AK 47 អាវុធសេរ៊ីចាស់ ប៉ុន្តែនៅតែបន្តកេរ្តិ៍ឈ្មោះ និងឥទ្ធិពលដល់បច្ចុប្បន្នភាព

ក្នុងពិភពលោក ប្រាកដជាស្គាល់មកហើយនូវប្រភេទអាវុធដ៏មានប្រជាប្រិយភាពនោះគឺ  AK-47  ដែលជាអាវុធសម្លាប់មនុស្សជុំវិញពិភពលោកមិនតិចនោះទេ។ អាវុធវែងនេះ គឺជាផលិតផលរបស់សហភាពសូវៀត ឬរុស្សីបច្ចុប្បន្នភាព។

AK-47  នេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៤៩ ខណៈទម្ងន់ដើមបំផុតគឺ ៣.៤៧ គីឡូក្រាម (បច្ចុប្បន្នមានការកែច្នៃស្រាលជាងមុនច្រើន)។ ដើមឡើយអាវុធប្រភេទនេះ ត្រូវបានផលិតឡើងក្នុងនាមជាអាវុធសម័យទំនើប (គិតនាគ្រានោះ) ដោយសម្រាប់ប្រើប្រាស់តែចំពោះកងទ័ពសូវៀត ប៉ុណ្ណោះ។

តែដោយសារតែភាគជោគជ័យ និងល្បីល្បាញរាប់ជំនាន់ កាំភ្លើងនេះត្រូវបានរុស្សីបន្តផលិតលក់រហូតទល់សព្វថ្ងៃ តែនៅក្នុងឆ្នាំ១៩៧៤ ក្រោមការដឹកនាំរបស់អតីតមេបញ្ជាការ ឧត្តមសេនីយ៍ឯក Mikhail Timofeyevich Kalashnikov ដែលជាជន​ជាតិ​រុស្សី បានកែច្នៃលក្ខណៈបន្តិចបន្តួច ព្រមទាំងបានប្តូរឈ្មោះពី AK-47 មកជា AK-74 វិញ។ AK-74  នេះមានទម្ងន់ត្រឹមតែ ៣.០៧គីឡូក្រាមប៉ុណ្នោះ គឺមានន័យស្រាលជាងផលិតផលពីដើម ប៉ុន្តែកម្លាំងផ្ទុះ និងរុញគ្រាប់កាំភ្លើងមានភាពវិជ្ជមានជាងមុនទៅទៀត។

ក្នុងការសាកល្បងជាផ្លូវការ ការបាញ់កាំភ្លើង AK-74   ក្នុងរយៈ១០០ម៉ែត្រ គ្រាប់កាំភ្លើងដែលរុញចេញទៅនោះ មានការរង្គើរតែប្រហែល៤សង់ទីម៉ែត្រប៉ុណ្ណោះ។ ខណៈការបាញ់រយៈចម្ងាយ៥០០ម៉ែត្រ គ្រាប់កាំភ្លងនេះបានរំកិលធ្លាក់ចុះប្រមាណ​១០សង់ទីម៉ែត្រ។ និយាយពីលំនឹងនៃកាំភ្លើងប្រភេទនេះនៅតែធន់ល្អសម្រាប់ ពពួកកាំភ្លើងជំនាន់ដើម ដែលពុំមានប្រព័ន្ធការពារលំនឹងដូចកាំភ្លើងយន្តមួយចំនួនសម័យទំនើបនេះក្តី ប៉ុន្តែ AK-74 គឺនៅតែអាចធ្វើបានល្អ ជាជាក់ស្តែងការសាកល្បងបាញ់ឲ្យចំគោលដៅក្នុងរយៈ៨០០ម៉ែត្រ លើវិញ្ញាសារបាញ់ផ្តួលខ្លួន ១១ដងចំគោលដៅ លើវិញ្ញាសារបាញ់ឈរចំគោលដៅ២០ដង។

ឯការបាញ់ឲ្យចំគោលដៅដោយក្រុមអ្នកជំនាញកាំភ្លើង បានឲ្យដឹងថាក្នុង​រយៈ​៧០០​ម៉ែត្រ ​AK-74   គឺត្រូវការតែ៣គ្រាប់ប៉ុណ្ណោះ ដើម្បីបាញ់ឆ្ពោះឲ្យចំគោលដៅបានយ៉ាងងាយស្រួល។ មួយវិញទៀត ក្នុងការគណនាជាភាគរយរបស់ក្រុមអ្នកជំនាញកាំភ្លើងក៏បានឲ្យដឹងទៀតថា ការប្រើប្រាស់ជាក់ស្តែង ការបាញ់ប្រហារគ្នាចន្លោះពី១០០ម៉ែត្រ ទៅ៣០០ម៉ែត្រ AK-74  នេះមានការបាញ់ចំគោលដៅចាប់ពី៥០ភាគរយទៅ​ដល់​៨០​ភាគរយ ដែលជាអត្រាមួយខ្ពស់ជាងបណ្តាកាំភ្លើងពីសម័យដើមជាច្រើនដទៃទៀត។ គិតមកទល់បច្ចុប្បន្នអាវុធដ៏មានប្រជាប្រិយមួយនេះ ត្រូវបានផលិតឡើងលើសពីចំនួន ៥លានគ្រឿងមកហើយ (គិតពីឆ្នាំ១៩៧៤) ត្រូវបានចែកចាយនៅស្ទើរជុំវិញពិភពលោក។

បច្ចុប្បន្ន​ AK-47 ត្រូវ​បាន​ប្រើ​ប្រាស់​ជាង​១០០ប្រទេស​លើ​ពិភពលោក​ខណៈ​ដែល​អាមេរិក​ដែល​គេ​ដឹង​ថា​ជា​ប្រទេស​ផលិត​អាវុធនាំ​មុខ​គេ លក់ឲ្យ​បរទេស​ច្រើន​ជាង​គេ​ក៏​នៅ​តែ​ភាគ​ខ្លះ​នៅ​ប្រើ​ប្រាស់ AK-47 ផង​ដែរ។ កាំភ្លើង​នេះ​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​បំផុត​ក្នុង​សង្គ្រាម​វៀតណាម​ដោយ​កងទ័ព យៀក កុង ឬ​វៀតណាម​ខាង​ជើង​អំឡុង​ឆ្នាំ​១៩៥៥​ដល់​ឆ្នាំ​១៩៧៥៕

Knongsrok រក្សាសិទ្ធ