ព្រះនាងតូច  នរោត្តម ​ជេនណា ​និងលោក ​បូទី  Cover  បទចម្រៀងប្រពៃណីបុណ្យភ្ជុំ ​«ជំនោរដើមខែ » រួមគ្នាឡើងពិរោះរណ្តំ (មានវីដេអូ)

ព្រះនាងតូច នរោត្តម ​ជេនណា ​និងលោក ​បូទី Cover បទចម្រៀងប្រពៃណីបុណ្យភ្ជុំ ​«ជំនោរដើមខែ » រួមគ្នាឡើងពិរោះរណ្តំ (មានវីដេអូ)

ភ្នំពេញ៖ ជារឿយៗ ​ព្រះនាងតូច  នរោត្តម  ជេនណា ​តែងតែបញ្ចេញបទចម្រៀងទាំង ​Cover  និង ​Original  Song  ជាបន្តបន្ទាប់ស្តាប់ហើយឡើងពិរោះជាប់ចិត្ត  ធ្វើឱ្យអ្នកគាំទ្រភាគច្រើនសុទ្ធតែស្រលាញ់ចូលចិត្តគាំទ្រ ​ព្រះនាងតូចជាខ្លាំង។

ជាក់ស្តែង  ពេលនេះ ​ព្រះនាងតូច ​ជេនណា  ដែលសម្បូរទៅដោយទេពកោសល្យសិល្បៈពេញខ្លួន ​ទ្រង់បានចេញបទចម្រៀង ​Cover  ជាថ្មីម្តងទៀតហើយ  ដោយម្តងនេះជាបទចម្រៀងប្រពៃណីសម្រាប់បុណ្យភ្ជុំបិណ្ឌខ្មែរតែម្តង ​មានចំណងជើងថា ​«ជំនោរដើមខែ ​» ដែលច្រៀងជាមួយអ្នកចម្រៀងសំឡេងផ្អែមលោក ​បូទី  ផងដែរ។

បទចម្រៀងមួយបទនេះ ​ព្រះនាងតូច ​ជេនណា  និងលោកបូទី ​ពិតជាច្រៀងស៊ីចង្វាក់គ្នាល្អណាស់ ​ពោលគឺពិរោះម្យ៉ាង  ជាពិសេសកាយវិការរាំចង្វាក់សារ៉ាវ៉ាន់  និងកាយវិការខ្នេះខ្នក់គួរឱ្យស្រលាញ់របស់ព្រះនាងតូចអមជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរមើលទៅស័ក្តសមឥតខ្ចោះតែម្តង។

ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូចម្រៀងនេះទាំងអស់គ្នា ៖

Maxresdefault

Photo_2019 09 11_14 01 55

Loading...

Photo_2019 09 11_14 01 56 (2)

Photo_2019 09 11_14 01 59

Photo_2019 09 11_14 01 50

Photo_2019 09 11_14 01 53 (2)

Loading...