ត្រៀមថតរូបដាច់ដៃចោល! ​ផ្ទះផ្កា ក្បែរចម្ការទំពាំងបាយជូរខេត្តបាត់ដំបង ​ស្រស់ស្អាតខ្លាំងមិនចាញ់ប្រទេសជិតខាង!

បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជុំទៅដោយទីកន្លែងប្រវត្តិសាស្រ្តតាំងពីសម័យអាណានិគមនិយមបារាំង ​ថែមទាំងមានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ​ចង់ទៅដើរលេងពិតជាមិនខ្វះកន្លែងដើរនោះឡើយ។

ជាក់ស្តែង ​ថ្មីៗនេះ ​រូបភាពប៉ុន្មានសន្លឹកនៃរមណីយដ្ឋានបង្កើតថ្មីមួយកន្លែងនៅខេត្តបាត់ដំបង  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភាគច្រើនមានការភ្ញាក់ផ្អើល ​ដោយកន្លែងនេះមានការដាំផ្កាចម្រុះជាច្រើនប្រភេទមើលទៅស្រស់ស្អាត ​គួរជាទីគយគន់មែនទែន  មានឈ្មោះថា ​« ផ្ទះផ្កា ​» ។

ស្ថិតនៅទីតាំងមានទីធ្លាដីធ្លីធំទូលាយ ​​« ផ្ទះផ្កា ​»  មានដាំដើមផ្កាស្រស់ស្អាតពូជប្លែកៗជាច្រើនចម្រុះគ្នាយ៉ាងស្រស់ស្អាត មានទាំងសួន  មានទាំងតម្រៀបថូកាច់ជារាងស្រស់ស្អាត  មើលទៅដឹងតែប្លែកភ្នែកតែម្តង ​ពិតជាពិសេសណាស់សម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្តលេង។

គួរឱ្យដឹងផងដែរថា ​រមណីយដ្ឋាន ​« ផ្ទះផ្កា»   មានទីតាំងស្ថិតនៅភូមិ​បត់សាលា​ ឃុំ​ ឈេីទាល​ ស្រុក​ បាណន់​ ខេត្ត​ បាត់ដំបង​ ក្បែរចំការទំពាំងបាយជូរតាមផ្លូវទៅបាណន់  មួយនេះ ​នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ ​ពោលគឺនៅក្នុងខែ កញ្ញា  ឆ្នាំ ​២០១៩ ​ដោយពេលនេះស្ថិតនៅក្នុងដំណាក់កាលរៀបចំមិនទាន់រួចរាល់អស់នៅឡើយនោះទេ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ A-PIE PIE 

69078367_908035992888170_3512789498687651840_n

69136059_2353499298103463_9053407089891737600_n

69576196_2353499078103485_5137752678201294848_n

69953171_2353499278103465_5116597151064915968_n

69810889_2353499124770147_8954352430942781440_n

69303807_2353499101436816_3153070770578522112_n

69264924_908036152888154_929760338256068608_n

69743335_2353499121436814_3759187786729521152_n

69116614_908036266221476_1603461971934445568_n

68894932_908036396221463_8758603730149965824_n

68651633_908036436221459_4625864676134092800_n

50872858_769293593429078_8860558174923522048_n

69168870_2536088239791779_7974832568690278400_n

69208892_2536092343124702_3591160655995994112_n

69444075_2536092323124704_9208768864580534272_n

70031849_2641266365931261_2690489057493909504_n

70322517_2641266629264568_4349940038415417344_n

70372441_2641265622598002_4654273518270152704_n

70398912_2641266455931252_7759219197476864_n

70446275_2641266515931246_225776741304500224_n

70450617_2641266265931271_8333333884024389632_n

70465588_2641266199264611_5282885030496960512_n

70477489_2641266579264573_5231690626646409216_n

70501964_2641266099264621_8867087220998144000_n

70557875_2641266762597888_4193327753933619200_n

70665759_2641266695931228_6635257068209045504_n

70696934_2641265295931368_9017649227999739904_n

70792224_2641265552598009_1134795308098650112_n

70888145_2641265749264656_125247989450014720_n

70968272_2641265379264693_2522433459717144576_n

71049760_2641265445931353_3159038528852066304_n

71070521_2641265969264634_7736569305189318656_n

71274516_2641265185931379_8497706006178955264_n