ថ្មីប្លែក! ​ឡានក្រុងក្រហមពីរជាន់ ក្លាយទៅជាទីតាំងទទួលទានស្រា ​និងស្រាក្រឡុក ដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​​នៅកម្ពុជា

ភ្នំពេញ៖  ទទួលទានស្រា  និងភេសជ្ជៈនៅក្នុងហាង ​ឬ ​Skybar  តើវាធម្មតាពេកដែរទេ? ​តើលោកអ្នកចង់ទទួលបានបរិយាកាសថ្មីប្លែកដែរទេ?  កុំបារម្ភ  ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងបែប ​Lounge  មួយកន្លែងមានឈ្មោះថា ​« ​The  Bus  » ​ជាទីកន្លែងទទួលទានស្រាដ៏ពេញនិយមទើបតែបើកថ្មីច្នៃចេញពីឡានក្រុងក្រហម២ជាន់ ដែល​ជា​អត្តសញ្ញាណ​នៃ​ទី​ក្រុង​ឡុ​នដុ​នប្រ​ទេស​អង់គ្លេស​។

The  Bus ​ គឺជាឡានក្រុង​ពីរ​ជាន់ ដែលត្រូវ​បាន​គេ​កែច្នៃ​ក្លាយជា​ឡោ​នដ៍​ពិសេស  បើកបម្រើពិសារ​ស្រា​ និងភេសជ្ជៈក្រឡុកដ៏​គួរឱ្យទាក់ទាញ​ជាទីបំផុត​ ​និង​មិនធ្លាប់​មាន​ពីមុន​មក​ឡើយ​នៅកម្ពុជាយើងនេះ  ដោយហាងនេះទើបតែបើកដំណើរការសាកល្បងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ហួសស្មានពីភ្ញៀវជាតិ និងបរទេសមកទទួលទានស្រាជួបជុំគ្នាយ៉ាងច្រើនកុះករ។

គួរឱ្យដឹងផងដែរថា The Bus  មានទីតាំងនៅផ្លូវលេខ ​308  ប្លុក Bassanc lane (នៅក្បែរអគារអូគីដេវីឡា ​ជិតសាលាបញ្ញាសាស្រ្តផ្លូវនរោត្តម ) ដោយបើកសម្ពោធជាផ្លូវការចាប់ពី​ថ្ងៃទី​ ​១​ ​ខែកញ្ញា​​ ​តទៅ​ ​ដំណើរការចាប់ពី​ម៉ោង​ ​៤​ ​រសៀល​ ​រហូតដល់​ម៉ោង​ ​១១​ ​យប់​ ​ជា​រៀងរាល់ថ្ងៃ​ចន្ទ ​ដល់​ថ្ងៃសុក្រ​ ​និង​ ​ម៉ោង​ ​២ថ្ងៃ​ ​ដល់​ ​ម៉ោង​ ​១២​ ​យប់​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​និង​អាទិត្យ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ​The BusPHENG Piseng/Quyen Nguyen/Nat N AustinthePug

59295804_438114423425338_6554574518415785984_n

60413159_2222165928098205_5318081076306903040_n

67365019_843408586059379_2720910731758272512_n

67372073_843408442726060_3956241698018820096_n

67406468_843437846056453_5986047133348790272_n

67431008_2612830485433925_2039003923838140416_n

67468613_10157351639496877_8058117340383936512_n

67603228_843408526059385_536744785990385664_n

67619148_1299148803585285_5918850995613335552_n

67647426_490972858139494_4763009505950695424_n

67675110_1299148776918621_30709273864437760_n

67879761_1299148953585270_3633356411871690752_n

67882672_492487861321327_4719491875105406976_n

68999334_492487734654673_8661452755325419520_n

69036463_424782511463171_6695309988136484864_n

69089098_424782594796496_1822362242964783104_n

69092811_424782548129834_2805424113206689792_n