មហាវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩-១៩៣៣ និងហេតុផលអំណោយទានដល់ អាដុល ហ៊ីត្លែរ បង្កើតភ្លើងសង្គ្រាមលោកលើកទី២

មហាវិបត្តិសេដ្ឋកិច្ចពិភពលោកលើកដំបូងបានកើតឡើងនៅឆ្នាំ១៩២៩ ដែលមនុស្សទូទាំងពិភពលោកបានដាក់ឈ្មោះឲ្យថា The Great Depression ត្រូវបានចាត់ទុកថាជាវិបត្តិសេដ្ឋកិច្ចមួយដែលរាលដាលជុំវិញពិភពលោកយើង ថែមទាំងមានរយៈពេលយូរទៀតផង។

វិបត្តិសេដ្ឋកិច្ចកម្រិតយក្សមួយនេះបានចាប់កំណើតចេញពីទីក្រុងសេដ្ឋកិច្ចពិភពលោក​​នោះគឺ ញ៉ូយក របស់សហរដ្ឋអាមេរិក នៅអំឡុងខែតុលា ឆ្នាំ១៩២៩។ រំលឹកឡើងបន្តិចទៅ ទីក្រុងញ៉ូយក គឺជាបណ្តុំនៃទីកន្លែងចរន្តសេដ្ឋកិច្ចពិភពលោក ក្រោយពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ពីព្រោះសហរដ្ឋអាមេរិក គឺជាប្រទេសដែលឈ្នះសង្គ្រាម និងបានកេងចំណេញពីសង្គ្រាមតាមរយៈការផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលងើបពីភ្លើងសង្គ្រាមត្រូវការអភិវឌ្ឍ និងកសាងប្រទេសឡើងវិញ។

មហាវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ បានកើតឡើងដោយសារតែការធ្លាក់ចុះតម្លៃនៃទីផ្សារភាគហ៊ុន ដែលភ្លាមៗនោះបានធ្វើឲ្យក្រុមហ៊ុនជាច្រើននៅទីក្រុងញ៉ូយក បានបិទទ្វារក្ស័យធនតែម្តង។ ចំពោះដើមហេតុនៃការធ្លាក់ចុះនៃតម្លៃទីផ្សារភាគហ៊ុននោះគឺ ទាក់ទងទៅនឹងដំណើរវិវត្តន៍នៃរបបមូលធននិយម ដោយសារតែការផលិតហួសប្រមាណនៃទីផ្សារ ខណៈក្នុងរបបមួយនេះក្រុមមនុស្សវណ្ណៈទាបពុំសូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញទំនិញថ្លៃៗ។

ដើម្បីទប់ស្កាត់នឹងវិធីសាស្ត្រនេះ ពួកមូលធនបានធ្វើការបណ្តេញកម្មកររបស់ខ្លួនមួយភាគធំ រួមជាមួយនឹងការបញ្ចុះតម្លៃផលិតផល លើសពីនេះផលិតផលរបស់ពួកគេក៏ថយចុះថែមទៀត ហើយបានបង្ករឲ្យភាពអត់ការងារធ្វើកាន់តែច្រើន។ លក្ខណៈទាំងនេះបានបង្ករជាចរន្ត ដោយកើតឡើងពីសហរដ្ឋអាមេរិក រីកទៅកាន់ប្រទេសមហាអំណាចធំៗ ដូចជា បារាំង អងគ្លេស អាល្លឺម៉ង់... ជាដើម។ អត្រាអ្នកអត់ការងារធ្វើបានកើនឡើងដល់ប្រមាន ២៥% ទៅ៣៥% នៅគ្រប់ប្រទេសខាងលើទាំងប៉ុន្មាន។ ការដោះដូរលក្ខណៈពាណិជ្ជកម្មជាអន្តរជាតិ​ ក៏ថយចុះស្ទើរគ្រប់តំបន់។ ធនាគារវិញស្ទើរជុំវិញពិភពលោក ចាប់ផ្តើមបិទទ្វារម្តងមួយៗ ជាហេតុនាំឲ្យភាពវឹកវរកាន់តែកើតឡើងបន្ថែមទៀត។

បញ្ហាស្មុគ្រស្មាញបានកើតឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យពិភពលោកកាន់តែឈឺក្បាលរៀងៗខ្លួន។ ដោយសារប្រទេសជុំវិញពិភពលោកបន្តការធ្លាក់ដុនដាបដោយ​សារវិបត្តិមួយនេះពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យអ្នកមានទស្សនៈចាប់​យក​ឳកាសបាននោះគឺ អាដុល ហ៊ីត្លែរ ឆ្លៀតក្តាប់យកព្រឹត្តិការណ៍មួយនេះ ដោយអះអាងក្នុងការលុបសន្ធិសញ្ញាទីក្រុងវ៉ៃសៃ របស់ប្រទេសអាល្លឺម៉ង់ចេញ ដើម្បីរៀបចំស្ថារប្រទេស ស្ថារសេដ្ឋកិច្ចឡើងវិញ។

អាល្លឺម៉ង់ បានផ្តល់ជាគំរូដល់ប្រទេសដទៃទៀត ដោយបានអនុវត្តន៍នូវលទ្ធិកុម្មុយនីស៍ ដែលផ្តល់តួនាទីគ្រប់យ៉ាងទៅកាន់ រដ្ឋ ដែលជាហេតុផលចម្បងមួយជួយឲ្យប្រទេសមួយនេះដែលទើបតែត្រូវគេដាក់លក្ខខណ្ឌជាប្រទេសចាញ់សង្គ្រាមនោះ បានរីកមុខរីកមាត់ឡើងវិញយ៉ាងឆាប់រហ័ស។ នៅពេល អាដុល ហ៊ីត្លែរ ទទួលបានសិទ្ធិអំណាច​ពេញលេញ រូបគាត់បានកម្ទេចចោលនូវពួកអ្នកនយោបាយ និងពួកមូលធនទាំងឡាយ ដើម្បីលុបបំបាត់នូវរបបមូលធននិយម ព្រមទាំងលទ្ធិសេរីនិយមដូចគ្នា។

ដូចនេះរាល់បញ្ហា និងដំណើរការទាំងឡាយ រដ្ឋមានតួនាទីក្នុងការសម្របសម្រួល និងដោះស្រាយ ជាហេតុទើបអាល្លឺម៉ង់ បានងើបចេញពីវិបត្តិមួយនេះបន្តិច ហើយចាប់ផ្តើមកសាងវិស័យយោធា និងសេដ្ឋកិច្ចរបស់ខ្លួន  ថែមទាំងបង្ករជាគ្រោះថ្នាក់មួយដល់ភ្លើងសង្គ្រាមលោកលើកទី២ បានកើតឡើងក្រោមមហិច្ឆតារបស់មេដឹកនាំក្នុងប្រវត្តិសាស្ត្រ អាដុល ហ៊ីត្លែរ នេះឯង៕

ប្រភព៖ history.com

ក្នុងស្រុករក្សាសិទ្ធ