Ads
តោះ! ​ចុងសប្តាហ៍ហើយ ​លើកគ្នាទៅលេងភ្នំឧដុង្តម្តងហ្ហី! ​មើលតែម្ហូបតាមផ្លូវក៏ស្រក់ទឹកមាត់ច្រោកដែរ!

តោះ! ​ចុងសប្តាហ៍ហើយ ​លើកគ្នាទៅលេងភ្នំឧដុង្តម្តងហ្ហី! ​មើលតែម្ហូបតាមផ្លូវក៏ស្រក់ទឹកមាត់ច្រោកដែរ!

កណ្តាល៖ ភ្នំឧដុង្គ ឬមានឈ្មោះថា ភ្នំព្រះរាជ្យទ្រព្យ ឬភ្នំអដ្ឋរស្ស ​គឺជាអតីតរាជធានីចាស់បុរាណចុងក្រោយគេរបស់ខ្មែរយើងនាសតវត្សរ៍ទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) បន្ទាប់មកទើបធ្វើការផ្លាស់ប្តូរាជធានីទៅកាន់រាជធានីចតុមុខវិញរហូតដល់សព្វថ្ងៃ។

ភ្នំឧដុង្គមានចំងាយប្រមាណ ៤០គីឡូម៉ែត្រពីភាគពាយព្យនៃរាជធានីភ្នំពេញស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ ដោយការឡើងទៅកម្សាន្តលេងលើកំពូលភ្នំមួយនេះ ​លោកអ្នកនឹងទទួលបាននូវទិដ្ឋភាពស្រស់បំព្រេងត្រជាក់ភ្នែក ក្រឡេកទៅណាក៏សុទ្ធតែស្រស់ស្អាតឃើញពោរពេញទៅដោយដើមត្នោត ផ្ទះ វាលស្រែ ចម្ការ របស់អ្នកស្រុកព័ទ្ឋជុំវិញ រួមទាំងដៃទន្លេសាបផងដែរ។ ​នៅលើភ្នំទៀតសោតក៏មានប្រាសាទបែកបាក់ជាច្រើនកន្លែង  ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ព្រះចេតិយធំៗសម្រាប់បញ្ចុះសពនៃ ព្រះរាជវង្សានុវង្ស  ទីវត្តអារាម ទីកនែ្លងសម្រាប់សក្ការបូជា កនែ្លងអង្គុយលំហែគយគន់ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំជាដើម។

ក្រោយពីទស្សនាទេសភាពលើភ្នំរួច នៅក្រោម ​និងច្រកចូលភ្នំវិញ ​មានកញ្ចុះអង្គុយលេងក្រោមដើមឈើយ់ាងត្រជាក់សន្លឹមបន្តៗគ្នាជាច្រើន ​ជាពិសេសមានតូបតូចៗតម្រៀបជួរគ្នាក្បែរមាត់ផ្លូវជាច្រើនមុខ ​សុទ្ធតែម្ហូបបែបស្រុកស្រែមានរសជាតិឆ្ងាញ់ជាប់ចិត្តរួមទាំងបន្លែ ​និងផ្លែឈើដាំនៅក្នុងស្រុកភូមិទៀតផង ។

ដូច្នេះចង់ដឹងថាមានម្ហូបឆ្ងាញ់ៗយ៉ាងណាតាមដានទាំងអស់គ្នា៖

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Phkachhouk Media

D2234461bf823bbfefe5e30cee2af15cab9f709a

ភ្នំឧត្តុង្គ៣

53520556_2295057180760692_4318481520391094272_n

53556249_2295057160760694_3208614773709078528_n

53566418_2295058390760571_8860412141740490752_n

53604810_2295058290760581_7158181302275932160_n

53622843_2295058430760567_5147555013341478912_n

53660794_2295058224093921_2373888038645268480_n

53669197_2295058330760577_6939991448901124096_n


53694050_2295058324093911_1189907207454457856_n

53703479_2295058250760585_5955600470964699136_n

53735643_2295057234094020_1472013269479718912_n

53745077_2295057177427359_1549383841142013952_n

53785418_2295058397427237_7562328447700172800_n

53786350_2295057144094029_6968317385283469312_n (1)

53801511_2295058237427253_6055365388655394816_n

53862925_2295057244094019_4763208796728197120_n

54049595_2295058360760574_5203898043597848576_n

54175239_2295057204094023_515629287949205504_n

54194733_2295058267427250_7982734604140281856_n

54230643_2295057294094014_7625479005415669760_n

54279229_2295057224094021_1165622637729153024_n

54390912_2295058117427265_1004231957317419008_n

53055757_2295058374093906_2713293877841756160_n