គួរឱ្យសរសើរ! ហាងតាម៉ាប់ស្លាបមាន់ក្រឡុកនៅខេត្តសៀមរាប ​មានចែកជូននំបុ័ងមនុស្សធម៌ ស្វាគមន៍បងប្អូនដែលក្រីក្រ ខ្វះខាតជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ!

សៀមរាប៖ ​ជារឿងគួរឱ្យកោតសរសើរ ​និងយកតម្រាប់តាម ​ដែល  ហាងស្លាបមាន់ក្រឡុកមួយកន្លែងនៅទីក្រុងសៀមរាប ​មិនត្រឹមតែបើកទ្វារធ្វើអាជីវកម្មដើម្បីរកស៊ីចិញ្ចឹមជីវិតទេ  តែម្ចាស់ហាងបែរជាមានទឹកចិត្តគួរឱ្យស្ញប់ស្ញែងតាមរយៈការចែកជូននំប៉័ងមនុស្សធម៌ជូនជនអត់ឃ្លានជារៀងរាល់ថ្ងៃទៅវិញ។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea  Arivuth  បានសរសេររៀបរាបថា៖ « មិនមែនផ្សព្វផ្សាយ តែគាំទ្រនូវសកម្មភាពដ៏ប្រពៃនេះ របស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុក  ថ្ងៃណាដាច់បាយ ដឹងតែទៅលេងគាត់ហើយអញ្ចឹង ។ សិល្បៈនៃការចែករំលែក របស់បង Kong Nita Thai  នំបុ័ងមនុស្សធម៌ ស្វាគមន៍សំរាប់បងប្អូនដែលក្រីក្រ ខ្វះខាត អាចអញ្ជើញទៅទីនេះបាន ទល់មុខវិទ្យាល័យអង្គរ ខេត្តសៀមរាប។

ដោយ ​« ហាងតាម៉ាប់ស្លាបមាន់ក្រឡុក ​» ​មិនត្រឹមតែមានផ្តល់ជូននំប៉័ងសប្បុរធម៌ជូនជនក្រីក្រដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃនោះឡើយ ​ជាក់ស្តែងហាងសប្បុរសធម៌មួយនេះបានធ្វើកិច្ចការសង្គមជាច្រើនកន្លងមកដូចជា កម្មវិធីសប្បុរសធម៌ដែលមានការពិពណ៌គំនូរ ព្រមទាំងការលក់ អាហារ និង ភេសជ្ជៈ សម្រាប់ ជួយឧបត្ថម្ភជនរងគ្រោះដែលផ្ទុះហ្គាស នៅក្នុងក្រុងសៀមរាប និង ក្មេងៗដែលនៅជនបទ ដោយមានការសហការពី ក្រុមការងារសប្បុរសធម៌។

គួរឱ្យដឹងផងដែរថា « ហាងតាម៉ាប់ស្លាបមាន់ក្រឡុក ​» ​មានទីតាំងទល់មុខសាលារៀនវិទ្យាល័យអង្គរ ខេត្តសៀមរាប មានលក់អាហារសម្រន់ច្រើនប្រភេទដូចជាស្លាប់មាន់ក្រឡុក  ប្រហិតសាច់គោ ​ផ្សិតបំពង ​តៅហ៊ូ ដំលូងក្រឡុក​​មីកំប៉ុង ​រួមទាំងអាហារ ​និងភេសជ្ជៈជាច្រើនមុខទៀតផង៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Sothea Arivuth 

Scren

69646526_2361574817415474_7866941147673788416_n

69400244_2295457980714721_8592651399332888576_n

70110839_2361574874082135_1122179889638670336_n

70002024_2295458044048048_3301390091687034880_n

69257545_2295458090714710_1770347577670107136_n

69361251_2277715002324298_8546014406754959360_n

68617313_2277715238990941_137589676759318528_n

68872176_2277714945657637_8393825539156082688_n

68406896_2277714878990977_454593082503987200_n

68477401_2277715162324282_5872019582750818304_n

68354554_2277715112324287_791867316546568192_n

68999324_2277714825657649_8803032108810371072_n