តំបន់​ទឹក​ធ្លាក់ធម្មជាតិ​មួយលាយឡំ​ជាមួយស្លាកស្នាមប្រវត្តិសាស្រ្តក្នុង​ខេត្តកំពង់ឆ្នាំងពិត​ជា​អស្ចា្យតែកម្រមាន​មនុស្សទៅដល់

តំបន់​ទឹក​ធ្លាក់ធម្មជាតិ​មួយលាយឡំ​ជាមួយស្លាកស្នាមប្រវត្តិសាស្រ្តក្នុង​ខេត្តកំពង់ឆ្នាំងពិត​ជា​អស្ចា្យតែកម្រមាន​មនុស្សទៅដល់

ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានស្គាល់តំបន់ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល ហើយកាន់តែមានមនុស្សតិចតួចណាស់ដែលបានទៅដល់។ ទឹកធ្លាក់ស្រែអំពិល គឺជាតំបន់ដ៏មានសក្ដានុពលអេកូទេសចរណ៍ និងប្រវត្តិសាស្រ្ត ដែលលាក់ខ្លួននៅក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មកដល់ពេលនេះទឹកធ្លាក់ស្រែអំពិលនេះទើបតែត្រូវបានដឹកនាំរៀបចំ និងអភិវឌ្ឍជាកន្លែងកម្សាន្តរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន និងការសហការណ៍យ៉ាងសស្រាក់សស្រាំពីប្រជាជនក្នុងឃុំ ដោយមិនមានជំនួយពីអង្គការ ឬស្ថាប័នណាមួយឡើយ។

ស្ទើតែមិនជឿ!ក្រោមគំនិត្យផ្ដួចផ្ដើម និងកំលាំងសាមគ្គីគ្នានេះ បច្ចុប្បន្នសហគមន៍មួយនេះសម្រេចបានសមិទ្ធផលជាច្រើន ដូចជាផ្លូវចូលទៅកាន់ទឹកធ្លាក់ ចំណត បន្ទប់ទឹក ស្នាក់សហគមន៍ កញ្ចុះសម្រាប់អង្គុយ កន្លែងលក់ដូរ ស្ពានឈើរាយបណ្ដាក់តាមទឹកជ្រោះ ស្លាកសញ្ញានានាជាច្រើន។

Loading...

​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍតំបន់មួយនេះ​ បច្ចុប្បន្ន The Jungle កំពុង​ប្រមូលថវិកាទិញធុង​សម្រាម និង​ស្វែករក​ក្រុម​ស្ម័គ្រចិត្ត​ទៅជីកឡទុកដាក់សំរាមនៅចុង​ខែ​សីហា​ខាង​មុខនេះ។

សូមសប្បុរសជន​ជិតឆ្ងាយ ដែល​មាន​បំណង​ចង់ចូលរួមចំណែកដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ ជាសម្ភារក្ដី ធុងសំរាមក្ដី ថវិកា ឬ​ចូល​រួម​បោះតង់​ធ្វើការរួម​គ្នា​រយៈពេល​ពីរថ្ងៃក្ដី​ សូម​ទំនាក់ទំនង ០១៩៥ ៤៤៤ ៣២០ / ០១០ ៩០១ ២៥០៕

ប្រភពនិរូបភាព៖ The Jungle

Loading...