ស្រឡាញ់គ្នាបែបណា ទើបមិនសូវឈ្លោះគ្នា អាចស្រឡាញ់គ្នាបានយូរ

ស្រឡាញ់គ្នាបែបណា ទើបមិនសូវឈ្លោះគ្នា អាចស្រឡាញ់គ្នាបានយូរ

ជឿទេថា មនុស្សកាន់តែស្រឡាញ់គ្នាខ្លាំង ក៏កាន់តែឈ្លោះគ្នាមិនចេះចប់ វាក៏ព្រោះតែ ក្ដីស្រឡាញ់វាលើសលប់ខ្លាំងពេក ទើបបង្កឱ្យកើតជាអារម្មណ៍ចេះតែចង់ហួងហែង ប្រចណ្ឌ ខឹង និងបិទសេរីភាពគ្នាទៅវិញទៅមក។ ដូចដែលដឹងហើយថា មនុស្សយើង បើកាលណាចេះតែបិទសិទ្ធសេរីភាពគ្នា គឺធ្វើឱ្យម្ខាងៗមានអារម្មណ៍ធុញទ្រាន់ សាញាំ ក៏ចាប់ផ្ដើមរង្គោះចិត្តដាក់គ្នាមិនខានឡើយ ដូច្នេះហើយ សួរថា តើគួរស្រឡាញ់គ្នាបែបណា ទើបមិនសូវឈ្លោះគ្នា អាចស្រឡាញ់គ្នាបានយូរ?

ការស្រឡាញ់ ចំពោះដៃគូខ្លះគាត់គិតថា ស្រឡាញ់តិចៗ ខ្លាចគេថាយើងហ្នឹងមិនស្រឡាញ់គេ ស្រឡាញ់ខ្លាំងពេក ខ្លាចគេធុញ តើគួរធ្វើបែបណា? ត្រូវហើយ ចិត្តមនុស្ស មិនអាចផ្គាប់ត្រូវទេ កុំថាឡើយចិត្តគេ សូម្បីតែចិត្តយើងហ្នឹង ក៏ផ្គាប់មិនត្រូវដែរ ដូច្នេះ ចំពោះស្នេហា គ្មានអ្វីក្រៅពីពាក្យថា បើកចិត្តឱ្យទូលាយ នោះឡើយ សួរថាទូលាយបែបណា​ គឺទូលាយចំពោះសរីភាពរបស់ដៃគូយើង។

មនុស្សស្រឡាញ់គ្នា ត្រូវចេះជឿជាក់លើគ្នា បើអាចជឿជាក់លើគ្នាបានហើយ គ្មានអ្វីដែលថា ពិបាកនោះឡើយ។ ស្រឡាញ់គ្នាពិត គ្មានទេអាថ៌កំបាំង ម្យ៉ាងទៀត បើស្រឡាញ់គ្នា ក៏គួរតែមានពេលវេលាឱ្យគ្នា ដើរលេងជាមួយគ្នាឱ្យបានច្រើន បន្ទាប់ពីយើងធ្វើការ រកស៊ី ឬរវល់កិច្ចការរៀងៗខ្លួន សូមកុំទុកគ្នាចោលឱ្យសោះ។ ការចេះឆ្លៀតពេលវេលាឱ្យគ្នា និងករផ្ដល់ពេលវេលាផ្ទាល់ខ្លួនឱ្យគ្នា វាគឺជារឿងដែលដៃគូគ្រប់រូប គួរតែមាន វាជាការបង្ហាញនូវ សេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះគ្នា គឺមិនមានអ្នកណា បិទសិទ្ធ ឬចង់គ្រប់គ្រងអ្នកណានោះឡើយ៕

68568202_674489583071534_2230665589586657280_n

Loading...

68903136_674490243071468_7959103552343769088_n

69359628_674490396404786_4359290886593445888_n

អត្ថបទ​ ៖​ ភី​ អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...