ទៅលេងបាត់ដំបង កុំរំលង ការជិះឡូរីកម្សាន្តក្បែរជើងភ្នំបាណន់ឱ្យសោះ! ដឹងតែសប្បាយអស់ទាស់ហ្មង

បាត់ដំបង៖ ដូចដែលយើងបានដឹងរួចហើយថា ​ខេត្តបាត់ដំបងសម្បូរទៅដោយកន្លែងកម្សាន្តច្រើនកន្លែងរាប់មិនអស់ ហើយសុទ្ធតែសប្បាយៗផងដែរ។

តែកន្លែងកម្សាន្តដែលមិនអាចខ្វះបានរាល់ពេលទៅលេងខេត្តបាត់ដំបងនោះ គឺការ ​ជិះឡូរី លើផ្លូវរថភ្លើងគយគន់ទេសភាពតាមដងផ្លូវ។ ​ដែលការជិះឡូរីនេះ ​ទទួលបានការពេញនិយមមែនទែនពីសំណាក់ភ្ញៀវជាតិ ​និងអន្តរជាតិមកកម្សាន្តមិនដែលដាច់នោះទេ ​សូម្បីតែប្រជាជននៅក្នុងខេត្តបាត់ដំបងក៏ប្រកបរបរបើកឡូរីដឹកភ្ញៀវកម្សាន្តក៏កាប់កបគ្រប់គ្នាដែរ។

អ្វីដែលពិសេស ​មានឡូរីមួយកន្លែងរឹតតែពិសេសទៀត ​នោះគឺឡូរី ​ក្បែរជើងភ្នំបាណន់ ​ដែលកន្លែងនេះហាក់មានភាពទំនើប​ និងពិសេសជាងឡូរីដទៃទៀត ដោយសារតែឡូរីមានការកែច្នៃពិសេសស្អាតជាងមុន ឯផ្លូវធ្វើដំណើរចេញមកក៏មានការដាំលំអផ្កា ​និងរៀបចំសួនស្រស់ស្អាតប្លែក ​ហើយផ្លូវធ្វើដំណើរពោរពេញទៅដោយធម្មជាតិស្រស់បំព្រងគួរជាទីគយគន់ ​ដូចជាអាចទស្សនាព្រៃព្រឹក្សា ​និងទេសភាពភ្នំតូចធំយ៉ាងសប្បាយអារម្មណ៍ទៀតផង។

គួរឱ្យដឹងផងដែរថា ​ផ្លូវឡូរីថ្មីនេះមានទីតាំង ជាប់ជើង​ភ្នំបាណន់ ស្ថិតក្នុង​ស្រុកបាណន់ ខេត្តបាត់ដំបង ដោយផ្លូវនេះមានរយៈចម្ងាយជាង ​១៦គីឡូម៉ែត្រ ​និងអាចជិះកម្សាន្តបានរយៈពេល ​៣០នាទី ក្នុងតម្លៃប្រមាណជា ​១០០០០៛ ​ទៅ ​២០០០០៛ ៕

រក្សាសិទ្ធអត្ថបទ៖ក្នុងស្រុក

ប្រភពរូបភាព៖ ហ្វេសប៊ុក

67560837_453570601863851_2951457592590729216_n

66908698_453570978530480_6876254632444690432_n

67513443_453570938530484_7716065208627625984_n

67477285_453571028530475_806271979727355904_n

67473712_453570695197175_8669090173545349120_n

67456799_453571078530470_3688243864826544128_n

67435591_453570648530513_8570219734333652992_n

67517094_453570491863862_704201094095437824_n

67566546_453571001863811_1305808063873155072_n

67579792_453570711863840_950473999157035008_n

67584026_453571135197131_6043290148232232960_n

67772152_453570875197157_4913967126684893184_n

67649272_453570485197196_2163781923606888448_n

67749944_453570575197187_2324832210680545280_n

67645069_453570441863867_4636313987967877120_n

67629477_453570665197178_1301681613913980928_n

67811241_453570901863821_1623269918721966080_n

67842994_453570791863832_7083758469748097024_n

68331345_453570781863833_7642981014326738944_n

68519891_453571108530467_2833187971513974784_n