ប្រយ័ត្នកើតវិបត្តិផ្លូវចិត្ត កុំចេះតែគិត ហើយលាក់បញ្ហាតែម្នាក់ឯងពេក

ប្រយ័ត្នកើតវិបត្តិផ្លូវចិត្ត កុំចេះតែគិត ហើយលាក់បញ្ហាតែម្នាក់ឯងពេក

មនុស្សយើងជាធម្មតា មិនចង់និយាយរឿងផ្ទាល់ខ្លួនប្រាប់អ្នកណាទេ ត្រូវនឹងសម័យនេះផង មនុស្សពិបាកទុកចិត្តទៀត រឹតតែមិនចង់និយាយប្រាប់អ្នកដទៃឱ្យបានដឹង អ៊ីចឹងហើយមានតែលាក់ទុកតែម្នាក់ឯង។ ក៏មានមនុស្សមួយចំនួនទៀត ចូលចិត្តលាក់បញ្ហាទុក ព្រោះមិនដឹងនិយាយប្រាប់អ្នកណា មិនដឹងថាគួរនិយាយពីត្រង់ណា ណាមួយមិនចង់នាំទុក្ខឱ្យអ្នកដទៃ​ទើបទ្រាំលាក់ ពិបាកចិត្តតែម្នាក់ឯងទៅ។

គ្រប់បញ្ហា ក្រៅតែពីយើងខ្លួនងង គឺគ្មានអ្នកដទៃឯណាគេមកជួយើងឡើយ ហើយក៏គ្មានអ្នកណា អាចជួយយើងបាននោះដែរ ប៉ុន្តែរឿងខ្លះ ពេលខ្លះ គួរតែនិយាយឱ្យបានធូរចិត្ត ដ្បិតថាគេមិនអាចជួយយើងបាន តែយ៉ាងហោចណាស់ យើងខ្លួនឯងក៏បាននិយាយចេញមកឱ្យបានធូរចិត្តខ្លួនឯងខ្លះដែរ បើគិតតែលាក់ទុក ប្រាកដជាស្ទះទ្រូងស្លាប់ហើយ។

មានរឿងមានបញ្ហា គួរតែចេះធ្វើចិត្តឱ្យស្រឡះខ្លះទៅ រៀនបើកគំនិតឱ្យទូលាយ និយាយចេញមកខ្លះក៏មិនអីដែរ គិតច្រើនពេក ទ្រាំតែម្នាក់ឯងខ្លាំងពេក លាក់ជ្រុលពេក ប្រយ័ត្នកើតជំងឺផ្លូវចិត្ត មានវិបត្តិផ្លូវចិត្ត ពេលនោះ នឹងធ្វើឱ្យយើង រឹតតែអស់ជម្រើស និងដើរដល់ផ្លូវទ័ល ខ្លួនឯប្រាកដជា លែងអាចគ្រប់គ្រងខ្លួនឯងបានហើយ។ កុំបណ្ដោយឱ្យបញ្ហាចងរឹតចិត្តយើង កុំឱ្យបញ្ហា ធ្វើជាម្ចាស់ការលើជីវិតយើង រៀនទម្លាក់អម្រែកបញ្ហាចោលទៅ រៀនផ្ដល់សេរីភាពឱ្យខ្លួនឯងឱ្យបានច្រើន ជីវិតយើងមិនមែនជួបតែទុក្ខរហូតនោះឡើយ៕

00177307350d3026fda6db8a33de4d79

Loading...

A5e5ad7e0e08ec65df6f48cc29385e8d

Dbdd17ecdf79063762786387e9011e79

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...