326223855_6733520456743124992_n

66772057_2338590086223879_7440665776689774592_n

66843402_2338591282890426_5352579078262095872_n

66854659_2338590416223846_2312420450979807232_n

67188366_2338589929557228_7400520807568375808_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers